ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរទមិឡ​លួច​ព្រះ​សរីរិកធាតុ និង​វត្ថុ​បុរាណ​ពីព្រះ​សក្យមុនី​ចេតិយ​បាត់​

10 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ព្រះ​សរីរិកធាតុ និង​វត្ថុបុរាណ​​មួយចំនួន​​ដែលតម្កល់​​ទុក​នៅ​ក្នុង​ព្រះ​សក្យមុនីចេតិយលើ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ ហៅភ្នំឧដុង្គ​ក្នុង​ស្រុក​ពញាឮ ត្រូវបាន​ចោរ​ទមិឡ​ឥត​សាសនា​លួច​យកទៅបាត់​កាលពី​វេលា​យប់​ថ្ងៃទី​១០ ធ្នូ ២០១៣ ​។

ខេត្តកណ្តាល ៖ ព្រះ​សរីរិកធាតុ និង​វត្ថុបុរាណ​​មួយចំនួន​​ដែលតម្កល់​​ទុក​នៅ​ក្នុង​ព្រះ​សក្យមុនីចេតិយលើ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ ហៅភ្នំឧដុង្គ​ក្នុង​ស្រុក​ពញាឮ ត្រូវបាន​ចោរ​ទមិឡ​ឥត​សាសនា​លួច​យកទៅបាត់​កាលពី​វេលា​យប់​ថ្ងៃទី​១០ ធ្នូ ២០១៣ ​។

ប្រភព​បានឱ្យ​ដឹងថា ទាក់​ទិន​នឹង​ករណី​បាត់​នេះមិន​ត្រូវ​បាន​សមត្ថ​កិច្ច​ និង​អាជ្ញាធរ​​ទម្លាយ​ឱ្យ​បាន​ដឹង​លម្អិត​នោះ​ទេ ប៉ុន្តែ​​បើ​តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ឱ្យដឹងថា កោដ្ឋ​ធ្វើ​អំពីមាស​ដាក់សរីរិក​ធាតុ​មានតម្លៃរាប់ម៉ឺន​ដុល្លារ​ រួម​និង​វត្ថុ​បុរាណ​មួយចំនួនទៀត ដែល​តម្កល់​ទុក​នៅ​ក្នុង​ព្រះសក្យមុនីចេតិយត្រូវចោរ​​លួច​កាត់​សោ​យកទៅបាត់​ហើយ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹងទៀតថា ព្រះសក្យមុនី​ចេតីយ​នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជទ្រព្យ​​មានបុគ្គ​លិក​យាម​នៅទីនោះ​ជាង​​២០នាក់ តាំងពី​ជើង​ភ្នំ​រហូតដល់កំពូលភ្នំ ប៉ុន្តែ​មិន​ដឹង​​ហេតុ​អ្វី​បាន​ជាចោរ​ធ្វើ​សកម្ម​ភាព​លួច​បាន​ ហើយគេចខ្លួន​ដោយ​សុវត្ថិភាពទៀត ។ រហូត​មក​ដល់​រសៀល​ថ្ងៃទី​១១​ ធ្នូ នេះ មិន​ទាន់​មាន​ការ​ប្រកាស​ជាផ្លូវការ​ពី​ក្រសួង​មន្ទីរ​ វប្បធម៌​ និងវិចិត្រសិល្បៈ​ ក៏​ដូចជា​អាជ្ញាធរ​ និងសមត្ថ​កិច្ច​ថា វត្ថុបុរាណ​មានតម្លៃ​ដែលចោរ​លួច​យកទៅនោះ មាន​វត្ថុ​អ្វីខ្លះនោះទេ ។

លោក​ឧត្តម​សេនីយ៍​ត្រីអ៊ាវ ចំរើន ស្នង​ការ​​នគរ​បាល​ខេត្តកណ្តាល បាន​ប្រាប់​​អ្នក​យកព័ត៌មានកោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​រសៀល​នេះថា វត្ថុបុរាណ​មួយចំនួន​​ដែលតម្កល់​ទុក​នៅ​ក្នុងព្រះ​សក្យ​មុនី​ចេតិយត្រូវ​បាន​គេលួចបាត់ ។ រហូត​មក​ដល់ពេលនេះ​ សមត្ថ​កិច្ច​កំពុងមមារញឹក​ដុត​ដៃដុតជើងធ្វើការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ស្វែង​រក​ជន​សង្ស័យ​ និង​វត្ថុបុរាណ​ទាំងនោះ​មក​វិញ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​តម្រុយ​នៅឡើយ ។