ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសអូស្ត្រាលី​ម្នាក់គាំងបេះដូងស្លា.ប់​ ខណៈពេល​ដឹក​ទៅ​មន្ទីរពេទ្យ​

10 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​បុរស​ជា​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ស្លា.ប់​​ដោយ​សារ​ជំងឺ​គាំងបេះ​ដូង ខណៈ​ពេល​ដឹកទៅ​កាន់​​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក កាលពីវេលាម៉ោង៩​ និង​១០​នាទីយប់​ថ្ងៃទី​១០ ធ្នូ ២០១៣ ។

ខេត្តព្រះសីហនុ ៖ ​បុរស​ជា​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ស្លាប់​​ដោយ​សារ​ជំងឺ​គាំងបេះ​ដូង ខណៈ​ពេល​ដឹកទៅ​កាន់​​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក កាលពីវេលាម៉ោង៩​ និង​១០​នាទីយប់​ថ្ងៃទី​១០ ធ្នូ ២០១៣ ។

តាមប្រភព​បានឱ្យ​ដឹងថា ជនរងគ្រោះ​​​មាន​ឈ្មោះ​ BURNESTHOMASDAVID ភេទប្រុស អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី និង​ជា​អ្នក​ទេស​ចរណ៍​រយៈ​ពេល​វែង​ កាន់​លិខិត​ឆ្លង​ដែន​លេខ M8 454739 ចូលមក​កម្ពុជា​នៅ​ថ្ងៃទី៨ មេសា ២០១៣ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ផ្ទះ​ជួល ស្ថិត​​នៅក្រុមទី៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ។

តាម​សម្តី​ស្ត្រី​ខ្មែរ​ម្នាក់​ដែលជា​បងថ្លៃ​ជនរងគ្រោះ​បានឱ្យ​ដឹងថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ​បាន​គេ​ង​នៅ​ក្នុង​បន្ទប់​​ម្នាក់​ឯង ក្នុង​​ផ្ទះ​ជួល​ស្ថិត​នៅ​ក្រុមទី៥ ​ភូមិ៣ សង្កាត់​លេខ៤ ក្រុងព្រះសីនុ ហើយ​បានទូរស័ព្ទ​មកប្តី​របស់គាត់​ថា ខ្លួនគេ​មាន​បញ្ហា ភ្លាមនោះ ប្តី​របស់គាត់​ និងរូបគាត់​បើក​រថយន្ត​សំដៅ​​មក​កាន់​លំនៅឋាន​របស់ជនរងគ្រោះ ស្រាប់តែ​បន្ទប់​ជាប់សោ បន្ទាប់មកប្តី​របស់គាត់​ដែល​ជា​ជន​ជាតិអូស្ត្រាលីដូចគ្នា​ និង​ជាបង​ប្រុស​ជនរងគ្រោះ​បាន​ទម្លាយ​បង្អួច​កញ្ចក់​ចូលទៅ​ ក៏ឃើញ​ជនរងគ្រោះ​បញ្ឈរ​ភ្នែក​ទៅហើយ  ។