ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

គ.ជ.ប ប្រកាស​ថា ​មាន​ពល​រដ្ឋ​ជាង​៣១ម៉ឺន​នាក់​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:២៣

លោក​អ៊ឹម សួស្តី ប្រធាន​ គ.ជ.ប បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និ​សីទ​កាសែត

ស.សុខុម

លោក​អ៊ឹម សួស្តី ប្រធាន​ គ.ជ.ប បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និ​សីទ​កាសែត

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

រាជធានីភ្នំពេញ ៖ មន្ត្រី​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១០ បាន​ធ្វើ​ការ​អំពាវ​នាវ​ឱ្យ​ពល​រដ្ឋ​ដែល​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​ទៅ​ចុះ​ឈ្មោះ និង​អ្នក​មាន​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ កាល​ពី​ពេល​បោះ​ឆ្នោត​កន្លង​ទៅ​ ត្រូវ​ទៅ​ពិនិត្យ​ឈ្មោះ​នៅ​តាម​ឃុំ​-សង្កាត់ ដែល​ខ្លួ​ន​រស់​នៅ ។ គ.ជ.ប បាន​បង្ហាញ​ថា ​ពល​រដ្ឋ​​​ដែល​​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​មាន​រហូត​ដល់​ទៅ​ជា​ង​៣១​ម៉ឺន​នាក់ ខណៈ​​​អ្នក​មាន​ឈ្មោះ​ចំនួន​២៣.១២៧​នាក់ នឹង​​ត្រូវ​បាន​​ដក​សិទ្ធិ​បោះ​ឆ្នោត ។

លោក​អ៊ឹម សួស្តី ប្រធាន​ គ.ជ.ប បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និ​សីទ​កាសែត​កាល​ពី​ម្សិល​មិញ​ថា ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១០ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ តុលា ដល់​ថ្ងៃ​ទី ៣១ ធ្នូ ឆ្នាំ​២០១០ ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​គិត​ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១០ ដែល​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​បាន​ផ្លាស់​​ប្តូរ​ទី​លំនៅ​មាន​សិទ្ធិ​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ការិយា​ល័យ​ណា​មួយ​ក្នុង​ឃុំ-សង្កាត់​ដែល​ខ្លួន​កំពុង​រស់​នៅ ។

យោង​តាម​តារាង​ស្ថិតិ​ប្រជា​​ពល​រដ្ឋ​ និង​ចំនួន​ការិយា​ល័យ​បោះ​ឆ្នោត​ប៉ាន់​ស្មាន​សំរាប់​បំរើ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ផ្សព្វ​ផ្សាយ​ដោយ គ.ជ.ប បាន​ឱ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ដែល​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួ​នប្រមាណ​៣១៩.១៩៣​នាក់ ​ប្រជា​ពល​រដ្ឋ​ដែល​បាន​ផ្លាស់​ប្តូរ​ទី​លំនៅ​មាន​ប្រមាណ​៥៤.២១២​នាក់ ត្រូវ​​បាន​ដក​​សិទ្ធិ​ និង​មាន​ឈ្មោះ​ស្ទួន និង​២៦.៧៨៥​នាក់ បាន​ស្លាប់ ។ គ.ជ.ប បាន​ឱ្យ​ដឹង​ទៀត​ថា គ.ជ.ប បាន​ប្រកាស​ផង​ដែរ​ដល់​តំណាង​អង្គ​ការ​សង្គម​ស៊ីវិល និង​ខាង​គណ​បក្ស​នយោ​បាយ​ដែ​លមាន​ចំណង​ចូល​រួម​ពិនិត្យ​​​ដំណើរ​ការ​​ពិនិត្យ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​នៅ​តាម​​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស ​ត្រូវ​ដាក់​ពាក្យ​សុំ​តាម​ប្រតិទិន​នៃ​​ការ​ពិនិត្យ​បញ្ជី​​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១០ ដែល​ចេញ​ផ្សាយ​ដោយ​គ.ជ.ប ។

ទោះ​បី​ជា​យ៉ាង​ណា​ គ.ជ.ប បាន​លើក​ឡើង​ផង​ដែរ​អំពី​ការ​ផ្ទេរ​សមត្ថ​កិច្ច​ទៅ​ដល់​ថ្នាក់​ក្រោម​សំរាប់​ការ​ត្រួត​​ពិនិត្យ​រាល់​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ការ​ពិនិត្យ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​នានា​ទូទាំង​ប្រទេស ដែល​មាន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​មន្ត្រី​មូ​លដ្ឋាន​ផង​ដែរ ។ គ.ជ.ប ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពល​រដ្ឋ​ទាំង​អស់​ដែល​មា​នសិទ្ធិ​បោះ​ឆ្នោត​ត្រូវ​ចូល​រួម​ទាំង​អស់​គ្នា​ក្នុង​ការ​ចុះ​ឈ្មោះ​ និង​ទៅ​ពិនិត្យ​​បញ្ជី​ឈ្មោះ​នៅ​តាម​ឃុំ-សង្កាត់​តាម​ការ​កំណត់​របស់ គ.ជ.ប ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd