ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​​បរទេសបើក​រថយន្ត​ឆ្លង​កាត់​ទំនប់​បង្ហៀរ​ទឹកលិច​លង់​​ ស្លា.ប់​៤នាក់ បាត់​ខ្លួន​២នាក់​និង​នៅ​មា​ន​ជី​វិត​ម្នាក់​​

10 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ជន​បរទេស​៤នាក់​បាន​ស្លា.ប់ ម្នាក់​នៅ​មាន​ជី​វិត និង​២នាក់​ទៀត​បាត់​ខ្លួន​ ខណៈពួក​គេ​បើក​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ ឆ្លង​កាត់​ទំនប់​បង្ហៀរ​ទឹក​(កន្លែង​ទឹក​ជ្រៅ​) បណ្តាល​ឱ្យលិច​រថយន្ត​​ មាន​មនុស្សស្លា.ប់​និង​បាត់​ខ្លួនតែម្តង ។

ខេត្ត​ព្រៃវែង ៖ ជន​បរទេស​៤នាក់​បាន​ស្លាប់ ម្នាក់​នៅ​មាន​ជី​វិត និង​២នាក់​ទៀត​បាត់​ខ្លួន​ ខណៈពួក​គេ​បើក​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ ឆ្លង​កាត់​ទំនប់​បង្ហៀរ​ទឹក​(កន្លែង​ទឹក​ជ្រៅ​) បណ្តាល​ឱ្យលិច​រថយន្ត​​ មាន​មនុស្សស្លាប់​និង​បាត់​ខ្លួនតែម្តង ។

ហេតុការ​ណ៍នេះ កើត​ឡើង កាលពី​ចន្លោះ​​ម៉ោង​៧ទៅ​៨យប់​ថ្ងៃទី​​២៩ កញ្ញា ២០១៣ ចំណុច​ផ្លូវ​ទំនប់​បង្ហៀរ​ទឹក​ ស្ថិត​ក្នុង​ភូមិ​ស្នេហ៍ ឃុំ​ធាយ ស្រុក​បាភ្នំ​ ។

បើតាម​សេចក្តី​រាយ​ការ​ណ៍បាន​ឱ្យដឹងថា ជន​បរទស​ខាង​លើ​​មិន​ទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ ហើ​យ​​​​​​​​​​​​​​​​​​ជនជាតិ​អ្វី​​​​​​​​​​​​​​​​​​​​​​នោះ​ក៏មិនទាន់​ដឹងដែរ ហើយ​មកដល់​ពេល​នេះសមត្ថកិច្ច​កំពុង​ដុត​ដៃ​ជើង​ តាម​ស្វែង​រក​អ្នក​ដែល​បាត់​ខ្លួន​បន្ត​ទៀត ៕