និស្ស័យស្នេហ៍ដាវទេពផ្ដល់រង្វាន់ដល់អធិរាជទាំង៩នៅនគរចេនឡា
ដោយ ៖ អប្សរា
ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១០ ម៉ោង ១៨:៤៧

កោះសន្តិភាព
និស្ស័យស្នេហ៍ដាវទេពផ្ដល់រង្វាន់ដល់តួអង្គទាំង៩នៅនគរចេនឡា
រាជធានីភ្នំពេញ ៖ ចាប់ពីខែវិច្ឆិកា ២០០៩ ដល់ថ្ងៃទី៣១ មករា ២០១០ កន្លងទៅនេះ Sabay បានបង្កើតនូវព្រឹត្ដិការណ៍ដ៏ អស្ចារ្យមួយនៅក្នុងសេវាកំសាន្ដនិស្ស័យដាវទេព គឺការស្វែងរកអធិរាជទាំង៩នៅនគរចេនឡា ។ ដំណើរការស្វែងរកនេះ បានរកឃើញនូវតួអង្គដែលមានកំរិត Level ខ្ពស់ជាងគេ៣នាក់ (3 Top Superior) ជាអ្នក ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញជាងគេ៣នាក់ (3 Top Reputation) និងជាមហាសេដ្ឋី៣នាក់ (3 Top Millionaire) ។សេវាកំសាន្ដនិស្ស័យស្នេហ៍ដាវទេព បានរៀបចំពិធីប្រគល់រង្វាន់ដល់អធិរាជទាំង៩ រួមមាន តួអង្គដែលមានកំរិត Level ខ្ពស់ជាងគេ (Top Superior) លេខ១ តួអង្គ Ronaldol SchenlA លេខ២ តួអង្គ BongBros. Thom និងលេខ៣ តួអង្គ **FiRstlnLovE** ។
តួអង្គដែលមានកេរ្ដិ៍ឈ្មោះល្បីលាញជាងគេ (Top Reputation) លេខ១ តួអង្គ“Pc_game 178” លេខ២ តួអង្គ GuNdAm_ReTuRn និងលេខ៣ តួអង្គ*>Stev_13oy<* និងតួអង្គមហាសេដ្ឋី ដែលមានមាសច្រើនជាងគេ (Top Millionaire) លេខ១ តួអង្គ-*A_ Song_Ha*- លេខ២ តួអង្គ K_T_Game និង លេខ៣ តួអង្គ ==*HOR_SINO*== ដែល បានប្រព្រឹត្ដទៅកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ ២០១០ កន្លងទៅនេះ នៅផ្សារទំនើបសុវណ្ណា ក្នុងម្នាក់ៗទទួលបាននូវរង្វាន់ជាទូរស័ព្ទម៉ាក Sony Ericsson មួយគ្រឿង ដោយសហការ ឧបត្ថម្ភពីក្រុមហ៊ុន Sony Ericsson ។លើសពីនេះទៅទៀត AK Online (អេ ខេ អនឡាញ) ជាសេវាកំសាន្ដតាមប្រព័ន្ធ អ៊ីនធើរណេតថ្មីមួយទៀតរបស់ Sabay បានសហការឧបត្ថម្ភដល់ក្រុមតារា SHINee ដែលជាតារាដ៏ល្បី និងកំពុងពេញនិយមនៅ ប្រទេសកូរ៉េនឹងមកសម្ដែងនៅថ្ងៃទី២៣ កុម្ភៈ ២០១០ នៅពហុកីឡដ្ឋានជាតិអូឡាំ ពិក ។
ក្នុងឱកាសនេះផងដែរ Sabay មានកម្មវិធីពិសេសសំរាប់អតិថិជនទាំងអស់ ដែលទិញសំបុត្រចូលទស្សនាតាមរយៈគេហទំព័រ www.sabay.com.kh ដោយបញ្ចុះ តំលៃ១០% ចាប់ពីថ្ងៃទី១ ដល់ទី២១ កុម្ភៈ ២០១០ ។គួរបញ្ជាក់ផងដែរថា Sabay មិនត្រឹមតែ ជាសេវាកម្មមួយដែលផ្ដល់នូវភាពសប្បាយ រីករាយដល់អ្នកកំសាន្ដប៉ុណ្ណោះទេ តែថែម ទាំងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនតាមរយៈ សេវាកំសាន្ដតាមប្រព័នអ៊ើធើរណេតរួមមាន និស្ស័យស្នេហ៍ដាវទេព, Sabay Talk និងនា ពេលឆាប់ៗនេះរួមមាន AK Online, Sabay Star, Sabay Friend, Sabay Mail និងសេវា កំសាន្ដជាច្រើនទៀតដោយអប់រំមនុស្សឱ្យ ចេះរួបរួមសាមគ្គីគ្នា ចេះប្រើប្រាស់កុំព្យូទ័រ មានភាពឆ្លាតវៃ រហ័សរហួន រីកចំរើនផ្នែក ភាសាអង់គ្លេស បំបាត់នូវភាពស្មុគស្មាញពី ការងារ ក៏ដូចជាការសិក្សា អាចបង្កើនចំណង មិត្ដភាព ងាយស្រួលជជែកកំសាន្ដ មានភាសា ខ្មែរនិងអង់គ្លេស ងាយស្រួលផ្ញើឯកសារ អាចជជែកកំសាន្ដជាក្រុមពីកន្លែងផ្សេងៗគ្នា តាមរយៈអ៊ីនធើរណេត ស្ដាប់វិទ្យុផ្សាយ ផ្ទាល់ ព័ត៌មានទាន់ហេតុការណ៍ ។
លើសពីនេះទៅទៀត លោកអ្នកអាចជជែកកំសាន្ដពី Sabay Talk ទៅកាន់ Yahoo Messenger ហើយនាពេលឆាប់ៗនេះ នឹងអាចជជែក កំសាន្ដទៅកាន់ទូរស័ព្ទដៃ Google Talk, MSN និងសេវាកំសាន្ដផ្សេងៗជាច្រើនទៀត។ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.sabay.com.kh ឬទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ០២៣ ២២៨ ០០០ ។