ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ​​​​ជើង​ខ្លាំង​​​ថៃ​ ប្រាវីដ ប្រកាស​​​មិន​វាយ​​ជាមួយ​​វង្ស ​ណយ​

10 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖​​​ ​ប្រភព​​ផ្លូវ​ការ​ពី​មន្ត្រី​​ទូរទស្សន៍​​ប៉ុស្ដិ៍​លេខ​​៥​ និង​គណៈ​​​កម្ម​ការ​ដឹក​នាំ​កីឡា​ករ​ប្រដាល់​​មក​ពី​ប្រទេស​ថៃ​​បាន​អះអាង​ថា​កីឡាករ​​ប្រដាល់​សាកល​ពិ​ភព​​លោក​របស់​ថៃ​​​ប្រាវី​ដ នឹង​មិន​វ៉ៃ​​ជាមួយ​កីឡា​ករ​វង្ស ណយ​ ​ជាថ្មី​ទៀត​ឡើយ បើទោះជា​ក្នុង​ពេល​ប៉ះ​គ្នា​លើក​មុន​គេបាន​ផ្ដួល​កីឡា​ករ​​វង្ស ណយ​​​ឱ្យ​សន្លប់​ក្នុងទឹក​ទី​​៤​ក្ដី​ ។

​រាជធានី​ភ្នំពេញ ​៖​​​ ​ប្រភព​​ផ្លូវ​ការ​ពី​មន្ត្រី​​ទូរទស្សន៍​​ប៉ុស្ដិ៍​លេខ​​៥​ និង​គណៈ​​​កម្ម​ការ​ដឹក​នាំ​កីឡា​ករ​ប្រដាល់​​មក​ពី​ប្រទេស​ថៃ​​បាន​អះអាង​ថា​កីឡាករ​​ប្រដាល់​សាកល​ពិ​ភព​​លោក​របស់​ថៃ​​​ប្រាវី​ដ នឹង​មិន​វ៉ៃ​​ជាមួយ​កីឡា​ករ​វង្ស ណយ​ ​ជាថ្មី​ទៀត​ឡើយ បើទោះជា​ក្នុង​ពេល​ប៉ះ​គ្នា​លើក​មុន​គេបាន​ផ្ដួល​កីឡា​ករ​​វង្ស ណយ​​​ឱ្យ​សន្លប់​ក្នុងទឹក​ទី​​៤​ក្ដី​ ។ ការ​ប្រកាស​នេះ​ដើម្បី​ឆ្លើយ​​តប​នឹងការ​ចោទ​សួរ​កាន់​តែ​ច្រើនពី​សំណាក់​​​មហា​ជន​​ដែល​ងឿង​ឆ្ងល់​​ថា ហេតុ​អ្វី​​វង្ស ណយ ​មិន​ត្រូវ​​ប៉ុស្ដិ៍​លេខ​​៥ កំណត់​ឱ្យ​សង​សឹក​​កីឡា​ករ​ជើង​ខ្លាំង​​របស់​ថៃ​​​​ប្រាវីដ​ ។

