Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

កូរ៉េ​ខាងជើង​គំរាម​រឹបអូស​យក​អចលនទ្រព្យ​កូរ៉េ​ខាងត្បូង

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសៅរ៏ ទី២០ ខែមីនា ឆ្នាំ២០១០ ម៉ោង ១៩:០៦

.

គេហទំព័របរទេស

.

ប្រទេស​កូរ៉េ​ខាងជើង​បាន​គំរាម​កាលពី​ថ្ងៃ​ទី​១៨ មីនា រឹបអូស​យក​រាល់​ទ្រព្យសម្បត្ដិអចលនទ្រព្យ​របស់​កូរ៉េ​ខាងត្បូង ស្ថិត​នៅជើងភ្នំ​គូ​ម​ហ្គា​ង ជាប់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​កុម្មុយនីស្ដ​នេះ។ កាយវិការ​នេះ​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ដ​កាន់តែ​ខ្លាំង​របស់​ក្រុង​ព្យុ​ង​យ៉ាង​ចំពោះ​ការ​បដិសេធរបស់​ក្រុង​សេ​អ៊ូ​ល មិន​អនុញាត​ឱ្យ​ពលរដ្ឋ​ខ្លួនធ្វើ​ដំណើរ​ទៅ​កាន់​កូរ៉េ​ខាងជើង។ កូរ៉េ​ខាងជើង​ក៏​គូសបញ្ជាក់​ផង​ដែរ​ថា ខ្លួន​នឹង​ស្វែងរកដៃគូ​ពាណិជ្ជកម្ម​ថ្មី​ប្រសិនបើ​ក្រុង​សេ​អ៊ូ​លប​ដិសេ​ធ​សំណើ​ដំណើរការ​ទេសចរណ៍​ឡើង​វិញ ក្នុង​ខែមេសា​ខាង​មុខ​នេះ ។

ក្នុង​សារ​តាម​ហ្វា​ក់​ផ្ញើ​ឱ្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង និង​ក្រុមហ៊ុន HYUNDAI ASAN CORPERATION ជា​អ្នករៀបចំ​ការ​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាងជើង គណៈក​ម្មា​ធិ​ការ​សន្ដិភាព​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ជា​អង្គការ​រដ្ឋ​មួយ​ទទួល​បន្ទុក​ខាង​ការ​ផ្លាស់​ប្ដូរ​ឆ្លងកាត់​ព្រំដែន​ថ្លែង​ថា ខ្លួន​នឹង​ចាប់ផ្ដើម​ធ្វើការត្រួតពិនិត្យ​លើ​រាល់​អចលនទ្រព្យ ដែល​ស្ថិតនៅ​ខាងក្នុង​តំបន់​ទេសចរណ៍​នៃ​ភ្នំ​គូ​ម​ហ្គា​ង នា​ថ្ងៃ​ទី​២៥ មីនា។ គណៈកម្មាធិការ​នេះ​ស្នើដល់​បណ្ដា​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ និងបណ្ដា​អ្នក​ទទួលខុសត្រូវ​ខាង​ការ​នាំ​ភ្ញៀវទេសចរ​ទៅ​កាន់​ភ្នំ​គូ​ម​ហ្គា​ង ឱ្យទៅ​កាន់ទីនោះ​នា​ថ្ងៃ​ទី​២៥ មីនា ដោយ​បន្ដ​ថា រាល់ម្ចាស់ទ្រព្យ​សម្បត្ដិ​ទាំងនេះ​ដែល​មិន​គោរពកាលបរិច្ឆេទ​កំណត់ នោះ​ទ្រព្យសម្បត្ដិ​របស់ពួក​គេ​នឹង​ត្រូវ​រឹបអូស​យក និង​ថាគំរោងទេសចរណ៍​ទាំងឡាយ​ក៏​នឹង​ត្រូវ​លុប​ចោលដែរ។

សហគ្រាស​កូរ៉េ​ខាងត្បូង​ជា​ច្រើន ជាម្ចាស់​កម្មសិទ្ធិ​នៃ​ផ្ទៃដី និង​អគារ​នានា​ដែលមាន​តម្លៃ​សរុប​៣៦០​ពាន់​លាន​វ៉ុ​ន (៣១លាន​ដុល្លារ​) ក្នុង​តំបន់​ទេសចរណ៍​ពិសេស ដែល​ក្នុង​នោះ​រួម​មាន​សណ្ឋាគារ​២​របស់​ក្រុមហ៊ុន HYUNDAI ASAN និង​កន្លែង​វាយ កូនគោល​មួយ​របស់​ក្រុមហ៊ុន EMERSON PACIFIC GROUP ។

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd