ថ្ងៃ ៩ កើត ខែភទ្របទ ព.ស.២៥៥៨ ឆ្នាំមមី ឆស័ក

 

សុខ​ ពិសី ​ស៊ូ​​ទ្រាំ​​ឡើង​ច្រៀ​ង​លើ​ឆាក​​ទាំង​ងងុយ​ដេក​

  • Text Size

​បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ

ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៣ ម៉ោង ១៦:០៤

សុខ​ ពិសី ​ស៊ូ​​ទ្រាំ​​ឡើង​ច្រៀ​ង​លើ​ឆាក​​ទាំង​ងងុយ​ដេក​ សុខ​ ពិសី ​ស៊ូ​​ទ្រាំ​​ឡើង​ច្រៀ​ង​លើ​ឆាក​​ទាំង​ងងុយ​ដេក​ សុខ​ ពិសី ​ស៊ូ​​ទ្រាំ​​ឡើង​ច្រៀ​ង​លើ​ឆាក​​ទាំង​ងងុយ​ដេក​

កោះសន្តិភាព

សុខ​ ពិសី ​ស៊ូ​​ទ្រាំ​​ឡើង​ច្រៀ​ង​លើ​ឆាក​​ទាំង​ងងុយ​ដេក​

​​រាជ​ធានី​ភ្នំពេញ​ ៖ ​​កាល​ពី​រា​ត្រី​ថ្ងៃ​សៅរ៍​ទី​១២ តុលា ​​​២០១៣ ​នៅ​ក្នុ​ងកម្មវិធី​ប្រគំ​តន្ត្រី​​​​«​ប៊ូម ប៊ូម »​​របស់​​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្ដិ៍​លេខ​​៣​​​បាន​ផ្លាស់​ប្ដូរ​ឆាក​ថ្មី​ ​​​ថែមទាំង​ដាក់​បន្ថែម​​​​ភ្លើង​ពណ៌​​​​លម្អឆាក​​យ៉ាង​ច្រើន​ស្អេក​ស្កះ​ជា​ប្រភេទ​ភ្លើង​ទាន់សម័យ​​ដូចនៅ​ក្នុង​ក្លឹបកម្សាន្ត​​ ។ ដោយ​​​សារ​តែ​កម្ម​វិធី​​​នោះមាន​ការ​គាំទ្រ​​ច្រើន​ពីអ្នក​ទស្សនា​​​យូរ​មក​ហើយ​​​​នោះ ​អ្នក​រៀប​ចំ​​​​កម្ម​វិធី​​​​​អញ្ជើញ​​​តា​រា​​ចម្រៀង​​ថ្មី​​​ចាស់​​ល្បី​​​ឈ្មោះ​​​ទៅ​សម្ដែង​​ ។ នា​រា​ត្រី​​នោះ​​មាន​ការ​ចូល​រួម​ពី​​​តា​រា​ចម្រៀង​​​​លំដាប់​​យុវវ័យសាច់​ស​ខ្ចី​​នាង​សុខ ពិសី ដែល​​ជា​តា​រា​​​ប្រចាំ​ផលិត​​​កម្ម​សាន់​ដេ។​

​អ្នក​ដឹក​នាំ​កម្មវិធី​​​តន្ត្រី​​«ប៊ូម​ប៊ូម » ​ដែលមាន​អាយុកាល​យូរមក​ហើយ​​​​​​តាំង​ពី​ជំនាន់​​​​នាង​អាណូ​​​​ ជា​ពិធីការិនី​​បាន​ថ្លែង​ឱ្យ​ដឹង​ថា ដោយ​សារ​​​តែ​កម្ម​វិធី​​​​នេះមាន​ការ​ពេញ​និយម​ខ្លាំង​ពី​​ស្រទាប់​​យុវវ័យ​​​ ​ហើយ​​ពួក​គេ​ចូល​រួម​ទស្សនា​​​​ផ្ទាល់​ ទើប​​ថ្នាក់​លើ​​រៀប​ចំ​កែ​លម្អ​​​ផ្នែក​ខ្លះ​នាំ​ឱ្យ​ឆាក​​​​​មើល​ទៅ​​​​កាន់​តែ​ពិសេស​ទ្វេ​​​ឡើង ។​ ដោយ​​សារ​តែ​យុវវ័យ​​ចូល​ចិត្ត​​​ទើប​ចំណាយ​​​ពេលកែខៃ​​ដូច​ជា​ ភ្លើង​​បំភ្លឺ​​ឆាក​សុទ្ធ​​​តែ​​​របស់​ទាន់សម័យ​​​មាន​ដូច​ជា ​​ភ្លើង​ឡា​ស៊ែរ​​បាញ់​ពាសពេញ​​​ឆាក​មើល​​​ទៅ​ដូច​ជា​​នៅ​ក្នុង​ក្លឹប​​កម្សាន្ត​​​ ។ ចំណែក​អ្នក​ចូល​រួម​ច្រៀង​​​ជា​រា​តា ​ល្បី​ៗ​​ត្រូវ​ចិត្តមហាជន​​ ​​​អម​ដោយ​អ្នក​​​រាំ​កំដរ​​​ ។​ ពេល​​រៀប​ចំ​​​​​កែ​លម្អ​​​ឆាក​ថ្មីនេះ​​បាន​​​​​អញ្ជើញ​​​​​កញ្ញា សុខ​ ពិសី​ ​ចូល​រួម​សម្ដែង ​​​ព្រោះតែ​នាង​មាន​​អ្នក​គាំ​ទ្រ​ច្រើន​​​​ ។ គ្រាន់​តែមហាជន​ដឹង​ថា មាន​​កញ្ញា​សុខ ពិសី ​​​​សម្ដែង​​​ក៏​នាំ​គ្នារ​ង់ច​ាំ​ទស្សនា​ច្រើន​​​​​​ណាស់​ពេញ​​មុខវេទិកា​ ។ ​ម្ល៉ោះ​​ហើយ​​លោក​នឹង​​អញ្ជើញ​តា​រា​​​​លំដាប់​​​ជួរ​មុខ​​​ផ្សេង​ទៀត​ចូល​រួម​បង្ហាញ​ទេពកោសល្យ​ ​​ម្នាក់​ម្ដង​ៗ​ក្នុង​កម្ម​វិធី​​តន្ត្រី​​«ប៊ូម ប៊ូម​»​ ។ ​