លោក សេង​ កដិកា​​ អគ្គ​នាយ​ក​រង​ស្ថានីយ​​ទូរទស្ស​ន៍​ប៉ុស្ដិ៍លេខ៥​ និង​ជា​អ្នក​រៀប​ចំ​កីឡា​ប្រដាល់​ប្រចាំ​ស្ថាប័ន​មួយ​នេះ​បាន​ប្រាប់​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​ឲ្យ​​ដឹង​ថា​ ការ​ទទូច​ចង់​បាន​របស់​មហា​ជន​​ដែល​ចង់​ឲ្យ​ជើង​ខ្លាំង​​វង្ស​ ណយ ​ ​របស់ប្រទេសកម្ពុជា​ប៉ះ​​គ្នា​សង​សឹក​ជា​មួយ​កីឡា​ករ​ប្រដាល់​សាកល​លំដាប់​ពិភព​លោក​របស់​ថៃ ប្រាវីដ​​នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ​​ដោយ​សារ​តែ​កីឡាករ​ប្រាវីដ​បា​ន​បញ្ជាក់​​​ពី​ការ​តាំង​ចិត្ត​ដោយ​កម្រ​ថា​​មិន​វាយ​ជាមួយ​វង្ស​ ​ណយ ​ម្ដង​ទៀត​ទេ ។​ វា​ពិត​ជា​រឿង​ភ្ញាក់ផ្អើល​មួយ​​ដែល​កីឡា​ករ​ប្រាវីដ​សម្រេច​មិន​ឡើង​រេញ​ជា​មួយ​វង្ស ​ណយ​ ដោយ​សូម្បី​​តែ​ក្នុង​ជំនួប​លើក​ទី១​​កីឡា​ករ​ប្រាវីដ​ បាន​ផ្ដួលកីឡាក​រ​វង​្ស​​ ណយ​​​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​លក្ដី​​ ។​ កា​រ​ប្រកួត​កាល​នោះ​ក្រុម​អ្នក​ទស្ស​នា​ខ្លះ​បាន​ទាំង​ចោទ​ថា ​វង្ស​ ណយ លក់​ខ្លួន​ទៀត​ផង​​ បើ​ទោះ​ជា​ក្រោយ​មក​​គេ​បាន​រក​ឃើញ​ថា​ ការ​សន្លប់​របស់​វង្ស​ ណយ​ គឺពិត​ជា​រង​នឹង​កណ្ដាប់​ដៃម​៉ាត់​យ៉ាង​ពេញ​ទំហឹង​របស់​កីឡា​ករ​ប្រាវីដ​ ​ដែល​ជា​ជើង​ខ្លាំ​ង​​​​​ផ្នែក​ប្រដាល់​សាក​ល​លំដាប់​ពិភព​លោក​របស់​ថៃ​ប្រាកដ​មែន​​ ពេល​​​ចាក់​រូប​ភាព​​​សា​​​ឡើង​វិញ​​ ។​ លោក​សេង​ កដិកា​​ មាន​ប្រសាស​​ន៍​​ថា​ វេទិកា​​​ប្រដាល់​​អន្តរ​ជាតិ​ប៉ុស្ដិ៍​លេខ​៥​ បាន​ទាម​ទារ​ច្រើន​លើក​ច្រើន​សា​រួច​ហើយ​​តាំ​ង​ពី​ការ​ប្រកួតរ​​វាង​​វង្ស​ ណយ​ និ​ងប្រាវីដ​ កើត​ឡើង​ភ្លាមៗ​​ដើម្បី​ឲ្យ​កីឡា​ករទាំង​ពីរ​ប៉ះ​គ្នា​ម្ដង​ទៀត​  ប៉ុន្តែកីឡាករប្រាវីដ ​បាន​ប្រកាស​ដោយ​ចំហ​តប​វិញ​ថា​ បើម​ក​កម្ពុជា​​គេ​នឹង​វ៉ៃ​ជា​មួយ​កីឡា​ករ​កម្ពុជា​ទាំង​អស់​លើក​លែ​ង​តែ​វង្ស​ ណយ ម្នាក់ ។ ​

