Smart People  

ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

រថយន្ត​របស់ថៅ​កែ​​ចែចន្ថា ដឹក​ស៊ីម៉ង់ត៍​៤០​តោន​បំបាក់​ស្ពាន​ដែកបេឡេត៍​ធ្លាក់​ចូល​ស្ទឹង

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:៣០

ស្ពាន​ដែក​បេឡេត៍​បាន​បាក់ខ្ទេច​ទាំង​ស្រុង​ដោយ​សារ​រថយន្ត​យក្ស​ដឹកស៊ីម៉ង់ត៍​

កោះសន្តិភាព

ស្ពាន​ដែក​បេឡេត៍​បាន​បាក់ខ្ទេច​ទាំង​ស្រុង​ដោយ​សារ​រថយន្ត​យក្ស​ដឹកស៊ីម៉ង់ត៍​

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

ខេត្ត​បាត់ដំបង ៖ ស្ពាន​ដែក​បេឡេត៍​មួយ​ខ្សែ​មានឈ្មោះ​ថា «ស្ពាន​កង​ពល» ប្រវែង​៤៨​ម៉ែត្រ​ឆ្លង​កាត់​ស្ទឹង​ប​វេល បាន​បាក់ខ្ទេច​ទាំង​ស្រុង​ដោយ​សារ​រថយន្ត​យក្ស​ដឹកស៊ីម៉ង់ត៍​របស់​ថៅកែ​ចែចន្ថា​ផ្ទុក​លើស​ចំណុះ​រហូត​ដល់​៤០​តោន បើក​ឆ្លង​កាត់ កាលពីវេលាម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃទី​៥ កញ្ញា ស្ថិតក្នុង​ភូមិ​ទំនប់​ទឹក ឃុំ​ប​វេល ស្រុក​ប​វេល ។


តាមការ​​ដាក់ស្លាក​សំគាល់​ត្រង់​ក្បាល​ស្ពាន​គឺ​ស្ពាននេះ​​មានទំហំ​៤​ម៉ែត្រ​គុណ​៤៨ម៉ែត្រ អាច​ទ្រ​​​ទំងន់​បាន​​២៥តោន​ប៉ុណ្ណោះ លុះ​ដល់​​ពេល​ដឹក​​៤០​តោន គឺបាន​បាក់​ធ្លាក់​ទាំង​ស្ពាន និង​ឡាន​ចូល​​ទៅក្នុង​ទឹក​តែម្តង ។ លោក​ទឹម ដារ៉េត អភិ​បាល​ស្រុក​ប​វេល​បានប្រាប់​កោះ​សន្តិ​ភាព​ថា ស្ពាន​ដែក​នេះ​​បាន​បាក់​ដោយ​សារ​តែ​រថយន្ត​ដឹក​លើ​ស​ចំណុះបង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល និង​​កកស្ទះ​ចរា​ចរណ៍ ។


លោក​ទឹម ដារ៉េត បានបញ្ជាក់​ថា នៅព្រឹក​ថ្ងៃ​ទី​៦ កញ្ញា អាជ្ញាធរ​បាន​បង្កើត​ក្បូន​ឫស្សី និង​ទូក​សំរាប់​ចំលង​អ្នក​ដំណើរ​ជា​បណ្តោះ​អាសន្ន​ ប៉ុន្តែ​មិនអាច​ចំលង​សំភារ​ធ្ងន់​ៗបានទេ ដែល​ជា​ប្រការមួយ​ធ្វើ​ឱ្យ​អ្នក​​ដំណើរ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ហើយ​មាន​រយៈ​ពេល​យូរ​ទៀត​ផង ។ រថ​យន្ត​បង្ក​​មហន្តរាយ​នេះម៉ាក​ហ៊ីណូ យីឌុប ពាក់​ស្លាកលេខ​ ភ្នំពេញ 3A-1179 របស់​​ថៅ​កែ​ឈ្មោះ​ចែ​ចន្ថា​ មាន​​អ្នកបើក​បរ​ឈ្មោះ​ហ៊ុយ ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ហើយអាជ្ញាធរ​កំពុងតែ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​​ដឹកជញ្ជូន​​មួយនេះ​​សង​ការ​ខូច​ខាត​ស្ពាន​​ទាំង​ស្រុង ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 21-05-2012 ម៉ោង 07:42 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0624,070
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)125.5126.2
ដុល្លារ សិង្ហបូរី (100SGD)78.579.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.7127.3
ផោន អង់គ្លេស (100GBP)157157.6
ដុល្លារ អូស្ត្រាលី (100AUD)97.298
ដុល្លារ កាណាដា (100CAD)97.397.8
ហ្វ្រង់ ស្វ៊ីស (100CHF)105.3106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,9201,930
 

qbmore - Cambodia Advance Communication Ltd