​​នា​ឱកា​ស​នោះ​​​សុខ​ ពិសី បាន​​ច្រៀង​បទ​បែប​មនោសញ្ចេត​នា​​​​​​៣​បទ សុទ្ធ​តែ​ជា​បទ​ចម្រៀង​​​ល្បី​​របស់នាង​នៅ​​ផលិត​កម្ម​សាន់​ដេ​​គឺ​​ ​បទ «ស្រឡាញ់​​​គ្នា​បែក​គ្នា​ទើបមាន​អនាគត​ល្អ​»​«ចាត់​​ទុក​អូនជាតុក្កតាក៏​បាន​​»​ និង​បទ​«​អាណិត​បង​»​ ហើយ​បាន​ទទួល​ការ​គាំទ្រ​​​​​​​​​​​​​​​​​ពី​អ្នក​​​ទស្សនា​​ច្រើន​ ​ព្រម​ទាំង​ទទួល​បាន​​​​​កា​​ដូ​មួយ​ចំនួន​​​​លើក​ទឹក​​ចិត្ត​​ទៀត​ផង​​​​​ ។ ​កញ្ញាសុខ ពិសី ​ ដែ​ល​គ្រង​​សម្លៀក​បំពាក់​​​ឡើង​ច្រៀង​បែប​សម័យ​ទំនើប​​​​នា​ឱកាស​​នោះ​បាន​​​​​​​​​ប្រាប់​អ្នក​យក​ព័ត៌​មាន​​​កោះសន្ដិភាព​​ថា នាង​សប្បាយ​រីក​រាយ​ណាស់​ដែល​​​ឃើញ​អ្នក​​គាំ​ទ្រ​​​​ច្រើន​ចូល​រួម​ផ្ដល់​កម្លាំង​ចិត្ត​​​​​ ។ ​នាង​កាន់​តែ​​​រីក​រាយ​​ថែម​​​​​​ទៀត​ព្រោះ​​សម្ដែង​ប៉ះ​ថ្ងៃ​សម្ពោធ​​ឆាក​ថ្មី​​​ប្រកប​ដោយ​​ភាព​ស្រស់​ស្អាត​​រំលេច​​​ដោយ​ភ្លើង​ពណ៌​​​ចម្រុះពាស​ពេញ​​​​ឆាក ។

​តា​រា​​ចម្រៀង​​​​​​រូប​នេះ​​និយាយ​ថា ​​នាង​​ស្មាន​​​តែ​មិន​​​អាច​សម្ដែង​​បាន​ទេ ព្រោះ​​មុន​នេះ​​នាង​ចេញ​ថត​រឿង​​​​«​ព្រាយ​ក្បាលប្រាំបី​»​ ​ឱ្យ​​ផលិត​កម្ម​​​សាន់​ដេ​​​​ពេញ​មួយ​យប់​ទល់​​ភ្លឺ​ ។ ​នាង​មិន​ទាន់​បាន​សម្រាក​​​​​ឱ្យ​ស្រួល​ខ្លួន​​​​ផង​ត្រូវ​ចូល​រួមសម្ដែង​​​នៅ​​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​​​៣​​​​​​​​ទៀត ។ ​ពេល​នាង​​កំពុង​ច្រៀង​​​​លើ​ឆាក​​បន្លំ​ធ្មេច​​ភ្នែក ​ម្ដង​ៗ​​​ព្រោះ​តែ​អត់​ងងុយ​​​ ​​។ ដើម្បី​សិល្បៈ​​​​ដើម្បី​អ្នក​គាំ​ទ្រ​​​តាំង​ពី​ដើម​មក​​​សុខ ពិសី និយាយ​ថា នាង​​មិន​ធុញ​ទ្រាន់​​​​​ចំពោះ​​​សិល្បៈ​​ទេ​ ។ នាង​នៅ​តែ​តស៊ូ​ត​ទៅ​ទៀត​​ទោះ​ជា​មាន​ពេល​ខ្លះ​​​​រង​ពាក្យ​ចចាម​អារ៉ាម​​វាយ​ប្រហារ​​បែប​​ណាក៏​ដោយ​ ​​៕


 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 01-09-2014 ម៉ោង 07:35 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0734,080
បាត ថៃឡង់ (1USD)31.831.85
ដុង វៀតណាម (1USD)21,20021,300
យ៉េន ជប៉ុន (10.000JPY)95.596
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.531.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.8131.3
ផោន អង់គ្លេស (100GBP)165.3165.8
ដុល្លារ អូស្ត្រាលី (100AUD)92.893.3
ដុល្លារ កាណាដា (100CAD)91.592
ហ្វ្រង់ ស្វ៊ីស (100CHF)108.2108.7
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,5501,560