ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពអចលនទ្រព្យ​សព្វ​ថ្ងៃ​មាន​សកម្ម​ភាពធម្មតា​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សព្វ​ថ្ងៃនវ ស្ថានភាព​វិស័យអចលនទ្រព្យនៅ​តែ​មាន​ភាព​ធម្មតា​ ទោះបី​​ជា​បញ្ហា​ផ្នែកនយោបាយ​ក្តី ក៏នៅតែ​មានអ្នក​វិនិ​យោគ​ទាំង​ក្នុង និងក្រៅប្រទេស​មកបណ្តា​ក់​ទុន​ជាធម្មតា ។

រាជធានីភ្នំពេញ ៖ ​សព្វ​ថ្ងៃនវ ស្ថានភាព​វិស័យអចលនទ្រព្យនៅ​តែ​មាន​ភាព​ធម្មតា​ ទោះបី​​ជា​បញ្ហា​ផ្នែកនយោបាយ​ក្តី ក៏នៅតែ​មានអ្នក​វិនិ​យោគ​ទាំង​ក្នុង និងក្រៅប្រទេស​មកបណ្តា​ក់​ទុន​ជាធម្មតា ។

ទាំងវិស័យដីធ្លី ផ្ទះសម្បែង អាផាតមែន ខន់ដូជាដើមក្តី គឺដំណើរ​ការទិញ​-លក់​-ជួល​ដដែល តែគ្រាន់​តែ​សកម្ម​ភាព​វិស័យខ្លះ​បានបង្អង់​បន្តិច ។ លោកច្រឹក សុខនីម ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​វីត្រាស់បាន​មានប្រសាសន៍​ថា ចាប់តាំង​ពី​ឆ្នាំ​២០០៩​រហូតមក​ដល់​ពេលនេះ វិស័យអចលនទ្រព្យ​ គឺនៅតែ​មានកំនើន​ជានិច្ច ពីមួយ​ឆ្នាំទៅមួយឆ្នាំ ដែល​មាន​ទាំង​ផ្នែក​លក់ និង​ផ្នែក​ជួល ហើយក៏នៅ​តែ​មាន​ផ្នែក​ផ្សេងៗ​ជាច្រើនទៀត ។

តែបើយើង​និយាយជាទូទៅ ពាក់ព័ន្ធទៅនឹង​​កំណើន​នៃវិស័យនេះ វា​មានភាព​ខុសៗគ្នាដូចជា​ផ្នែក​អាផាតមែន និងសេវាកម្ម​ជួល​ការិ​យា​ល័យ​ ដែល​មានកំណើនប្រហាក់ប្រហែល​ជា​១០% ក្នុងការជួល​ ។ តែ​ពេលនេះ​វានៅតែ​កើន​ប្រហាក់ប្រហែល​ជា​១០% ទៅ១៥% ទាំងការ​លក់ និងការទិញ​ ។