ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​សន្តិ​សុខ​៩នាក់​បម្រើ​ការ​លើ​ភ្នំ​បូក​គោ​បញ្ជូន​ទៅ​តុលាការ​ពី​បទ​កិប​កេង​លុយក្នុង​ហិប​ដាក់​ថ្វាយ​យាយ​ម៉ៅ

10 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ កង​សន្តិ​សុខ​៩​នាក់​បម្រើ​ការ​នៅ​លើ​ភ្នំ​បូក​គោ​ត្រូវនគរ​បាល​ប្រចាំ​ការ​នៅ​លើ​ភ្នំ​បូក​គោ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ មីនា ២០១៤ ពី​បទ​ពាក់​ព័ន្ធ​រឿង​កឹប​កេង​យក​លុយក្នុង​ហិប​ដែល​ភ្ញៀវ​ដាក់​ថ្វាយ​យាយ​ម៉ៅ​សុំ​សេចក្តី​សុខ​ ខណៈ​ពេល​ពួក​គេ​រាប់​លុយ​ហើយ​យក​លុយ​មួយ​ចំនួន​ដាក់​ក្នុង​ហោ​ប៉ៅ ត្រូវ​កាមេរ៉ា​សុវត្ថិ​ភាព​ចាប់​យក​រូប​ភាព​ជាក់​ស្តែង​បាន​។

​សន្តិ​សុខ​ម្នាក់​ក្នុង​ចំណោម​៩នាក់​បាន​និយាយ​ទាំង​ទឹក​ភ្នែក​ ខណៈ​ពេល​រូប​គេ​ត្រូវ​បាន​ដាក់​ខ្នោះ​នាំ​មក​កាន់​តុលាការ​ថា រូប​គេ និង​សន្តិ​សុខ​៨នាក់​ទៀត​​ត្រូវ​បាន​គេ​ឱ្យ​រាប់​លុយ​ក្នុង​ហិប​ដែល​ភ្ញៀវ​ដាក់​ថ្វាយ​សុំ​សេចក្តី​សុខ​នៅ​លើ​ភ្នំ​បូក​គោ​ ហើយ​​ពួក​គេ​បាន​ដក​យក​លុយ​នោះ​ម្នាក់ៗ៥​ពាន់​ទៅ​៦​ពាន់​រៀល​ទេ ពួក​គេ​សូម​អង្វរ​ឱ្យ​ក្រុម​ហ៊ុន​នៅ​លើ​ភ្នំ​បូក​គោ​ដោះ​លែង​ពួក​គេ​វិញ​។

​ជុំវិញ​ករណី​នេះ លោក​វរ​សេនីយ៍​ទោ កង់ សុខន ​​បាន​និយាយ​ថា ទោះ​ជា​ពួក​គេ​អង្វរសុំ​ដោះ​លែង​វិញ​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ដោះ​លែង​ដែរ ព្រោះ​ខាង​ក្រុម​ហ៊ុន​ធ្លាប់​ប្តឹង​ខាង​នគរ​បាល​ខេត្ត​ម្តង​ហើយ​ពី​រឿង​លួច​ប្រេង​៥​ទៅ​៦​លីត្រ​នៅ​លើ​ភ្នំ​បូក​គោ​ ហើយ​បាន​ចាប់ខ្លួន​បញ្ជូន​ឱ្យ​នគរ​បាល​​អប់រំ​​ រួច​ដោះ​លែង​វិញ​ព្រោះ​ជា​រឿង​តូច​តាច តែ​លើក​នេះ​​​គឺ​តុលាការ​ជា​អ្នក​សម្រេច​។