ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

បុគ្គ​លិក​កា​ស៊ី​ណូ​រ៉ូ​យ៉ាល់​១៥នាក់​តវ៉ា​ថៅ​កែ​មិន​បើក​ប្រាក់​ខែ​ឱ្យ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:១៥

បុគ្គ​លិក​កា​ស៊ី​ណូ​រ៉ូ​យ៉ាល់​១៥នាក់​តវ៉ា​ថៅ​កែ​មិន​បើក​ប្រាក់​ខែ​ឱ្យ កា​ស៊ីណូ​រ៉ូ​យ៉ាល់​ត្រពាំង​ផ្លុង​ ស្រុក​ពញា​ក្រែក

ចាន់ថេត

បុគ្គ​លិក​កា​ស៊ី​ណូ​រ៉ូ​យ៉ាល់​១៥នាក់​តវ៉ា​ថៅ​កែ​មិន​បើក​ប្រាក់​ខែ​ឱ្យ

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

ខេត្ត​កំពង់​ចាម​​ ៖ បុគ្គ​លិក​កា​ស៊ីណូ​រ៉ូ​យ៉ាល់​ត្រពាំង​ផ្លុង​ ស្រុក​ពញា​ក្រែក​ ចំនួន​១៥​នាក់​ត្រូវ​បាន​ថៅ​កែ​របស់​ខ្លួន​បញ្ឈប់​ពី​ការ​ងារ​ដោយ​គ្មាន​មូល​ហេតុ​ ហើយ​កំពុង​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ទាម​ទារ​បើក​ប្រាក់​ខែ​នា​ព្រឹក​ថ្ងៃ​ទី​៦​ កញ្ញា ២០១០​ នៅ​មុខ​កា​ស៊ីណូ ​។ មិន​ឃើញ​មាន​ស្ថាប័ន​ណា​មួយ​មក​អន្តរា​គមន៍​ដោះ​ស្រាយ​ឡើយ ។ តាម​បុគ្គ​លិក​មួយ​រូប​ឈ្មោះ​កង ថន ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មក​ពី​ក្រុង​ព្រះ​សីហនុ​បាន​ចូល​មក​បំរើ​ការ​ងារ​នៅ​កាស៊ីណូ​រ៉ូ​យ៉ាល់​នេះ​ទើប​តែ​បាន​រយៈ​ពេល​២​ខែ​ប៉ុណ្ណោះ​ ហើយ​ប្រាក់​ខែ​ទទួល​បាន​ក្នុង​១​ខែ​ចំនួន​៨០​ដុល្លារ ។ បុគ្គ​លិក​ដែល​ថៅ​កែ​ត្រូវ​បញ្ឈប់​រូប​នេះ​បាន​រៀប​រាប់ថា​ កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា​ មាន​បុគ្គ​លិក​ប្រុស ស្រី​ចំនួន​១៥​នាក់​ត្រូវ​បាន​បញ្ឈប់ ​ពីការ​ងារ​​ដោយ​ចោទ​ប្រកាន់​​មាន​គំនិត​កេង​ប្រវ័ញ្ច ​​ការ​ដែល​ក្រុម​ហ៊ុន​លើក​ឡើង​នេះ​ពុំ​សម​ហេតុ​ផល​ទាល់​តែ​សោះ ។ ជន​បរទេស​ឈ្មោះ​ប្លូ ភាឡៃ (ឥណ្ឌូណេស៊ី) ​ដែល​ជា​អ្នក​បញ្ឈប់​ពួក​គេ​ ហើយ​មិន​ព្រម​​បើក​ប្រាក់​ខែ​សំរាប់​ខែ​សីហាដល់​ពួក​គេ។

បុគ្គ​លិក​ឈ្មោះ​ពេជ្រ​ សាវរី ភេទ​ស្រី​ មក​ពីខេត្ត​បាត់​ដំបងបាន​ប្រាប់​ថា​ នាង​បាន​ចូល​មក​បំរើ​ការ​ងារ​នៅ​កាស៊ីណូ​រ៉ូ​យ៉ាល់​ត្រពាំង​ផ្លុង​នេះ​រយៈ​ពេល​៨​ខែហើយ​ ចំពោះ​ប្រាក់​ខែ​ទទួល​បាន​ចំនួន​១៥០​ដុល្លារក្នុង​១​ខែ ​​(ផ្នែក​ហ្គេម​មីង) ពុំ​ដែល​មាន​បញ្ហា​ទេ​កាល​ពី​មុន​មក ​។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​៥ កញ្ញា ២០១០​ ថៅ​កែ​បាន​បញ្ឈប់នាង​ព្រម​ទាំង​ពួក​នាង​១៤​នាក់ទៀត​ដោយចោទ​ប្រកាន់​មាន​បំណង​កេង​ប្រវ័ញ្ច​មក​លើ​ក្រុម​ហ៊ុន​ ព្រម​ទាំង​មិន​បើក​ប្រាក់​ខែ​សំរាប់​ខែ​សីហា​ឱ្យ​ទៀត ​។ ទោះ​ជា​យ៉ាង​ណា​ក្តី​ពួក​នាង​រួម​ និង​បុគ្គលិក​ផ្សេង​ទៀត​នាំ​គ្នា​ចេញ​មកតវ៉ា​ដោយ​​ឈរ​ត្រៀប​ត្រា​នៅ​ពី​មុខ​កាស៊ីណូ​រ៉ូយ៉ាល់​ទទូច​ឱ្យ​ថៅកែក្រុម​ហ៊ុន​បើក​លុយ​ឱ្យ​បាន​គ្រប់​គ្នា​នា​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា ។ ​នៅ​ម៉ោង១១​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ភាគី​ខាង​កាស៊ី​ណូ​នឹង​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​ ហើយ​ប្រាក់​ខែត្រូវ​បាន​ពន្យា​ពេល​​រហូត​ដល់​ទៅ​ថ្ងៃ​ទី​១៥ កញ្ញា ទើប​បើក​ឱ្យ​ទាំង​អស់​គ្នា​ ។ ក្នុង​ពេល​ធ្វើ​ការ​តវ៉ា​នា​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា មិន​ឃើញ​មាន​ស្ថាប័ន​ណា​មួយ​ចេញ​មក​អន្តរា​គមន៍​ដល់​ពួកគេ​​ទេ ​។

លោក​វរ​សេនីយ៍​ត្រី ប្រាក់ ប៊ុន​ណុន អធិការ​នគរ​បាល​ស្រុក​ពញា​ក្រែក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​ ថៅ​កែ​កាស៊ីណូ​រ៉ូ​យ៉ាល់​មិន​ព្រម​បើក​ប្រាក់​ខែ​ឱ្យ​បុគ្គលិក​របស់​ខ្លួន ដោយ​ខ្លាច​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ចេញ​ពី​បាតុករ​ផង​នោះ ទើប​នាំ​កំលាំង​នគរ​បាល​ទៅ​ការ​ពារសន្តិ​សុខ​​នៅ​មុខ​កាស៊ី​ណូ ​។ លោក​ធូ​ ចាន់​ថា អនុ​ប្រធាន​រដ្ឋ​បាល​កាស៊ីណូ​រ៉ូ​យ៉ាល់​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​ បុគ្គ​លិក​ទាំង​អស់​បំរើ​ការ​ងារ​នៅ​ក្នុង​កាស៊ី​ណូ​នេះ​សរុប​ទាំង​អស់​ចំនួន​ប្រមាណ​២៩០​នាក់​ ។​ តាម​ការ​ណែ​នាំ​របស់​ក្រុម​ហ៊ុន​ឱ្យ​ចាត់​ចែង​រៀប​ចំ​ប្រាក់​​ខែបើក​ឱ្យ​បុគ្គ​លិក​ចំនួន​១៥​នាក់​ដែល​ត្រូវ​បញ្ឈប់​នោះរួច​ហើយ​នា​រសៀល​ថ្ងៃ​ទី​៦ កញ្ញា​ ។ ចំពោះ​បុគ្គ​លិក​ឯ​ទៀត​មិន​ទាន់​បើក​ឱ្យ​ទេ​ដោយ​ឱ្យ​ធ្វើ​ការ​សុំ​ទោស​​ជាមុន​ ហើយ​​បុគ្គ​លិក​ដែល​ត្រូវ​បញ្ឈប់​ទាំង​នេះ​មិនទ​ទួល​ឱ្យ​ចូល​បំរើ​ការ​ងារ​វិញ​ទេ ព្រោះ​មាន​កំហុស​ជា​ច្រើន ​។ បុគ្គលិក​កា​ស៊ី​ណូ​រ៉ូយ៉ាល់​បាន​ត្អូញ​ត្អែរ ​ពី​រឿង​ប្រាក់​ខែ​តែង​តែ​បើក​យឺត​យ៉ាវ​ជាង​កន្លែង​ផ្សេង​ទៀត ហើយ​សំណូម​ពរមេត្តា​​បើក​ឱ្យ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៥ចូល​ខែ​ថ្មី ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd