Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

មិនទាន់​​មានតួលេខ​អ្នកស្លាប់​នៅឡើ​យ​ទេ ជុំ​វិញ​​ការ​ផ្ទុះ​​អាវុធ​​នៅ​ខ្សែ​បន្ទាត់ព្រំ​ដែន​​ ខណៈ​ផ្ទះក្រហម​​សៀម​កំពុង​ឆាបឆេះ​​ខូចខាត

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០១១ ម៉ោង ១៦:៣៤

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

​ខេត្តព្រះវិហារ​ ៖ ​នៅ​មិនទាន់​​មានសេចក្តី​​​រាយការណ៍​ពី​​ចំនួន​​អ្នក​ស្លាប់​​នៅឡើយទេ ជុំវិញ​​ការ​បាញ់​គ្នា​ដ៏កក្រើយ​​នៅតាមខ្សែ​​បន្ទាត់ព្រំដែន​​ខេត្ត​ព្រះវិហារ​​ ខណៈ​​ទាហានសៀម​​បាន​​បាក់​ទ័ព​​រត់​ចូល​​​ទៅក្នុង​​ទឹក​ដី​របស់គេ​វិញ គឺរត់​​ហួស​​ផ្ទះ​ក្រហម​​​​សៀម​ខ្លួន​​​ឯង​​ទៅទៀត​ ហើយផ្ទះ​ក្រហម​​សៀម​នេះ​​ក៏ត្រូវ​បាន​ឆេះ​រួចហើយ​ដោយសារ​​តែ គ្រាប់​​កាំភ្លើង​​​ធុនធ្ងន់​​​បាញ់​ទៅបាញ់​មក​​បង្ក​ជា​អណ្តាត​ភ្លើង​​​​សន្ធោសន្ធៅ ។​

​សូមបញ្ជាក់​ថា ​ស្នូរកាំភ្លើង​តូច​-ធំ​​បាន​ផ្ទុះ​​លាន់​កក្រើក​​​ឡើង​​​ផ្ទួនៗ​គ្នា​​កាលពី​​វេលា​ម៉ោង​ប្រមាណ​​​៣រសៀល​ថ្ងៃទី​៤ កុម្ភៈ ​២០១១ ​ការ​ផ្ទុះ​អាវុធ​​ស្របច្បាប់​​របស់​ទាហាន​​កម្ពុជា​ ដើម្បី​ការ​ពារ​​ទឹកដីត្រូវ​បានធ្វើ​​ឡើង​យ៉ាង​ម៉ឺង​ម៉ាត់​​បណ្តេញ​​ទាហានថៃ​​ឱ្យដក​​​ថយ​ទៅវិញ ​ខណៈ​ទាហាន​​សៀម​ឈ្លានពាន​​នេះ​​​ធ្វើ​ផ្លូវ​​​ឈូស​ឆាយ​​ចូលទៅ​កាន់​តំបន់​​​សំបុកឃ្មុំ​​ទឹកដី​​កម្ពុជា​ដែលជា​​ដែន​បំរាម​ចុងក្រោយ ។

មន្ត្រី​​យោធា​កម្ពុជា​បាននិយាយ​​ឱ្យ​ដឹង​ថា ​មុន​ពេល​ផ្ទុះ​អាវុធ​គឺទាហានកម្ពុជា​បានដាក់​បំរាម​រួចហើយ កុំ​ឱ្យ​​​ទាហានថៃ​​ឈូសឆាយ​​​ផ្លូវ​​​ចូល​មក​ដល់​​ចំណុច​សំបុក​ឃ្មុំ​​​ឱ្យសោះ ​ព្រោះថា នេះ​ជា​ទឹក​ដី​​របស់កម្ពុជា ប៉ុន្តែ​ទាហាន​សៀម​​​នៅតែ​ក្បាល​រឹង រុល​ចូល​​ដដែល គឺ​មានបំណង​​​ឈ្លាន​ពាន​​​​ទឹក​កម្ពុជាយ៉ាង​ពិតប្រាកដ ដែលបំណង​របស់គេ​គឺ​ចូលមកឈរជើង​​ក្នុងរង្វង់​​​ផ្ទៃដី​​៤,៦​គីឡូ​ម៉ែត្រការ៉េ ​និង​វត្តកែវ​សិក្ខាគិរីស្វារៈ ដូច្នេះ​ទាហាន​​កម្ពុជា​​ដាច់​ខាត​ត្រូវ​​តែប្រើ​​សិទ្ធិ​​ស្វ័យការ​ពារ​​​ជា​កំហិត ទោះជា​​ស្លាប់​​រស់ក៏ដោយ ។​

​ការផ្ទុះ​បានចាប់​ផ្តើម​​​ចេញពីតំបន់​​សំបុកឃ្មុំ​​​ហើយ​​​រាលដាល​​តៗគ្នា​​ទៅដល់​​តំបន់​ភ្នំ​​ទ្រព្យ ​វាល​ឥន្ទ្រី ​និង​តាសឹម ​ព្រមទាំង​នៅ​តាម​​ខ្សែ​បន្ទាត់ព្រំ​ដែន​​ជាច្រើនកន្លែង​​​ទៀត ​ស្ថិតនៅ​​​ស្លាបខាង​​ឆ្វេង​​ប្រាសាទព្រះវិហារ គឺទាហាន​កម្ពុជា​​បានប្រើ​​​​កាំ ភ្លើង​​​ធុនធ្ងន់ និងស្រាល​​ជា​ច្រើនសន្ធាប់ទៅ​លើ​ទាហាន​សៀម​​​ឱ្យបាក់​​ទ័ព​​​​បត់​​ចូល​ទៅ​ដល់​ចំណុច​ផ្ទះ​​​ក្រហម​​វិញ​ដែល​ថៃ​​អះអាង​ថា ជាទឹកដី​របស់ពួកគេ ។ ចំណែក​​នៅ​តាម​បន្ទាត់ព្រំដែន​​ខេត្ត​ឧត្តរ​មាន​ជ័យ​​ឯណោះ​វិញ តំបន់ប្រាសាទតាមាន់ធំ ពុំ​មាន​ការ​ផ្ទុះអាវុធ​​​កើតឡើង​នោះទេ បើទោះ​​ណា​ទាហាន​​​​ទាំង​២ភាគីកម្ពុជា​-ថៃ​​កំពុង​រំជើប​រំជួល​ត្រៀម​​ជើងការ​ប្រយុទ្ធ​​រៀងៗខ្លួន​​ក៏ដោយ ៕​

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd