Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

វិ​រះ សុធី ជ​ម្រះបញ្ជី​ជាមួយ ទឹម សាន ខ​ណះ កាន់ សុវណ្ណ ចង់ស្គាល់​ស្នៀត​កែង ឯម វិចិត្រ នៅបាយ័​ន

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០១០ ម៉ោង ១០:៣៤

រាជធានី​ភ្នំពេញ ៖ វិ​រៈ សុធី អ្នក​ប្រដាល់មក​ពី​ក្លឹ​ប​តេជ​រាជសីហ៍ ខេត្ដក្រចេះ បាន​ណាត់ ជួប​ជាមួយ​ទឹម សាន ក្លឹ​ប​អាស៊ី​កីឡា ដើម្បី​ជំ​រះ បញ្ជី​ចាស់​នៅ​លើ​សង្វៀន​ប្រដាល់​ស្ថានីយ ទូរទស្សន៍​បាយ័ន នា​រសៀល​ថ្ងៃ​សៅរ៍ ទី​៧ សីហា ឆ្នាំ​២០១០ ។ ទឹម សាន ជា​អ្នក​ប្រដាល់ ចាស់វស្សា​មួយ​រូប ដែល​ពី​មុន​មានឈ្មោះ​ថា សិង្ហ កង​សាន នៅ​ក្លឹ​ប​សិង្ហ​កីឡា ។ បន្ទាប់​ពី​បាត់ មុខ​មួយ​រយៈ ពេល​ត្រឡប់​មក​វិញ គេ​បាន​ប្ដូរ ឈ្មោះ​មក​ជា ទឹម សាន និង​ប្ដូរ​ក្លឹ​ប​ពី​សិង្ហ​កីឡា មក​អាស៊ី​កីឡា​វិញ ។ រីឯ វិ​រៈ សុធី ទោះបី​មិន សូវ​មាន​នរណា​ស្គាល់ ប៉ុន្ដែ​គេ​ក៏​មិនធម្មតា​ដែរ តាម​រយៈ​ការ​បង្ហាញខ្លួន​លើ​សង្វៀន​ទើបតែ​២ ប្រកួត​ប៉ុណ្ណោះ វិ​រៈ សុធី បាន​ធ្វើ​ឱ្យ​ទស្សនិកជន មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។ ប្រកួត​ចុង ក្រោយ​កាលពី​ថ្ងៃ​ទី​១៧ កក្កដា កន្លង​មកនេះ វិ​រៈ សុធី ត្រូវ​ទឹម សាន វាយ​ឱ្យ​មាន​របួស​នៅ លើ​ចិញ្ចើម​ខាងឆ្វេង ហើយ​ត្រូវ​គ្រូពេទ្យ​បញ្ឈប់ ត្រឹម​ទឹក​ទី​១ ។


ទោះបីជា​បែប​ណា ការ​ប្រកួត​នា​ពេល​នោះ វិ​រៈ សុធី បាន​បង្ហាញ​នូវ​ការ​មាន​ប្រៀប​លើ​ទឹម សាន ដាច់​តែ​ម្ដង ប៉ុន្ដែ​ដោយសារ​តែ​គេ​មាន របួស​បែក​ធំ​ពេក ទើបត្រូវ​បាន​គ្រូពេទ្យ​បញ្ឈប់ ធ្វើ​ឱ្យ ទឹម សាន ក្លាយជា​អ្នក​ឈ្នះ ។ ពេល នោះ​ប្រសិនបើ សុធី មិន​មាន​របួស​ទេ គេ​ជឿ ថា ទឹម សាន នឹង​ត្រូវ​សន្លប់​ក្នុង​ទឹក​ទី​៣​ទៅ​*​ហើយ ។ បើ​កុំ​តែ​គ្រូពេទ្យ​បញ្ឈប់​ការ​ប្រកួត សុធី នឹង​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​រូបគេ​អស់សង្ឃឹម ឡើយ​។


