ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ចេះ​អំ​ពើ​អាប​ធ្មប់​ បុរសចំណាស់​ម្នាក់​ត្រូវ​ឃាតករ​កា.ប់ស្លា.ប់នៅ​​ក្នុង​ផ្ទះតៀម​

10 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ បុរសចំណាស់​ម្នាក់​ត្រូវ​ឃាតករកា.ប់​២​កាំបិត​​​ផ្គាក់ដេកស្លា.ប់​លើ​គ្រែ​ ក្នុង​ផ្ទះ​តៀម​ ដោយ​សង្ស័យ​ចេះអំ​ពើ​អាប​ធ្មប់​ កាលពី​ចន្លោះម៉ោង​៨ទៅ​៩យប់​ថ្ងៃទី​១៩ មករា ស្ថិត​ក្នុង​ភូមិ​ក្រួស ឃុំ​ក្រាំង​ចេក ស្រុក​ឧដុង្គ​ ខណៈដេក​នៅ​ផ្ទះ​ម្នាក់ឯង កូនស្រី​ជាប់​ទៅ​មើល​គេ​រាំ​ក្នុង​ភូមិ​ ។

ខេត្ត​កំពង់ស្ពឺ ៖ បុរសចំណាស់​ម្នាក់​ត្រូវ​ឃាតករកាប់​២​កាំបិត​​​ផ្គាក់ដេកស្លាប់​លើ​គ្រែ​ ក្នុង​ផ្ទះ​តៀម​ ដោយ​សង្ស័យ​ចេះអំ​ពើ​អាប​ធ្មប់​ កាលពី​ចន្លោះម៉ោង​៨ទៅ​៩យប់​ថ្ងៃទី​១៩ មករា ស្ថិត​ក្នុង​ភូមិ​ក្រួស ឃុំ​ក្រាំង​ចេក ស្រុក​ឧដុង្គ​ ខណៈដេក​នៅ​ផ្ទះ​ម្នាក់ឯង កូនស្រី​ជាប់​ទៅ​មើល​គេ​រាំ​ក្នុង​ភូមិ​ ។

បើតាមសេចក្តី​រាយការណ៍​ បាន​ឱ្យដឹងថា ជន​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ ថ្លឹង ស៊ុម ភេទប្រុស អាយុ​៧៥ឆ្នាំ រស់​នៅ​ជាមួយ​កូនស្រី​ក្នុង​ភូមិ​កើត​ហេតុ ត្រូវ​ឃាតករ​កាប់​២​កាំបិត​ផ្កាក់​ចំ​លលាដ៍ក្បាល​ផ្នែក​ខាងក្រោយ​ បណ្តាល​ឱ្យដេកស្លាប់​ក្នុង​ថ្លុក​ឈាម ។ សេចក្តី​រាយការណ៍​បន្តថា ចំពោះ​ករណី​ឃាតកម្ម​នេះ បើតាមអ្នក​ភូមិខ្លះ​​លួច​បង្ហើបថា សង្ស័យ​បុរស​ខាងលើ​ចេះអំ​ពើអាប​ធ្មប់ ទើប​គេ​កាប់សម្លាប់​បែបនេះ ។ ទោះ​បី​យ៉ាងណា​គេ​មិន​ទាន់​ដឹង​មូ​លហេតុ​ពិត​ប្រាកដ​នៅឡើយ​​ទេ ។

ក្រោយ​ពី​កើត​ហេតុ សមត្ថកិច្ច​មូល​ដ្ឋាន​មក​ចុះ​មក​ត្រួត​ពិនិត្យ​ និង​ធ្វើកោសល្យ​វិច័យ រហូត​ឈាន​ទៅ​ឃាត់​ខ្លួន​ជនសង្ស័យ​២នាក់យក​ទៅ​សាកសួរ​​ កាលពី​ព្រឹក​ថ្ងៃទី​២០ មករា ៕​