ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​​​ជន​ជាតិ​ចិន​ម្នាក់​យក​ជ្រូក​​ធ្វើ​យាន​ជំនិះ​

10 ឆ្នាំ មុន

​ជា​ទូ​ទៅ​គេ​​យក​កង់​ ម៉ូតូ និង​​រថយន្ត​​ជា​យាន​ជំនិះ​ ប៉ុន្តែ​​បុរស​ម្នាក់​​មាន​លក្ខណៈ​​ប្លែក​ពី​គេ គឺ​យក​​សត្វ​ជ្រូក​​​ធ្វើ​យាន​ជំនិះ​​របស់​ខ្លួន​​ទៅ​វិញ។ សារ​ព័ត៌​មាន​​របស់​ចិន​​​ កាល​ពី​ពេល​ ថ្មីៗ​​កន្លង​​មក​​ផ្សាយ​ថា ​លោកចៀង​ ​ឈើង​យ៉ូវ​ ​អាយុ​​៦៨​ឆ្នាំ ​ជា​អ្នក​​ភូមិ​​ហ៊ុយ​លុង​ ​ក្រុង​​តៀន​​ដាំង​ ​ភាគ​​និរតី​ ប្រទេស​ចិន​ ​បាន​ក្លាយជា​មនុស្ស​​មាន​កេរ្តិ៍​ឈ្មោះ​​ល្បីនៅ​ក្នុង​តំបន់​​ ដោយ​សារ​​យក​ជ្រូក​​ធ្វើ​យាន​ជំនិះ ពេល​ធ្វើ​ដំណើរ​​ទៅ​​

​ជា​ទូ​ទៅ​គេ​​យក​កង់​ ម៉ូតូ និង​​រថយន្ត​​ជា​យាន​ជំនិះ​ ប៉ុន្តែ​​បុរស​ម្នាក់​​មាន​លក្ខណៈ​​ប្លែក​ពី​គេ គឺ​យក​​សត្វ​ជ្រូក​​​ធ្វើ​យាន​ជំនិះ​​របស់​ខ្លួន​​ទៅ​វិញ។ សារ​ព័ត៌​មាន​​របស់​ចិន​​​ កាល​ពី​ពេល​ ថ្មីៗ​​កន្លង​​មក​​ផ្សាយ​ថា ​លោកចៀង​ ​ឈើង​យ៉ូវ​ ​អាយុ​​៦៨​ឆ្នាំ ​ជា​អ្នក​​ភូមិ​​ហ៊ុយ​លុង​ ​ក្រុង​​តៀន​​ដាំង​ ​ភាគ​​និរតី​ ប្រទេស​ចិន​ ​បាន​ក្លាយជា​មនុស្ស​​មាន​កេរ្តិ៍​ឈ្មោះ​​ល្បីនៅ​ក្នុង​តំបន់​​ ដោយ​សារ​​យក​ជ្រូក​​ធ្វើ​យាន​ជំនិះ ពេល​ធ្វើ​ដំណើរ​​ទៅ​​ណា​មក​ណា​ ។ ជ្រូក​​ដែល​លោក​​ចៀង​ ឈើង​យ៉ូវ​ ​យក​ធ្វើ​យាន​ជំនិះ​​នោះ​ ​អាយុ​​៣​ឆ្នាំ​ ​មាន​​ទម្ងន់​ជាង​២៥០​​គីទ្បូ​ក្រាម​ ​និង​កម្ពស់​​ជិត​១ម៉ែត្រ​ ។ ​​

លោក​ចៀង​ ​ជា​អ្នក​ចិញ្ចឹម​ជ្រូក​រយៈ​​ពេល​ជាង​៣​០​ឆ្នាំ​ហើយ​ ។ ​លោក​និយាយ​ថា ​លោក​កើត​​គំនិត​​យក​ជ្រូក​​ធ្វើ​​យាន​ជំនិះ​​កាល​ពី​​​២​ទៅ​៣​ខែ​មុន​ នៅ​ពេល​​មាន​អាការ​​​ឈឺ​សន្លាក់​​ដៃ​ជើង​​ពិ​បាក​ដើរ​ទៅ​ណា​មក​ណា​ ។​ ​លោក​ចៀង​ និយាយ​​ថា «យក​ជ្រូក​​ធ្វើ​យាន​ជំនិះ​​ ក្រៅ​ពី​​ជួយ​សន្សំ​សំចៃ​​កម្លាំង​ ​និង​ប្រាក់​ ថែម​ទាំង​​មាន​ភាព​សប្បាយ​រី​ក​រាយ​​ទៀត​ផង​» ៕