ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​មនុស្ស​កាត់​ក្បាល​ទៅ​បាត់​សង្ស័យ​ចោទថា​ចេះធ្មប់

10 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​ ត្រូវ​​ជន​ស្គាល់​​មុខ​មួយ​​ក្រុម​​សម្លា.ប់​​កា.ប់​ដាច់​​ក្បាល​ចេញ​ពី​ដង​ខ្លួន​​​ ដោយ​សង្ស័យ​ថា​ជន​រង​គ្រោះ​ចេះ​អំពើ​អាប​ធ្មប់​​ធ្វើ​អំពើ​​ដាក់​គេ​ឯង នៅ​ក្នុង​ភូមិ​ ​ឱ្យ​ស្លា.ប់​នា​ពេល​កន្លង​​មក ។ នេះ​ជា​​ជំនឿ​ប្រតិ​កិរិយា​​មួយ ដែល​​តែង​កើត​​​មាន​​ការ​យល់​ខុស​បែប​​​អគតិ ​។

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​ ត្រូវ​​ជន​ស្គាល់​​មុខ​មួយ​​ក្រុម​​សម្លាប់​​កាប់​ដាច់​​ក្បាល​ចេញ​ពី​ដង​ខ្លួន​​​ ដោយ​សង្ស័យ​ថា​ជន​រង​គ្រោះ​ចេះ​អំពើ​អាប​ធ្មប់​​ធ្វើ​អំពើ​​ដាក់​គេ​ឯង នៅ​ក្នុង​ភូមិ​ ​ឱ្យ​ស្លាប់​នា​ពេល​កន្លង​​មក ។ នេះ​ជា​​ជំនឿ​ប្រតិ​កិរិយា​​មួយ ដែល​​តែង​កើត​​​មាន​​ការ​យល់​ខុស​បែប​​​អគតិ ​។

ករណី​សម្លាប់​កាត់​ក្បាល​​នេះ​ ត្រូវ​បាន​គេ​ដឹង​​​នៅ​វេលា​ម៉ោង​​​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៩ មករា នៅ​​ភូមិ​បឹង​ស្តុក ឃុំ​បរសេដ្ឋ ស្រុក​  បរសេដ្ឋ ។ ជន​រង​គ្រោះ​​ឈ្មោះ ខៀវ ប៉ន ​អាយុ​៥៥​ឆ្នាំ មាន​​ទី​លំនៅ​ភូមិ​ត្រពាំង​ឈូក​ ឃុំ​បរសេដ្ឋ​​ ស្រុក​បរសេដ្ឋ ។

​ប្រភព​ពី​​អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​​១៨ មករា នៅ​ក្នុង​ភូមិ​​​មាន​ពិធី​បុណ្យ​ដារ​លាន ហើយ​ជន​រងគ្រោះ​ក៏​​ទៅ​ចូល​រួម​នឹង​គេ​  ដែរ ។ នៅយប់​នោះ ជន​​រង​គ្រោះ​ត្រូវ​​មនុស្ស​មួយ​​ក្រុម​ល្បួង​ទៅ​ផឹកស្រា​​​នៅ​ក្បែរ​កន្លែង​​ប្រារព្ធ​​ពិធី​បុណ្យ​  ហើយ​ក៏​បាត់​រហូត​​ មិន​ឃើញ​ត្រឡប់​មក​វិញ​​ដោយ​ម្នាក់ៗ​នឹក​ស្មាន​ថា ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​បាត់​ទៅ​ហើយ​ ។

​ប្រភព​ពី​​នគរ​បាល​ស្រុក​បរសេដ្ឋ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩​មករា​​ ​អ្នក​ភូមិ​ម្នាក់​​ឈ្មោះ សាង  ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​​​​ ​ដើរ​រក​កណ្តៀរ​​​​ក៏​ប្រទះ​ឃើញ​​​សព​​អត់​ក្បាល​មួយ​ ក៏​រត់​ទៅ​​​រាយ​ការណ៍​ឱ្យ​សមត្ថ​កិច្ច​​ចុះ​មក​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​​​ ទើប​ដឹង​ច្បាស់​ថា​​ជន​រង​គ្រោះ​ឈ្មោះ ខៀវ ប៉ន ដែល​ត្រូវ​​ក្រុម​ជន​សង្ស័យ​​សម្លាប់​រួច​កាត់​ក្បាល​​​​យក​ទៅ​បាត់​​​កាល​ពី​យប់ ។
​ប្រភព​​បន្ត​​ថា ​ជន​រង​គ្រោះ​អាច​ត្រូវ​ក្រុម​​ជន​​ដៃ​ដល់​​សម្លាប់​​នៅ​ចន្លោះ​​ពី​ម៉ោង​១០​ទៅ​​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៨ មករា ​។ តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​​បង្ហាញ​ថា​ ជន​រង​គ្រោះ​ត្រូវ​សម្លាប់​នៅ​ក្បែរ​កន្លែង​​ប្រារព្ធ​ពិធី​បុណ្យ​ ហើយ​ក្រុម​ជន​ដៃ​ដល់​យក​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ចង​ដៃ​ និង​ជើង​ស្តាំ​​អូស​យក​ទៅ​បោះ​ចោល​នៅ​ក្នុង​ស្រែ​ ដែល​មាន​ចម្ងាយ​ប្រមាណ​៦០០​ម៉ែត្រ​ពី​កន្លែង​បុណ្យ​ ។

មាន​ការ​លើក​ឡើង​ថា ជន​រង​គ្រោះ​កាល​​នៅ​រស់​​ចេះ​មន្ត​អាគម​ធ្វើ​អំពើ​អាប​ធ្មប់​ បណ្តាល​ឱ្យ​អ្នក​ភូមិ​មួយ​ចំនួន​មាន​ជំងឺ​ និង​ស្លាប់​នា​ពេល​កន្លង​មក​ ​ព្រម​ទាំង​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​មាន​ការ​ខឹង​សម្បា​ចង​គំ​នុំ​​ រហូត​ឈាន​ដល់​ការ​សម្លាប់​កាត់​ក្បាល​បែប​នេះ​ ។ បើ​ទោះ​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្តី​ ក៏​​តា​ ខៀវ​ វឿន​ អាយុ​៦៧ឆ្នាំ​ ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​អះ​អាង​ប្រាប់​អ្នក​យក​ព័ត៌​មាន​​ថា ប្អូន​ប្រុស​គាត់​មិន​ចេះ​អំពើ​អាប​ធ្មប់​អ្វី​​ទេ​ ។ ​នៅ​ពេល​នេះ​ទាំង​សាច់​ញាតិ​ក៏​ដូច​សមត្ថ​កិច្ច​ បាន​នាំ​គ្នា​ដើរ​ស្វែង​រក​ក្បាល​​សព​ តែ​នៅ​រក​មិន​​ទាន់​ឃើញ​នៅ​ឡើយ​ ។ ក្រោយ​​ពី​ពិនិត្យ​​សព​ហើយ​ សមត្ថ​កិច្ច​បាន​ប្រគល់​ឱ្យ​សា​ច់​ញាតិ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តា​ម​ប្រពៃ​ណី​ ៕