ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​​១៥ជាន់​របស់មជ្ឈ​មណ្ឌលព័ត៌​មាន​​កោះ​សន្តិភាព​ចាប់​ផ្តើម​បុកគ្រឹះ​ស្ថាបនា​ ដើម្បីធ្វើ​សមាហរណកម្ម​ព័ត៌​​មាន​ទៅ​ក្នុង​ពិភពលោក

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជា​ការ​ប្រកួត​ប្រជែង​​ដ៏ស្វិតស្វាញ​​នៅលើ​ទី​ផ្សារ​ព័ត៌មាន (ដំណឹង) កោះសន្តិភាព​បាន​ពង្រីក​ខ្លួន និង​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​ទៅ​ក្នុង​សម័យ​កាល​​សាកល​ភាវូបនីយ​កម្ម​ ជា​តឹក​តាង​ដែលមិន​អាច​ប្រកែក​បាន​គឺ​ការ​ស្ថាបនា​​នូវអគារ​ថ្មី​កំពស់​ ១៥ជាន់ (ក្រោម​ដី​​៣​ជាន់) ជា​មជ្ឈ​​មណ្ឌល​ព័ត៌​មាន​​លើ​ផ្ទៃ​ដី​ប្រមាណ​១​ហិកតា ដើម្បី​ស្តុក​ការិយាល័យ​ដ៏​មមាញឹក រួម​មានការិយាល័យ​សំរាប់​កាសែត ការិយាល័យ​សំរាប់គេហ​ទំព័រ ​ការិយាល័យ

រាជធានីភ្នំពេញ ៖ ​ជា​ការ​ប្រកួត​ប្រជែង​​ដ៏ស្វិតស្វាញ​​នៅលើ​ទី​ផ្សារ​ព័ត៌មាន (ដំណឹង) កោះសន្តិភាព​បាន​ពង្រីក​ខ្លួន និង​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​ទៅ​ក្នុង​សម័យ​កាល​​សាកល​ភាវូបនីយ​កម្ម​ ជា​តឹក​តាង​ដែលមិន​អាច​ប្រកែក​បាន​គឺ​ការ​ស្ថាបនា​​នូវអគារ​ថ្មី​កំពស់​១៥ជាន់ (ក្រោម​ដី​​៣​ជាន់) ជា​មជ្ឈ​​មណ្ឌល​ព័ត៌​មាន​​លើ​ផ្ទៃ​ដី​ប្រមាណ​១​ហិកតា ដើម្បី​ស្តុក​ការិយាល័យ​ដ៏​មមាញឹក រួម​មានការិយាល័យ​សំរាប់​កាសែត ការិយាល័យ​សំរាប់គេហ​ទំព័រ ​ការិយាល័យ​សំរាប់វិទ្យុ និង​ជា​បន្ត​បន្ទាប់​ឈានទៅ​បង្កើត​ការិយាល័យ​សំរាប់​ទូរទស្សន៍​។

អគារ​ស្កឹម​ស្កៃ​​ដែល​ចាប់​ផ្តើម​​សា​ងសង់​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ក្រុង​ពាលី​​កាល​ពី​វេលាម៉ោង​៦​ព្រឹក​​ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០១០ នៅ​លើ​ទីតាំង​របស់​​មជ្ឈ​មណ្ឌល​​​ព័ត៌មាន​កោះសន្តិភាព​ផ្ទាល់ (Nº240 ​ទំហំ​ប្រមាណ​១ហិកតា) ផ្លូវ​លេខ​២៧១ សង្កាត់បឹង​ទំពុន ​ខណ្ឌ​មានជ័យ ​​ក្រោម​អធិប​តី​ភាព​លោក​ឧកញ៉ា​ ថុង អ៊ុយប៉ាង ​និង​លោក​ជំទាវ​ឧកញ៉ា ​យិន ផាន្នី ស្ថាប​និក​មជ្ឈមណ្ឌល​​ព័ត៌មាន​កោះសន្តិ​​ភាព និង​មាន​​ការអញ្ជើញ​ចូលរួមពី​លោក​ស្រី ​ថុង សុវណ្ណ​រង្សី ​អភិបាល​មជ្ឈ​មណ្ឌល​​ព័ត៌​មាន​កោះសន្តិភាពលោក ជា ហ្គារូដា ​នាយក​ប្រតិបត្តិ​​ លោក​នាយក​​ការ​ផ្សាយ ក្រុមអ្នកនិពន្ធ​​ ព្រម​ទាំង​បុគ្គលិក សហការី​ជា​ច្រើន​រូបទៀត។

ជាមួយ​នឹង​ពិធីក្រុងពាលី​នេះ គេ​សង្កេត​ឃើញ​សម្តេច​ព្រះឧត្តម​វង្សា​ ​មួង រ៉ា លេខាធិការ​ថេរ​សភា​សង្ឃ​ ឧត្តម​ប្រឹក្សា​សម្តេច​ព្រះ​អគ្គមហា​សង្ឃ​រាជ​​ទទួល​បន្ទុក​​ក្រុមប្រឹក្សា​​ព្រះវិន័យ និង​រដ្ឋ​បាល និមន្ត​ដឹកនាំ​ព្រះសង្ឃ​ជា​ច្រើនអង្គ​សូត្រ​ធម៌​​ប្រោះ​ព្រំ​លើក​រាសី​ចំរុងចំរើន​ លាយឡំនឹង​ការ​បង្កើន​សម្លេង​គ្រឿងចក្រ​ខួង-បុកគ្រឹះ​យ៉ាង​សកម្ម។​ លោកឧកញ៉ា​ថុង អ៊ុង​ប៉ាង ស្ថាបនិក​មជ្ឈ​មណ្ឌល​ព័ត៌មាន​កោះសន្តិភាព​បានមាន​ប្រសាសន៍​ថា បន្ទាប់ពី​ដំណើរការ​​កាសែត​អស់រយៈ​ពេល​ជាង​១៧​ឆ្នាំ ​នៃព្រះរាជាណាចក្រ​កម្ពុជា​​ទី​២រួច​មក កោះសន្តិភាពបានពង្រីក​ខ្លួន​ចេញ​ផ្សាយ​ព័ត៌​មាន​​បែប​អេឡិច​ត្រូនិក ឬ​ហៅ​ថា កាសែត​អន​ឡាញ​ (On Line) ឬ​គេ​ហទំព័រ (Website) ថ្មី​ទៀត។ ​ពាក់​កណ្តាល​ឆ្នាំ​២០១០ កោះសន្តិភាព​បាន​ពង្រីក​​ស្ថានីយ​វិទ្យុ​​ថ្មី​សន្លាង​​មួយទៀត គឺ​​វិទ្យុ​សម្លេង​កោះសន្តិភាព ដើម្បីបំពេញ​​សេចក្តី​ត្រូវ​ការ​ដល់​មិត្ត​អ្នកអាន​-អ្នកស្តាប់ ជា​ពិសេស​ប្រជា​ពលរដ្ឋ​​​ក្នុងព្រះរាជាណា​ចក្រ​កម្ពុជា និង​នៅ​ក្នុង​ពិភព​លោក។

លោក​ឧកញ៉ា​ ថុង អ៊ុយ​ប៉ាង មានប្រសាសន៍​​ឱ្យ​ដឹង​ផងដែរ​ថា ជា​បន្ត​បន្ទាប់​ទៀត​នេះ យើង​កំពុង​តែ​គិតគូរ​​អំពី​ការ​ដំឡើង​​ស្ថានីយ​ទូរទស្សន៍​មួយទៀត​​ជា​អ្វីដែល​​មជ្ឈមណ្ឌល​ព័ត៌​មាន​កោះ​សន្តិភាព​​អភិវឌ្ឍន៍​ឥតឈប់​ឈរ។ យើង​មាន​កា​សែត​អាន (បោះ​ពុម្ព) កាសែត​អនឡាញ (គេហ​ទំព័រ=Website) វិទ្យុ​ស្តាប់​សម្លេង ហើយ​រយៈ​ពេល​ខាង​មុខ​ដ៏ខ្លីនេះ យើង​នឹង​មាន​ស្ថានីយ​ទូរទស្សន៍​​សំរាប់​ទស្សនា​មួយទៀត…​បណ្តាញ​ផ្តល់​-បញ្ជូន​ព័ត៌​មាន​ទាំង​អស់​នេះ​ គឺជា​ទី​ប្រឹក្សា​ដ៏​ឆ្នើម​​របស់​លោក​អ្នក ​​វា​នឹង​ផ្តល់នូវ​ចំណេះ​ដឹង​​ជាច្រើន​ដូចជា «អក្ខរាវិរុទ្ធ, ពាក្យ​ពេចន៍, វោហា​ស័ព្ទ, ការ​យល់​ដឹង​ផ្សេងៗ​នៅ​ក្នុងសង្គម, ព្រឹត្តិ​ការណ៍​ព័ត៌មាន​រហ័ស​ទាន់ចិត្ត និង​បទ​ពិសោធន៍​ជា​ច្រើន​ទៀតដែល​យើង​មិនអាច​គិតឃើញ​​…​ដែលនេះ​គឺជា​ការ​ប្រកួត​ប្រជែង​​ផ្នែកព័ត៌​មាន​​ដ៏ខ្លាំង​ក្លា​​មួយរកទីបញ្ចប់​គ្មានរបស់​មជ្ឈ​មណ្ឌល​​ព័ត៌មាន​កោះសន្តិភាព ដើម្បីធ្វើ​សមាហរណ​កម្ម​ទៅពិភពលោក៕