Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

បញ្ជី​ឈ្មោះ​ឥស្សរ​ជន​ និង​បណ្តា​​តារា​ដែល​ស្លៀក​ពាក់​ស្អាត​​បំផុត​ប្រចាំ​ឆ្នាំ​2010

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:៣៩

ភរិយារបស់នាយករដ្ឋមន្រ្តីអង់គ្លេស និងភរិយារបស់ប្រធានាធិបតីបារាំង

គេហទំព័របរទេស

ភរិយារបស់នាយករដ្ឋមន្រ្តីអង់គ្លេស និងភរិយារបស់ប្រធានាធិបតីបារាំង

ទស្សនា​វដ្តី​ VANITY FAIR ​ទើប​ចេញ​ផ្សាយ​នា​ពេលថ្មី​ៗ​នេះ​នូវ​បញ្ជី​ចំណាត់​ថ្នាក់​ឥស្សរ​ជន​ និង​តារា​ល្បីៗ​ដែល​ស្លៀក​ពាក់​ល្អ​សម​សួន​បំផុត​ប្រចាំ​ឆ្នាំ​២០១០ ដោយ​ក្នុង​បញ្ជី​នេះ​គេ​អាច​ឃើញ​ឈ្មោះ​ឥស្ស​រជន​៤៤​រូប​ក្នុង​ផ្នែក​ផ្សេងៗ​គ្នា​គិត​តាំង​ពី​នារី​ភរិយា​មេ​ដឹកនាំ​ ឬបណ្តា​អ្នក​នយោ​បាយ​ តារា​ចំរៀង​ និង​តារា​ភាព​យន្ត​រហូត​ដល់​មនុស្ស​ក្នុង​ខ្សែ​រាជ​វង្ស។ ស្ត្រី​ទី​មួយ​អាមេរិក​លោក​ស្រី​មី​សែល អូបា​ម៉ា​ ស្ត្រី​ទី​មួយ​បារាំង​ លោក​ស្រី​កាឡា ប្រូនី​សា​កូ​ហ្ស៊ី​ ព្រម​ទាំង​ភរិយា​នា​យក​រដ្ឋ​មន្ត្រី​អង់​គ្លេស​លោក​ស្រី សាម៉ាន​ថា កាមី​រ៉ូន ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​១០ដំបូង​គេ​។​ នាង​ LADY GAGA ដែល​នៅ​តែ​ស្អាត​បំផុត​ស្ថិត​ក្នុង​លំដាប់​ទី​២៦​ ខណៈ​ដែល​តារា​បាល់​ទាត់​ដេវីដ បេកខាំ ស្ថិត​ដល់​រហូត​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​ ព្រោះ​តែ​លោក​អាយុ​កាន់​តែច្រើន​។ អ្នក​ជាប់​ចំណាត់​ថ្នាក់​១០​ដំបូង​គេ​ក្នុង​ចំណាត់​ថ្នាក់​របស់​ទស្សនា​វដ្តី​នេះ​រួម​មាន​ភរិយា​ប្រធានា​ធិបតី​ ឬនាយក​រដ្ឋ​មន្ត្រី​៣​រូប​។ លោក​ស្រី​អូបាម៉ា ដែល​កាល​ពី​ឆ្នាំ​ទៅ​មិញ​ជាប់​លំដាប់​ថ្នាក់​លេខ​មួយ​បាន​ធ្លាក់​ដល់​ចំណាត់​ថ្នាក់​ទី​៦​ តែ​លោក​ស្រី​មាន​ឈ្មោះ​ក្នុងបញ្ជី​​ចំណាត់​ថ្នាក់​នេះ​៣​ឆ្នាំ​ ជាប់​គ្នា​មក​ហើយ ខណៈ​ដែល​ស្វាមី​លោក​ស្រី​ពុំ​មាន​វាសនា​ដូច​លោក​ស្រី​ឡើយ​។ លោក​បារ៉ាក់ អូបាម៉ា កាល​ពី​ឆ្នាំ​ទៅ​មិញ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១៤ ឆ្នាំ​នេះ​អវត្ត​មាន​ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​នេះ​ទៀតទេ​​។ អតីត​ចំណាត់​ថ្នាក់​លេខ​២​ លោក​ស្រី​កាឡា​ប្រូ​នី​ ឆ្នាំ​នេះ​ស្ថិត​ក្នុង​លំដាប់​ទី​៨​ បន្ទាប់​ពី​ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ លោក​ស្រី​សាម៉ាន​ថា កាមី​រ៉ូន។ ម៉្យាង​ទៀត​នារី​ក្នុង​ខ្សែ​រាជ​វង្ស​២​រូប​ដែល​មាន​ម្ចាស់​ក្សត្រី​ TATIANA SANTO DO​MIN​GO មិត្ត​ស្រី​របស់​ព្រះ​អង្គ​ម្ចាស់​​ស្រស់​ស្អាត​ ប្រចាំ​អឺរ៉ុប​ ANDREA CASIRIGHI រាជ​ទាយាទ​លំដាប់​ទី​២​សំរាប់​ស្នង​រាជ្យ​ម៉ូ​ណា​កូ និង​ម្ចាស់​ក្សត្រី​ម៉ារី​នៃ​ប្រទេស​ដាណឺ​ម៉ាក​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​១០​ដំបូង​គេ​ដែរ​។ ម្ចាស់​ក្សត្រី​ម៉ារី​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​៤​៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd