Smart People  

ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

បើក​សម្ពោធ​ផ្សារ​អង្គ​ការ​សេដា​កសាខា​ទី​​៨ក្នុង​រាជ​ធានី​ភ្នំពេញ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:៥០

ផ្សារ​អង្គ​ការ​សេដាក សាខា​ទី៨ ផ្សារ​អង្គ​ការ​សេដាក សាខា​ទី៨

ដាណេ

ផ្សារ​អង្គ​ការ​សេដាក សាខា​ទី៨

ពាណិជ្ជកម្ម ជា​ច្រើន​ទៀត

រាជ​ធានី​ភ្នំពេញ ៖ ផ្សារ​អង្គ​ការ​សេដាក សាខា​ទី៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​២២០ ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេង​កង​ទី១ ខណ្ឌ​ចំការ​មន ក្បែរ​វិទ្យា​ល័យ​បឹង​កេង​កង ត្រូវ​បាន​បើក​លក់​ផលិត​ផល​ជា​ផ្លូវ​ការ​កាល​​ពី​ល្ងាច​ថ្ងៃ​ទី​៦ កញ្ញា ក្រោម​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អតិថិ​ជន​ទូ​ទៅ ។ លោក​ហ៊ឹម ខទៀត មន្ត្រី​សំរប​សំរួល​អង្គ​ការ​សេដាក​​បាន​ឱ្យ​ដឹង​ថា បច្ចុ​ប្បន្ន​នេះ​ទោះ​បី​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ពី​ភ្នាក់​ងារ​មាន​សមត្ថ​កិច្ច​ក្នុង​ការ​ទប់​ស្កាត់​សារ​ធាតុ​គីមី​​ដែល​បាន​ប្រើ​ប្រាស់​ទៅ​លើ​បន្លែ​ សាច់ ផ្លែ​ឈើ​នៅ​លើ​ទីផ្សារ​ជា​ទូទៅ​យ៉ាង​ណា​ក៏​ដោយ ក៏​បញ្ហា​នេះ​នៅ​តែ​ជា​ក្តី​កង្វល់​នៅ​ឡើយ ។ ពេល​នេះ​អង្គ​ការ​សេដាក ជា​ចំលើយ​តែ​មួយ​គត់​សំរាប់​បញ្ចប់​ការ​ខ្វល់​ខ្វាយ​ខាង​លើ​ តាម​រយៈ​សាខា​ផ្សារ​សេដាក ដែល​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់ ។ លោក​ហ៊ឹម ខទៀត បាន​បញ្ជាក់​ថា ផ្សារ​អង្គ​ការ​សេដាក មាន​ផលិត​ផល​គ្រប់​ប្រភេទ​​មិន​ខុស​ពី​ផ្សារ​នានា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ខុស គឺ​ផ្សារ​សេដាក​លក់​តែ​ផលិត​ផល​ដែល​ផលិត​តាម​គោល​ការណ៍​ធម្ម​ជាតិ ផ្គត់​ផ្គង់​ដោយ​អ្នក​ផលិត​ សហ​ការ​ជា​មួយ​អង្គ​ការ​សេដាក ។

ផ្សារ​អង្គ​ការ​សេដាក​មាន​លក់​អង្ករ បន្លែ​ សាច់​គ្រប់​ប្រភេទ​ដែល​គ្មាន​សារ​ធាតុគីមី ។ ផ្លែ​ឈើ​ក្នុង​ស្រុក​មាន​​ប្រភព​ច្បាស់​លាស់ បន្លែ​ស្រស់​ដាំ​មិន​ប្រើ​ថ្នាំ​ពុល ឬ​ជី​គីមី ។ ការ​ចំណាយ​របស់​លោក​អ្នក​សំរាប់​ការ​ទិញ​ផលិត​ផល​ធម្ម​ជាតិ នឹង​រួម​ចំណែក​លើក​ស្ទួយ​ជីវ​ភាព​ប្រជា​កសិ​ករ​ខ្មែរ ។ អាសយដ្ឋាន​សាខា​ផ្សារ​សេដាក​ទាំង​៨គឺ ទី​១-​ផ្ទះ​លេខ​៦៨៩ ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ទឹក​ល្អក់​ទី១ ខណ្ឌ​ទួល​គោក, ទី​២-​ផ្ទះ​លេខ​១៣ ផ្លូវ​​លេខ​៣៦០ ​សង្កាត់​បឹង​កេង​កង​ទី៣ ខណ្ឌ​ចំការ​មន, ទី៣-​ផ្ទះ​លេខ​៦៧ ផ្លូវ​​លេខ​២៣០ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក, ទី៤-​ផ្ទះ​លេខ​២០B ផ្លូវ​បុរី​សូនី សង្កាត់​ទឹក​ថ្លា ខណ្ឌ​ទួល​គោក, ទី​៥-​ស្ថិត​នៅ​ខេត្ត​ព្រះ​សីហនុ, ទី៦-​ផ្ទះ​លេខ​១៥១ ផ្លូវ​លេខ​៥៩២ សង្កាត់​បឹង​កក់​ទី២ ខណ្ឌ​ទួល​គោក, ទី៧-​ផ្ទះ​លេខ​៥១ ផ្លូវ​លេខ​១៣ សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​​ដូន​ពេញ និង​ទី៨-​ផ្ទះ​លេខ​២២០ ផ្លូវ​លេខ​​៦៣ សង្កាត់​បឹង​កេង​កង​ទី១ ខណ្ឌ​ចំការ​មន ។ អង្គ​ការ​សេដាក មាន​គោល​ការណ៍​បង្កើត​សាខា​ផ្សារ​ច្រើន​ទៀត​​ដើម្បី​បំរើ​​សេចក្តី​ត្រូវ​ការ​របស់​អតិថិ​ជន ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 21-05-2012 ម៉ោង 07:42 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0624,070
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)125.5126.2
ដុល្លារ សិង្ហបូរី (100SGD)78.579.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.7127.3
ផោន អង់គ្លេស (100GBP)157157.6
ដុល្លារ អូស្ត្រាលី (100AUD)97.298
ដុល្លារ កាណាដា (100CAD)97.397.8
ហ្វ្រង់ ស្វ៊ីស (100CHF)105.3106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,9201,930
 

qbmore - Cambodia Advance Communication Ltd