ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​ផ្ទាល់​ខ្លួន​រ​បស់​ចាស្ទីន​ ប៊ីប៊ើ​​ ​ត្រូវ​ប៉ូលិស​​ឆែក​​​​​រក​សារធាតុញៀន​​​

10 ឆ្នាំ មុន

យោង​តាម​​គេ​ហ​ទំព័រ​សិល្បៈ​​ចេញ​ផ្សាយ​​កាល​​ពី​ថ្ងៃ​ទី​១​ កុម្ភៈ​ ​ឆ្នាំ​២០១៤​ ​ឱ្យ​ដឹង​ថា​ ​តា​រា​ចម្រៀង​​វ័យ​ក្មេង​​​ចា​ស្ទីន​ ប៊ី​ប៊ើ​ ​ត្រូវ​​​​មន្ត្រី​ប៉ូលិស​ឃុំ​​​​ខ្លួន​​​​មួយ​រយៈ​​ពេល​ខ្លី​ ដោយ​សង្ស័យ​​ពី​បទ​មាន​​ថ្នាំ​ញៀន​នៅ​ក្នុង​​​​​យន្ត​ហោះ​ឯ​កជន​​របស់​ខ្លួន។​​ មួយ​រយៈ​​ចុង​ក្រោយ​នេះ​ ចា​ស្ទីន​ ប៊ី​ប៊ើ​ ជួប​​​រឿង​អាស្រូវ​ជា​ច្រើន​ទាក់​ទង​​នឹង​ការ​ប្រើ​ប្រាស់​​​សារ​ធាតុ​ញៀន​​ខុស​ច្បាប់​​ ​និង​​​ជាប់​សង្ស័យ​​​ជាច្រើន​ករណី​​ ​​ពី​បទ​ជួញ​ដូរ​​គ្រឿង​ញៀន​​

យោង​តាម​​គេ​ហ​ទំព័រ​សិល្បៈ​​ចេញ​ផ្សាយ​​កាល​​ពី​ថ្ងៃ​ទី​១​ កុម្ភៈ​ ​ឆ្នាំ​២០១៤​ ​ឱ្យ​ដឹង​ថា​ ​តា​រា​ចម្រៀង​​វ័យ​ក្មេង​​​ចា​ស្ទីន​ ប៊ី​ប៊ើ​ ​ត្រូវ​​​​មន្ត្រី​ប៉ូលិស​ឃុំ​​​​ខ្លួន​​​​មួយ​រយៈ​​ពេល​ខ្លី​ ដោយ​សង្ស័យ​​ពី​បទ​មាន​​ថ្នាំ​ញៀន​នៅ​ក្នុង​​​​​យន្ត​ហោះ​ឯ​កជន​​របស់​ខ្លួន។​​ មួយ​រយៈ​​ចុង​ក្រោយ​នេះ​ ចា​ស្ទីន​ ប៊ី​ប៊ើ​ ជួប​​​រឿង​អាស្រូវ​ជា​ច្រើន​ទាក់​ទង​​នឹង​ការ​ប្រើ​ប្រាស់​​​សារ​ធាតុ​ញៀន​​ខុស​ច្បាប់​​ ​និង​​​ជាប់​សង្ស័យ​​​ជាច្រើន​ករណី​​ ​​ពី​បទ​ជួញ​ដូរ​​គ្រឿង​ញៀន​​ ប្រើ​ប្រាស់​អំពើ​​ហិង្សា​ ​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​ឯក​ជន​ទៀត​ផង​ ។

ចាស្ទីន​ ប៊ី​ប៊ើ​ បាន​ធ្វើ​ដំណើរ​​​ពី​​ប្រទេស​​កំណើរ​​របស់​លោក​ ដើម្បី​​​ចូល​​រួម​​​ប្រគំ ​តន្ត្រី​ក្នុង​ព្រឹត្តិការណ៍​​​ប្រកួត​បាល់​ទាត់​​ដណ្តើ​ម​​ពាន​រង្វាន់​​ «Super Bowl» ​ដែល​​​​​ប្រារព្ធ​​ធ្វើ​ទ្បើង​​​ក្នុង​រដ្ឋ​ ញូវ​​​ ចឺ​ស៊ី​ ​កាល​ពី​ថ្ងៃ​ទី​២​ កុម្ភៈ​ ​​​​​ឆ្នាំ​២០១៤​ ។ ​​​នៅ​​ពេល​​​យន្ត​ហោះ​​របស់​ចាស្ទីន​ ប៊ី​ប៊ើ​ ចុះ​​ចត​​នៅ​​​អាកាស​​យាន​ដ្ឋាន​Teterboro ប៉ូលិស​ និង​អាជ្ញាធរ​​ការ​ពារព្រំ​ដែន​ ធុំ​​ក្លិន​​សារ​ធាតុ​ញៀន​កញ្ឆា​​​ ហើយ​​​​បាន​ដឹក​នាំ​​​​មន្ត្រី​ប៉ូ​លិស រួម​ទាំង​​សត្វ​ឆ្កែ​​​​ហិត​​​ក្លិន​​​ចំនួន​​២​ទៅ​៣​ក្បាល​ ​ដើ​ម្បី​ស្វែង​​រក​​​សារ​​ធាតុ​​ញៀន​​​នៅ​​ក្នុង​​យន្ត​​ហោះ​នោះ​។ ​ប៉ូលិស​​​​មិ​ន​​​បាន​​រក​​ឃើញ​​​​ភស្តុ​តាង​​នោះ​ទេ​ ។ ​​ ចា​ស្ទីន​​​ ប៊ី​ប៊ើ នឹង​​​​ចូល​ទៅ​បង្ហាញ​​ខ្លួន​ក្នុង​តុលា​ការ​​ ដើ​ម្បី​​ប្រឈម​​មុខ​​​នឹង​​ទោស​កំហុស​​របស់​ខ្លួន​នា​ពេល​កន្លង​មក​នៅ​ថ្ងៃ​ទី​​១០​ មីនា​ ​ឆ្នាំ​២០១៤​ ។

អំពើ​​​មួយ​​ចំនួន​​របស់ចា​ស្ទីន​​​​​​​ បាន​បង្ក​ភាព​​ច្របូក​​ច្របល់​​ និង​​បាត់​បង់​​សណ្តាប់​ធ្នាប់​​​ក្នុង​ប្រទេស​​ដូច​ជា​ បើ​ក​បរ​​លើ​សល្បឿន​​កំណត់​ ប្រព្រឹត្ត​​អំពើហិង្សា​ ​និង​ប្រើ​ប្រាស់​​ប័ណ្ណ​​បើក​បរ​ហួស​​សុពល​ភាព​ជា​ដើម​​ ៕