ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ជែកគី ចាន់ ហៅឈិន​ឡុង ចង់​ឱ្យ​ក្បាច់គុន​កុង​ហ៊្វូ​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កីឡាអូឡាំពិក

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៤:០៤

លោកជែក​គី​ ចាន់ (ហៅឈិនឡុង)

គេហទំព័របរទេស

លោកជែក​គី​ ចាន់ (ហៅឈិនឡុង)

កីឡាអន្តរជាតិ ជា​ច្រើន​ទៀត

តារាភាពយន្តបាញ់ប្រហារហូលីវូដលោក ជែកគី ចាន់ហៅឈិនឡុង​ ថ្មីៗនេះបានអំពាវ​នាវ​ឲ្យមានការដាក់បញ្ចូលក្បាច់គុនវូស៊ូឬហៅថាកុង​ហ៊្វូទៅក្នុងកីឡាអូឡាំពិក ។ តាមរយៈការដក ស្រង់សំដីដោយ​កាសែត​ផ្លូវការចិន «ឆាយណា ដេលី»លោកជែក​គី​ ចាន់បាននិយាយថា៖«ខ្ញុំ ចូលចិត្តក្បាច់គុនវូស៊ូ​ជាខ្លាំង ហើយខ្ញុំចង់ឃើញ ក្បាច់គុននេះត្រូវបាន​គេបញ្ចូលទៅក្នុងកីឡា​អូឡាំ​ពិក​នៅថ្ងៃអនា​គត»។
គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ​បានទទួលស្គាល់ក្បាច់គុនវូស៊ូថាជាកីឡាមួយ​ប្រភេទរួចហើយ ប៉ុន្តែនៅមិនទាន់បានបញ្ចូល​កីឡានេះទៅក្នុងការប្រកួតកម្មវិធីណាមួយនៅ​ឡើយទេ មិនដូចជាក្បាច់គុនអាស៊ីដទៃទៀត​ដែលមានដូចជាតេក្វាន់ដូនិងយូដូជាដើមបាន​ក្លាយជាប្រភេទកីឡាសាកលរួចស្រេចទៅហើយនោះ។បើទោះបីជាយ៉ាងនេះក៏ដោយ គណៈកម្មាធិការកីឡាអូឡាំពិកបានអនុញ្ញាតឲ្យចិនរៀបចំ​ការប្រកួតជ្រើសរើសជើងឯកកីឡាវូស៊ូនៅពេល​ដំណាលគ្នាជាមួយការប្រកួតអូឡាំពិកទីក្រុង​ប៉េកាំងឆ្នាំ២០០៨ ដែលកាលនោះក៏មានការចូល​រួមពីតារាហូលីវូដលោកជេតលី(លីលីនជា)​ផងដែរ។

លោកជែក​គី​ ចាន់បានពន្យល់ថា ស្នៀត​ប្រយុទ្ធ​ច្រើនបែបច្រើនយ៉ាងរួមនិងកម្រិត​ថ្នាក់ខុសគ្នា​ជាច្រើនរបស់ក្បាច់គុនវូស៊ូអាច​ក្លាយជា​ឧបសគ្គនៅក្នុងដាក់បញ្ចូលកីឡានេះទៅ​ក្នុងព្រឹត្តិ​ការណ៍អូឡាំពិក។ លោកបាននិយាយ​​ ថា៖​  «បញ្ហា​នេះបានធ្វើឲ្យមានផលវិបាកនៅ​ក្នុងការ​ធ្វើឲ្យក្បាច់គុនវូស៊ូទទួល​បានការចាប់​អារម្មណ៍ពីបណ្តា​ទស្សនិកជនអន្តរជាតិ» ។ តាមកាសែតដដែលបានរាយការណ៍ទៀតថា លោកជែកគី ចាន់ បានចាប់ផ្តើមហាត់ក្បាច់គុន​វូស៊ូតាំងពីកុមារភាពមកម៉្លេះ ហើយសព្វថ្ងៃនេះ​លោនៅតែធ្វើការហ្វឹកហាត់ជាប្រចាំ។​ ម្យ៉ាង​ទៀត​ ​លោក​​ថែម​ទាំងបានយកជំនាញក្បាច់គុន​របស់ខ្លួននេះ ថត​នៅ​ក្នុងខ្សែភាពយន្តជាច្រើន​រឿងទៀតផង ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd