ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន ៖​ ការបិទផ្លូវ គឺជាការបិទឈាមខ្លួនឯង

10 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បានអំពាវនាវឲ្យ​ប្រជាពលរដ្ឋចៀសវាង​នៅឲ្យឆ្ងាយពីកាបិទ​ផ្លួវធ្វើបាតុកម្ម​ ព្រោះការបិទផ្លូវ​ គឺជាការបិទ​ឈាមខ្លួនឯង ។

ការអំពាវនាវ​របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​យ៉ាងដូច្នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០​ ធ្នូ ២០១៣​ នៅមន្ទីររដ្ឋសភាជាតិ ខណៈសម្តេច​បានអញ្ជើញចូលប្រជុំសភា ។

ថ្លែងបា្រប់ក្រុមអ្នក​រាយការណ៍​ព័ត៌មាននៅក្រៅកិច្ចប្រជុំសភា​ សម្តេចតេជោ ​បានបញ្ជាក់ទៀតថា​ គ្មានទេការបោះឆ្នោតឡើងវិញ ​និង បានអំពាវនាវឲ្យប្រុង​ប្រយ័ត្នចំពោះ​បាតដៃទី៣ ។

រាជធានីភ្នំពេញ៖​ សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បានអំពាវនាវឲ្យ​ប្រជាពលរដ្ឋចៀសវាង​នៅឲ្យឆ្ងាយពីកាបិទ​ផ្លួវធ្វើបាតុកម្ម​ ព្រោះការបិទផ្លូវ​ គឺជាការបិទ​ឈាមខ្លួនឯង ។

ការអំពាវនាវ​របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​យ៉ាងដូច្នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០​ ធ្នូ ២០១៣​ នៅមន្ទីររដ្ឋសភាជាតិ ខណៈសម្តេច​បានអញ្ជើញចូលប្រជុំសភា ។

ថ្លែងបា្រប់ក្រុមអ្នក​រាយការណ៍​ព័ត៌មាននៅក្រៅកិច្ចប្រជុំសភា​ សម្តេចតេជោ ​បានបញ្ជាក់ទៀតថា​ គ្មានទេការបោះឆ្នោតឡើងវិញ ​ហើយសម្តេចក៏មិនចុះចេញពីតំណែង និង បានអំពាវនាវ​ឲ្យប្រុង​ប្រយ័ត្នចំពោះ​បាតដៃទី៣ ។ ប្រសាសន៏របស់សម្តេច​ ហ៊ុន សែន​ នាពេលនេះបានធ្វើឡើង​បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ​បានធ្វើបាតុកម្មជាច្រើនថ្ងៃមកហើយ​​ ដើម្បីទាមទារឲ្យមាន​ការបោះឆ្នោត​ឡើងវិញ ដោយ​សំអាងថា​ ការបោះឆ្នោតជ្រើស​តំាង​​តំណាងរាស្រ្ត​នីតិកាលទី៥នៃ​រដ្ឋសភាកាលពីថ្ងៃទី២៨​ កក្កដា​ ២០១៣ កន្លងមកនេះ ​មានភាពមិនប្រក្រតីមួយចំនួន និងគ្មានយុត្តិធម៌ជាដើម ។

ជាមួយគ្នានេះដែរ ​ការអំពាវនាវរបស់​សម្តេច​ឲ្យប្រជាពលរដ្ឋនៅ​ឲ្យឆ្ងាយពីការនបិទផ្លូវនោះ ​ក៏កើតឡើងបន្ទាប់ពីនាថ្មីៗនេះ​​ មានបាតុកម្មជាច្រើនបាន​ផ្ទុះឡើងនៅតាមរោងចក្រ​​កាត់ដេរ​និង​ការតវ៉ាចំនួនទៀ​ត​ ក្រុមកម្មករនិងអ្នកតវ៉ា​ បាននំាគ្នាបិទផ្លូវជាតិ​ និងផ្លូវមួយចំនួនដើម្បីទាមទារលក្ខខណ្ឌការងារ​ ឬ ផលប្រយោជន៏ផ្សេងទៀត ​បណ្តាលឲ្យមានការ​កកស្ទះចរាចរណ៏​និង​បាត់បង់​សណ្តាប់ធ្នាប់សាធារណៈ​ ៕