ឯម វិចិត្រ មក​ពី​ក្លឹ​ប​គ្រុឌ​មាន​ជ័យ ត្រូវ​បាន ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កាន់ សុវណ្ណ មក​ពី ក្លឹ​ប​យុវ​កីឡា​ខេត្ដកណ្ដាល (​អតីត​ក្លឹ​ប​តា​ខ្មៅ មាន​ឫទ្ធិ ខេត្ដកណ្ដាល​) ។ វិចិត្រ មាន​ស្នៀត ជង្គង់ និង​កែង​ល្អ គេ​ជាង​ជើង​ខ្លាំង​មួយ​រូប​ក្នុង ប្រភេទ​ទំងន់​៦៣,៥០​គីឡូក្រាម ដែល​មិន​ងាយ បំបាក់​បាន​ដោយ​ងាយ​ទេ ។ រីឯ កាន់ សុវណ្ណ ក៏​មិនធម្មតា​ដែរ គេ​មាន​ស្នៀត​កណ្ដាប់ដៃ​ល្អ តែ ទន់ជ្រាយ​បន្ដិច ។ អ្នក​ប្រដាល់​រូប​នេះ មិនសូវ ចេះ​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់​ប៉ុន្មាន​ឡើយ នៅ​ពេល គូប្រកួត​វាយ​ត្រូវ​ល្មម​ៗ គឺ​គេ​ត្រូវ​សន្លប់ និង​សុំ ចុះចាញ់​ភ្លាម ។ ពេល​នេះ កាន់ សុវណ្ណ ក៏​មិន ស្រណុកចិត្ដ​ប៉ុន្មាន​ដែរ ខណៈ​ពេល​ដែល​ត្រូវ​ប៉ះ ជាមួយ​ឯម វិចិត្រ ។


ព្រែក បូ​រិ​ន មក​ពី​ក្លឹ​ប​និរោធ​មាន​ជ័យ ត្រូវ ប្រកួត​ជាមួយ ជ័យ សំ​រិ​ទ្ធ មក​ពី​ក្លឹ​ប​វី​អាយ​ភី ចំការមន ។ កាលពី​ថ្ងៃ​ទី​១១ កក្កដា កន្លង​មក ព្រែក បូ​រិ​ន បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍ អន្ដរជាតិ​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​នេះ ប៉ុន្ដែ ក្នុង​ចំណោម​ការ​ប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ ទាំង​៦​គូ រាប់​ទាំង​កីឡាការិនី​មួយគូ​ផង​ដែរ គឺ មាន​តែ​ព្រែក បូ​រិ​ន ម្នាក់​ប៉ុណ្ណោះ ដែល​ប្រកួត ចាញ់ អ្រ​ធែ​ៅ​ឌ្រី​ណែ មក​ពី​ប្រទេស​បារាំង ក្រៅពី​នេះ​កីឡាករ​កម្ពុជា បាន​យកឈ្នះ​កីឡា ករ​បរទេស​ទាំងអស់​។ ទោះបីជា​បែប​នេះ​ក៏ ដោយ ក៏​ទស្សនិកជន​មួយ​ចំនួន​នៅ​តែ​មាន​ជំនឿ ថា ជ័យ សំ​រិ​ទ្ធ ទំនងជា​មិន​អាច​យកឈ្នះ បូ​រិ​ន បាន​ដែរ ។


នៅ​មាន​កីឡាករ​ស្រករ​ក្រោយ​ច្រើន​គូ​ទៀត ដែល​ការ​ប្រកួត​របស់​គេ​មិន​ចាញ់​ស៊េរី​ចាស់​នោះ ទេ គឺ​មាន​នួន សារិកា មក​ពី​ក្លឹ​ប​អេ​ភូ​ថង​កីឡា ត្រូវ​ប្រកួត​ជាមួយ​ឡុ​ង សុខ​ជា មក​ពី ក្លឹ​ប​គជ សារ​កីឡា ។ អ៊ុ​ល រ៉ា​វី មក​ពី​ក្លឹ​ប​កងពលតូច លេខ​៣១ ត្រូវ​ប្រកួត​ជាមួយ​ឈិ​ន សោ​ភ័​ណ្ឌ មក​ពី​ក្លឹ​ប​អប់រំ​កាយ​ស្រុក​អន្លង់​វែង​។ រីឯ​គង់ កីឡា មក​ពី​ក្លឹ​ប​កងរថក្រោះ​ត្រូវ​ប្រកួត​ជាមួយ យ៉ា​ម វ៉ិ​ត មក​ពី​ក្លឹ​បរ​ស្មី​កុមារ​កំព្រា​៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd