ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរ​ទេស​ស្រវឹង​ស្រា​ជោក​ជាំ​បើក​រថ​យន្ត​បុក​បង្គោល​ភ្លើង​របួស​បែក​ក្បាល​ហូរ​ឈាម​ពេញ​ផ្ទៃ​មុខ​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ​ ៖ ​បុរស​ជន​បរ​ទេស​វ័យ​ចំណាស់​ម្នាក់​ស្រវឹង​ស្រា​ជោក​ជាំ​ បាន​រង​របួស​បែក​ក្បាល​ហូរ​ឈាម​បន្ទាប់​ពី​បាន​បើក​រថ​យន្ត​បុក​បង្គោល​ភ្លើង​ បណ្តាល​ឱ្យ​ខូច​ខាត​កាង​រថ​យន្ត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង​ កាល​ពី​វេលា​ម៉ោង ​១២ ​និង​ ១០​នាទី ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៣ ​កញ្ញា​ ២០១៣ ​ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​ទេស​ចរណ៍​ឆ្នេរ​អូរ​ឈើ​ទាល ​ស្ថិត​ក្នុង​ក្រុម​ទី១​៤ ​ភូមិ៤​ សង្កាត់​លេខ​៤ ​ក្រុង​ព្រះ​សី​ហនុ ខេ​ត្ត​ព្រះ​សី​ហនុ ​។

តាម​សមត្ថ​កិច្ច​ចរា​ចរណ៍​ខេត្ត​ព្រះ​សី​ហនុ​ បា​ន​ប្រាប់​អោយ​ដឹងថា​ ជ​ន​បរ​ទេស​ខាង​លើ​ឈ្មោះ ​KOPITCH​  JOHANN ​ជន​ជាតិ​អ៊ុយ​គ្រែន ​អាយុ ​៦៤​ឆ្នាំ ​កាន់​លិខិត​ឆ្លង​ដែន​លេខ ​P5588810 ​មុខ​របរ​ទេស​ចរណ៍ ​បើក​រថ​យន្ត​ម៉ាក​ទីកូ ​ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ ​ភ្នំ​ពេញ 2​H-6313​ បាន​បើក​ទៅ​បុក​បង្គោល​ភ្លើង​រង​ការ​ខូច​ខាត​មធ្យម​ និង​បណ្តាល​ឱ្យ​រង​របួស​បែក​ក្បាល​ផ្នែក​ខាង​ឆ្វេង​ហូរ​ឈាម​ពេញ​ផ្ទៃ​មុខ ​។

អ្វី​ដែល​គួរ​អោយ​ញ​ញើត ​និង​រអើម​នោះ ​គឺ​បន្ទាប់​ពី​បាន​បុក​បង្គោល​ភ្លើង​​បែក​ក្បាល​ហូរ​ឈាម​ពេញ​មុខ​ហើយ ​បែរ​​​ជា​ជន​បរ​​ទេស​​រូប​នោះ ជូ​ត​ឈាម​របស់​ខ្លួន​មក​លិត ​(ដាក់​ក្នុង​មាត់​) ​ទៅ​វិញ ។​

ក្រោយ​កើត​ហេតុ ​សមត្ថ​កិច្ច​ចរា​ចរណ៍​ បាន​នាំម​នុស្ស​ និង​រថ​យន្ត ​ទៅ​កាន់​ការិ​យា​ល័យ​ចរា​ចរណ៍​ខេត្ត​ រង់​ចាំ​ម្ចាស់​ស្វាង​ស្រវឹង​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