ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

បាតុ​កម្ម​ប្រឆាំង​ការ​កែ​ទំរង់​រដ្ឋ​ធម្ម​នុញ្ញ​នៅ​ស្រី​លង្កា

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:៤៧

ក្រុមពួកបាតុករ

គេហទំព័របរទេស

ក្រុមពួកបាតុករ

សភា​ស្រី​លង្កា​បាន​អនុ​ម័ត​កាល​ពី​យប់​ថ្ងៃ​ទី​៨ កញ្ញា លើ​ការ​កែ​ទំរង់​រដ្ឋ​ធម្ម​នុញ្ញ​ដែល​លុប​ចោល​ការ​កំរិត​អាណត្តិ​ប្រធា​នា​ធិបតី​ត្រឹម​២​អាណត្តិ។​ការ​កែ​ទំរង់​នេះ​នឹង​អាច​ឱ្យ​ប្រធា​នា​ធិបតី​ចប់​អាណត្តិ​ស្រី​លង្កា​ លោក​ម៉ា​ហីុន​ដា រ៉ាចាប៉ាក​សា ប្រជែង​យក​អាណត្តិ​ទី​៣​មួយ​ទៀត​។ គណ​បក្ស​ប្រឆាំង​សំខាន់​របស់​ប្រទេស​គឺ​គណ​បក្ស​ជាតិ​រួប​រួម​ PNU បាន​ធ្វើ​ពហិការ​ក្នុង​ការ​បោះ​ឆ្នោត​អនុ​ម័ត​ ក៏​ប៉ុន្តែ​សមា​ជិក​សភា​មួយ​ចំនួន​របស់​គណ​បក្ស​នេះ​ពុំ​បាន​ធ្វើ​តាម​ការ​ណែ​នាំ​ហើយ​បាន​បោះ​ឆ្នោត​គាំ​ទ្រ​ដល់​ការ​ធ្វើ​វិសោធន​កម្ម​នោះ។ គណ​បក្ស​ PNU បាន​ចាត់​ទុក​ការ​ធ្វើ​វិសោធន​កម្ម​នោះ​ថា ផ្ទុយ​ទៅ​នឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ហើយ​ជា​វិធាន​ការ​មួយ​ដែល​នាំ​ប្រទេស​ទៅ​រក​របប​គណ​បក្ស​តែ​មួយ​។
លោក​រ៉ា​ចាប៉ាកសា ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​អាណត្តិ​ទី២ ក្នុង​ការ​បោះ​ឆ្នោត​ប្រធា​នា​ធិបតី​កាលពី​ខែ​មករា​កន្លង​មក​នេះ ក្រោយ​ពី​ជោគ​ជ័យ​ខាង​យោធាលើ​​ពួក​ឧទ្ទាម​ខ្លា​តា​មិល​ ដែលទទួល​​បរា​ជ័យ​ក្នុង​ការ​តស៊ូ​ដោយ​អាវុធ​ទាម​ទារ​ឯក​រាជ្យ​រយៈ​ពេល​ដល់​ទៅ​ជាង​២​ទសវត្ស​។
មាន​បាតុកម្ម​នៅ​ទីក្រុង​កូឡុំ​បូ​ប្រឆាំង​នឹង​ការ​កែ​ទំរង់​រដ្ឋ​ធម្ម​នុញ្ញនេះ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd