ខេត្តបាត់ដំបង ៖ បុរសជនជាតិកាណាដាម្នាក់ត្រូវការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ មករា២០១៤ ក្រោយពីសង្ស័យថា ជនបរទេសរូបនេះនាំក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ទៅរួមភេទនៅក្នុងបន្ទប់សណ្ខាគារមួយស្ថិតនៅខាងជើងផ្សារបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានប្រាប់ថា ជនបរទេសដែលឃាត់ខ្លួននេះឈ្មោះ VADIN SCOD អាយុ៤៣ឆ្នាំ ជាជនជាតិកាណាដា ចូលមកប្រទេសកម្ពុជាក្នុងនាមជាអ្នកទេសចរ។ មន្ត្រីដដែលបន្តថា ជនបរទេសរូបនេះបាននាំក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ទៅរួមភេទនៅក្នុងបន្ទប់សណ្ឋាគារហាំងឡាយជាថ្នូរនឹងប្រាក់ចំនួន៨.២០០រៀល។
សមត្ថកិច្ចថា កម្លាំងជំនាញបានឆ្មក់ចូលទៅចាប់ខ្លួន ខណៈដែលបុរសបរទេសនោះកំពុងស្នាក់នៅក្នុងបន្ទប់ និងចំពេលក្មេងប្រុសនោះដើរចុះពីសណ្ឋាគារក្រោយពីធ្វើសកម្មភាពរួច។
តាមការសាកសួរជំហានដំបូងជនជាតិកាណាដារូបនេះបានឆ្លើយទទួលស្គាល់នូវអ្វីដែលខ្លួនបានប្រព្រឹត្តទៅលើក្មេងប្រុសនោះ។ ជុំវិញករណីនេះលោកកុយ ហៀង បញ្ជាក់ថា ជនជាតិកាណាដានេះអាចនឹងត្រូវជាប់សង្ស័យពីបទទិញពេស្យាចារកុមារ៕
ចែករំលែកព័តមាននេះ