ប្រទេសកម្ពុជាពុំបានបញ្ជូនអត្តពលិកក្នុងចំនួនច្រើនទៅចូលរួមការប្រកួតកីឡាអូឡាំពិក យុវជនសឹង្ហបុរីនោះទេ គឺមានតែ៤នាក់ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាទីមោទន គឺមកដល់ពេលនេះក្រុម អត្តពលិកកម្ពុជាដណ្តើមបានមេដាយចំនួន១ហើយ ។ កីឡាការិនីសំ សុធា ស្ថិតនៅក្នុងវ័យ១៥ឆ្នាំ ដណ្តើមបានមេដាយសំរឹទ្ធិលើវិញ្ញាសាកីឡាយូដូក្នុងប្រភេទទម្ងន់ ៤៤គីឡូក្រាម ។ នាង សុធា ដែលមានកំពស់១.៥០ម៉ែត្របានយកឈ្នះ កីឡាការិនីប្រទេសប៊ុលហ្គារី ។ ការប្រកួតដែល មានរយៈ ពេលតែ២៤វិនាទីនៅឯទីលាន In-ternational Convention Centre នាងសុធា បានយកឈ្នះ លើគូប្រកួតដោយស្នៀត Ippon។
លោកឡាច វុទ្ធី គ្រូបង្វឹករបស់នាងសុធា បាននិយាយថា «នាងសុធាគឺជាក្មេងស្រីដែល មានការស្វិតស្វាញបំផុតទាំងស្មារតីទាំងរាង
កាយ។ ការប្រកួតទី១ នាងបានបំបាក់កីឡាការិ នីមកពីប្រទេសបាហាម៉ា តែបានចាញ់កីឡាការិនី ហុងគ្រីក្នុងការប្រកួតលើកទី២ ។ បន្ទាប់ពីការ បរាជ័យនោះមក ខ្ញុំបានប្រាប់ទៅនាងថា មេ ដាយសំរឹទ្ធិនៅចំពោះមុខអ្នកហើយត្រូវតែតាំង
ចិត្តជាថ្មីទៀត ។ នាងបានឆ្លើយថា មិនថ្វីទេ»។
សូមបញ្ជាក់ថា នាងសំសុធាធ្លាប់បានឈ្នះ មេដាយប្រាក់លើវិញ្ញាសានេះនៅក្នុងការប្រកួត ជើងឯកយូដូអាស៊ីអាគ្នេយ៍ឆ្នាំ២០០៦ម្តងរួចមកហើយ ៕
ចែករំលែកព័តមាននេះ