កូនស្រីលោកស្នងការរងនគរបាលរាជធានីភ្នំពេញជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដក្រពឹតខ្ទេច
ដោយ ៖ឈិត គឹមឆុន
ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១១:៤៥
កោះសន្តិភាព
រថយន្ដកាមរីស៊េរីទំនើប(ឆ្លាម)របស់កូនស្រីលោកស្នងការនគរបាលរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ កូនស្រីលោកស្នងការ រងនគរបាលរាជធានីភ្នំពេញមួយរូបបានជួប ឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍ដោយពេល បើករថយន្ដកាមរីឆ្លាម ប៉ះទង្គិចជាមួយរថ យន្ដឡិចស៊ីស RX300 កាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែកក្កដា នៅត្រង់កែងមហាវិថីព្រះ នរោត្ដម និងផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ ។ ហេតុការណ៍ នោះបណ្ដាលឱ្យរថយន្ដរបស់កូនលោកស្នង ការរងខូចខ្ទេចអស់ផ្នែកខាងមុខ ចំណែក រថយន្ដម៉ាកឡិចស៊ីសព្យាយាមបើកគេច ទាំងធ្លាយប្រេង និងបែកធុងទឹករហូតទៅ មុខលែងរួចឈប់ទុកចោលនៅកែងផ្លូវលេខ ១០៩ និងវិថីហ្សាលដឺហ្គោល ស្ថិតក្នុងសង្កាត់ អូរឫស្សីទី៣ ខណ្ឌ៧មករា ។
សាក្សីនិយាយប្រាប់សមត្ថកិច្ចថា រថ យន្ដម៉ាកកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ២K៦៥២៦ របស់កូនស្រីលោកស្នង ការរងបើកលើកំណាត់មហាវិថីព្រះនរោត្ដម ឆ្ពោះទៅរមណីយដ្ឋានវត្ដភ្នំ លុះទៅដល់ភ្លើង ស្ដុបកែងផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់ជ័យ ជំនះ ស្រាប់តែរថយន្ដម៉ាកឡិចស៊ីស ពាក់ ស្លាកលេខភ្នំពេញ ២គ៦៩២៨ បើកតាម ផ្លូវលេខ២១៤ឆ្ពោះទៅទិសខាងកើតក្នុង ល្បឿនលឿនជ្រុលទៅបុកពេញទំហឹង ។ ការបុកនោះរថយន្ដកាមរីឆ្លាមវិលមួយជុំ ហើយជ្រុលឡើងទៅលើសួនច្បារសាលាចតុ មុខ រីឯរថយន្ដឡិចស៊ីសជ្រុលចង្កូតទៅទិស ខាងជើងបំរុងបុកដើមត្របែកព្រៃលើ ចិញ្ចើមផ្លូវ ។
ប្រភពដដែលបន្ដថា រថយន្ដឡិចស៊ីសមិន ឈប់ទេបើទោះបីជាហៀរប្រេងម៉ាស៊ីន និង បែកធុងទឹកក៏ដោយ គឺអ្នកបើកដាក់លេខ ថយក្រោយ រួចព្យាយាមបើកគេចតាម ផ្លូវលេខ២១៤ទៅទិសខាងលិចស្របពេល មានម៉ូតូពីរ បីគ្រឿងបើកដេញតាមពី ក្រោយហៅឱ្យឈប់ ។ បន្ទាប់មករថយន្ដ ឡិចស៊ីសនោះត្រូវគេប្រទះឃើញចតទុក ចោលនៅលើវិថីហ្សាលដឺហ្គោល កែងផ្លូវ លេខ១០៩ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា ខណៈម្ចាស់គេចខ្លួនបាត់ ។
សាក្សីឱ្យដឹងថា កូនស្រីរបស់លោកស្នង ការរងបានសន្លប់ទ្រោបទៅលើចង្កូតរថយន្ដ ហើយពេលដឹងខ្លួនវិញនាងប្រាប់គេឯងថា “រូបនាងជាកូនស្រីរបស់លោកស្នងការរង នគរបាលរាជធានីភ្នំពេញ” ។
មន្ដ្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវ គោកឱ្យដឹងថា រថយន្ដឡិចស៊ីសខូចខាតផ្នែក ខាងមុខមធ្យម រីឯរថយន្ដកាមរីឆ្លាមខូច ខាតធ្ងន់ ។ សមត្ថកិច្ចមិនអះអាងថា ភាគី ខាងណាខុស ខាងណាត្រូវទេ។ ចំពោះម្ចាស់ រថយន្ដទាំងពីរគ្រឿងនោះពុំរងរបួសឡើយ ដោយសារបានពោងការពារសុវត្ថិភាពជួយ។ រថយន្ដទាំងពីរគ្រឿងត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាល ចរាចរណ៍ដើម្បីដោះស្រាយ ៕