ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FBI អាមេរិក​សហការ​ជាមួយ​ក្រសួង​មហា​ផ្ទៃ​ឃាត់ខ្លួន​ជន​ជា​តិ​អាមេរិកាំង​ម្នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​រំលោ.ភ​សេព​សន្ថវៈ​អនីតិ​ជន

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​ជាតិ​អាមេរិកាំង​ម្នាក់​ត្រូវ​នគរ​បាល​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ក្រសួង​មហា​ផ្ទៃ​សហ​ការ​ជាមួយ​កម្លាំង FBI សហរដ្ឋ​អាមេរិក​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​សន្សំ​កុសលទី​៣ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ ២០១៣ ពាក់​ព័ន្ធ​បទ​ល្មើស​រំលោ.ភ​សេព​សន្ថវៈ​ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​អាមេរិក​ចំនួន​៥​ករណី​។

រាជ​ធានី​ភ្នំពេញ​ ៖ ជន​ជាតិ​អាមេរិកាំង​ម្នាក់​ត្រូវ​នគរ​បាល​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ក្រសួង​មហា​ផ្ទៃ​សហ​ការ​ជាមួយ​កម្លាំង FBI សហរដ្ឋ​អាមេរិក​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​សន្សំ​កុសលទី​៣ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ ២០១៣ ពាក់​ព័ន្ធ​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​អាមេរិក​ចំនួន​៥​ករណី​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​អាមេរិកាំង​រូប​នេះ​ឈ្មោះ Danied Stephen Joh San ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ស្នាក់​នៅ​ក្រោម​ស្លាក​ឈ្មោះ​អង្គ​ការ Hopetransitionos ដែល​មាន​ការ​ប្រមូល​ផ្តុំ​កុមារ​កម្ពុជា​ចំនួន៣​២​នាក់​ ប្រុស​២១​នាក់ ​​ស្រី​១១​នាក់​ ក្នុង​នោះ​ភាគ​ច្រើន​គឺ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ ប៉ុន្តែ​ឈ្មោះ​អង្គ​ការ​នេះ​ត្រូវ​បាន​មន្ត្រី​នៃ​មន្ទីរ​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នី​តិ​សម្ប​ទា​រាជ​ធានី​ភ្នំពេញ​បដិ​សេធ​ថា ជា​អង្គ​ការ​គ្មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូ​វ​ទេ​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ នៅ​ក្នុង​បរិ​វេណ​អង្គ​ការ​នេះ មាន​រចនា​សម្ព័ន្ធ​ត្រឹម​ត្រូវ​ មាន​ជន​បរទេស​ និង​ខ្មែរ​ស្នាក់​នៅ​ចម្រុះ​គ្នា​ ដែល​ក្នុង​នោះ​លោក​ Danied Stephen Joh San មាន​តួនាទី​ជា​ប្រធាន​អង្គ​ការ។ ក្រោយ​ពេល​ឃាត់​ខ្លួន​ សមត្ថ​កិច្ច​សហការ​ជាមួយ FBI អាមេរិក​សម្រេច​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​នាយក​ដ្ឋាន​ជន​បរទេស​ដើម្បី​រៀប​ចំ​សំណុំ​បែប​បទ​បញ្ជូន​ទៅ​សហ​រដ្ឋ​អាមេរិក​វិញ។

ចំពោះ​កិច្ច​សហ​ការបង្ក្រាប​​បទ​ល្មើស​​បំពាន​ផ្លូវ​ភេទ​ខាង​លើ​នេះ មន្ត្រី​ដែល​មាន​ភារកិច្ច​ក្នុង​ប្រតិ​បត្តិ​ការ​នោះ​បាន​និយាយ​ថា អនុវត្ត​ឡើង​ដោយ​យោង​តាម​បទ​បញ្ជា​របស់​លោក​នាយ​ឧត្តម​សេនីយ៍​នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ។

សូម​បញ្ជាក់​ថា​​ ​ជន​ជាតិ​អាមេរិកាំង​រូប​នេះ​ទើប​មក​ជួល​ផ្ទះ​ធ្វើ​ជា​ស្នាក់​ការ​អង្គ​ការ​កាល​ពី​ខែ​សីហា ២០១៣ ​ហើយ​ជន​នេះ​ក៏​ទើប​ចូល​មក​ស្រុក​ខ្មែរ​កាល​ពី​ពេល​ថ្មីៗនេះ​ដែរ​៕