​គួរ​បញ្ជាក់​ថា​ កីឡា​ករ​ប្រាវីដ​ ជា​កីឡា​ករ​​ដែ​លល​្បី​ និង​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ​ ពិសេស​ចាប់​តាំង​ពី​គេ​បាន​ក្លា​យ​ជា​កីឡា​ករ​ប្រដាល់​សាកល​របស់​ពិភព​លោក ​ដែល​រមែង​មាន​មុខ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​របស់​កីឡា​ករ​ល្បីៗ​លើ​លោក​ ។​ ជាក់​ស្ដែង​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​របស់​កីឡា​ករ​លំដាប់​ពិភព​លោក​មេនី​ប៉ាក់គីអាវ​ ​កាល​ពី​ពេល​ថ្មីៗ​​ប្រាវី​ដ​ ក៏​បង្ហាញ​​ខ្លួន​ឡើង​ប្រកួត​ជា​កីឡា​ករ​បើក​ឆាក​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ​ដែរ​ ។​ នៅ​ក្នុង​ប្រទេស​ថៃ ប្រាវីដ​​មិន​ប្រកួត​ប្រដាល់​សេរី​នោះ​ទេ​ ដោយ​សារ​តែ​គេ​​ជា​កីឡា​ករ​លំដាប់​​ពិ​ភព​លោក​​ផ្នែក​ប្រដាល់​​សាកល​ ​ប៉ុន្តែ​គេ​អាច​ឡើង​ចុះ​បរទេស​ដើម្បី​ប្រកួត​សេរី​បាន​​ក្នុង​លក្ខ​ខណ្ឌ​ដើម្បី​រំលឹក​ក្បាច់​គុន​ផ្នែ​កប្រដាល់​សេរី​ ដែល​​គេមិន​ចង់​ភ្លេច​។ អ៊ីចឹង​ហើយ​​ ទើប​ព្រឹត្តិ​ការណ៍​ដែល​ប្រាវីដ​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ គឺ​មិន​មែន​ត្រឹម​តែ​មហា​ជន​អ្នក​​ស្នេហា​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​សម្ដែង​ការ​ចាប់​អារម្មណ៍ ពោល​គឺ​សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ថៃ​ និង​បណ្ដា​ប្រទេស​ដែល​ស្គាល់​កីឡា​ករ​ប្រាវីដ ​ក៏​សម្ដែង​ការ​ចាប​់​អារម្មណ៍​ដូច​គ្នា ។
​កីឡាករប្រាវីដ​ ឡើង​​ចុះ​ប្រកួត​ស្រុក​ខ្មែរ​ច្រើន​លើក​រួច​មក​ហើយ​​តាម​រយៈ​ការ​អញ្ជើញ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​​ដែល​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ជា​មួយ​គ្រូ​បង្វឹក​ដោយ​ផ្ទាល​់​របស់​កីឡា​ករ​រូប​នេះ ​។​ ចំណែក​ប៉ុស្ដិ៍​ផ្សេង​គេក​ម្រ​​ឃើញ​​កីឡា​ករ​​ប្រាវីដ​ ទទួល​ប្រកួត​ណាស់ ​ដែល​អាច​មកព​ីគេមិនមានទំនាក់ទំនងកាលពីមុន ឬ​មិន​ហ៊ាន​នឹងត​ម្លៃ​ខ្លួន​ដ៏​ខ្ពស់​របស់​គេ ​។​ ក្នុង​ប្រវត្តិ​នៃ​ការ​ប៉ះ​​គ្នា​ជា​មួយ​ក​ីឡា​ករ​កម្ពុជាកន្លង​មក​ ​ប្រាវីដ​ បំបាក់​កីឡា​ករ​កម្ពុជា​បាន​ជា​ច្រើន​បូក​រួម​ទាំង​លាង​ ស៊ី​ពេជ្រ  និង​វង្ស​ ណយ ជា​ដើម​​ពោល​​​គឺ​គេ​ចាញ​់​​តែ​ក្រោម​ដៃ​របស់​កីឡា​ករ​ពេជ្រ​ សីហា​ ម្នាក់​គត់​​ទាំ​ង​ពីរ​លើក​ក្នុង​ពេល​ប៉ះ​គ្នា​ ។​ ប៉ុន្តែ​ប្រាវីដ​ បែរ​ជា​បញ្ជាក់​ថា​ ទោះ​ប៉ះ​ពេជ្រ​ សីហា​ ប៉ុន្មាន​ដង​ទៀត​ក៏​មិន​ខ្លាច​នោះ​ដែរ​លើក​លែង​តែ​វង្ស​ ណយ​ ម្នាក់ ។

មន្ត្រីដ​ឹក​នាំ​កីឡា​ករ​មក​ពី​ប្រទេស​ថៃ​ឲ្យ​ប៉ុស្ដិ៍​លេខ​៥​​ថ្លែង​ថា​ វង្ស​ ​​ណយ ​មិន​​ដឹង​ថា​​ មាន​ ​ចំណុច​​សំខាន់​ត្រង់​ណា​​ដែល​​ធ្វើ​​ឲ្យ​ប្រាវីដ​ខ្លាច​រ​អារ​នោះ​ទេ​ ទើប​ប្រាវីដ​ដាក់​ការ​ច្រាន​ចោល​ជា​ប្រ​ចាំ​នៅ​ពេល​ទទូច​ឲ្យ​រូប​គេ​ប៉ះ​វង្ស​ ណយ ម្ដង​ទៀត ។​ ប្រសិន​បើ​ខ្លាច​ចាញ់​គេ​គួរ​តែ​ខ្លាច​ពេជ្រ​ សីហា​ មិន​គួរ​ជា​វង្ស​ ណយ ទេ​ដោយ​សារ​តែ​គេ​ធ្លាប់​ផ្ដួល​ឲ្យ​សន្លប់រួច​ទៅ​ហើយ ​។​ ​ តាម​រយៈ​ការ​ប្រកាស​នេះ​ទើប​គេ​ដឹង​ភ្លា​ម​ៗថា ជ័យ​ជម្នះ​របស់​គេ​​​ធ្វើ​ឲ្យ​វង្ស​ ណយ សន្លប់​កាល​ពី​លើក​មុន ​ប្រហែល​ជា​រឿង​ចៃដន្យ​ច្រើន​ជាង​បច្ចេក​ទេស​ ទើប​ធ្វើ​ឲ្យ​គេមិន​ហ៊ាន​ប៉ះ​វង្ស​ ណយ​ ម្ដង​ទៀត ​ព្រោះ​តែ​គេ​ខ្លាច​ចាញ់​វង្ស​ ណយ ម្នាក​់​ទៀត​ ដែល​នាំ​ទៅ​ដល់​ការ​បង្កើ​ន​ចំនួន​អ្នក​ឈ្នះ​បន្ថែម​ពី​លើ​ពេជ្រ​ សីហា​ ម្នាក់​ទៀត​នៅ​សង្វៀន​កម្ពុជា ៕