ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សាលា​ខណ្ឌដូនពេញ​កាប់​ឆ្ការព្រៃត្រែង​បញ្ចប់​ជំរក​ក្មេង​ហិតកាវ និង​បោសសំអាត​ច្រាំ​ងទន្លេ​ដើម្បី​បរិស្ថាន

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៦:០២

សាលា​ខណ្ឌដូនពេញ​កាប់​ឆ្ការព្រៃត្រែង សាលា​ខណ្ឌដូនពេញ​កាប់​ឆ្ការព្រៃត្រែង

ប៊ុនរី

សាលា​ខណ្ឌដូនពេញ​កាប់​ឆ្ការព្រៃត្រែង

រាជធានី​ភ្នំពេញ ៖ ព្រៃ​ត្រែង​ដែល​ជាទីជំរក​ក្រុម​ក្មេង​ហិតកាវ​នៅ​តាម​មាត់ច្រាំង ទន្លេ​ទល់មុខ​ផ្សារ​រាត្រី ត្រូវ​បាន​លោក​សុខ សម្បត្ដិ អភិបាល​ខណ្ឌដូនពេញ និង​មន្ដ្រីសាលា​ខណ្ឌ ព្រមទាំង​មន្ដ្រី​សាលាសង្កាត់​ទាំង១១​នាំ​គ្នា​កាប់​ឆ្ការ និង​បោសសំអាត កាលពីព្រឹក​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១០ ដើម្បី​រក្សាសណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន​ឱ្យ​បាន​ល្អ ។លោក​អភិបាល​ខណ្ឌដូនពេញ​បាន​មានប្រសាសន៍​ថា ដោយ​មើលឃើញ​ភាព​អ​នា​ធិ​បតេ​យ្យ​ពី​សំណាក់​ក្រុម​ក្មេង​ហិតកាវ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​សំភារ​របស់​ប្រជាពលរដ្ឋ ដែល​មក​លេង​កំសាន្ដ​នៅ​ផ្សារ​រាត្រី ហើយ​រត់ទៅ​ពួន​ក្នុង​គុម្ព​ត្រែង​ច្រាំង​ទន្លេ និង​ស្រប​ពេលនៅ​ទីនោះ​មានការ​ចោល​សំរាម​អ​នា​ធិ​បតេ​យ្យ​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន និង​សោភ័ណភាព​ផង​នោះ ទើប​លោក​យក​ថ្ងៃ​ឈប់​សំរាកដឹកនាំ​មន្ដ្រី​ជំនាញ​សាលា​ខណ្ឌ ព្រមទាំង​មន្ដ្រីសាលាសង្កាត់​ទាំង​១១ ធ្វើការ​កាប់​ឆ្ការព្រៃត្រែង និង​បោសសំអាត​តាម​មាត់ទន្លេ​មុខផ្សារ​រាត្រី រហូត​ដល់​ព្រះ​គម្លង់ ប្រយោជន៍ ដើម្បី​ឱ្យ​មាន​អនាម័យ​បរិស្ថាន​ល្អ​នៅ​ក្នុង​មូលដ្ឋាន ។

លោក​ហែម ឫ​ទ្ធី អនុប្រធាន​មន្ទីរ​ខណ្ឌដូនពេញ បាន​បញ្ជាក់​ថា ការងារ​ពលកម្មដើម្បី​លុប​បំបាត់​ជំរក​ក្មេង​ហិតកាវ និង​អ​នាម័​យ​បរិស្ថាន​ឱ្យ​បាន​ល្អ​នេះ មានការ​ចូលរួម​ពីគណៈ​អភិបាល​ខណ្ឌ មន្ដ្រី​សាលា​ខណ្ឌ មន្ដ្រីសាលាសង្កាត់​សរុប​ប្រមាណ​ជាង​៥០​នាក់ ហើយ​បាន​អនុវត្ដ​ចាប់ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី នា​ថ្ងៃ​ដដែល ។ គួរ​រំលឹក​ថា ការងារ​បោសសំអាត និង​ការធ្វើ​អនាម័យ​បរិស្ថាន​ឱ្យ​បាន​ល្អ​នេះ សាលា ខណ្ឌដូនពេញ តែងតែ​ធ្វើ​ជា​ញឹកញាប់ ជាពិសេស​ធ្វើ​នៅ​ថ្ងៃ​ឈប់​សំរាក​ដូច​ជា​ថ្ងៃ​សៅរ៍ នេះ​ជាដើម​ ដើម្បី​ចូលរួម​កែ​លំអ​សោភ័ណភាព​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ឱ្យ​ស័ក្ដិសម​ជាទី​កន្លែង​ទេសចរណ៍​សំរាប់​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ដើរកំសាន្ដ​។លោក​សុខ សម្បត្ដិ អភិបាល​ខណ្ឌ​ដូនពេញ បាន​រំលឹក​ថា ចាប់ពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ ២០១០ សាលា​ខណ្ឌដូនពេញ បាន​ចេញ​គោលការណ៍​ឱ្យ​សាលាសង្កាត់​ទាំង​១១ អនុវត្ដ​ការ ផាកពិន័យ​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ​ណាដែល​បោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​ឱ្យ បានជា​ប្រចាំជាក់ស្ដែង​កន្លង​មក​សាលាសង្កាត់​បាន​ផាកពិន័យ​សរុប​ជា​ទឹកប្រាក់ប្រមាណ​ជាង​៦០​ម៉ឺន​រៀល​ផង​ដែរ ។

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd