ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

វិទ្យា​ល័​យ​ឫ​ស្សីកែវ​ជើងឯកបាល់​ទះពានរង្វាន់ Western Cup 2010

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១០:២៨

ការ​ប្រកួត​រវាង​ក្រុម​វិទ្យាល័យ​ហ៊ុន សែន ជម្ពូ​វ័ន​ជាមួយ​ក្រុម​វិទ្យាល័យ​ឫស្សី​កែវ លោក មាស សា​រិ​ន ថតរូប​ជាមួយ​កីឡាករ​បាល់ទះ​ដែល​ជាប់​ចំណាត់ថ្នាក់

អ៊ុយសុង

ការ​ប្រកួត​រវាង​ក្រុម​វិទ្យាល័យ​ហ៊ុន សែន ជម្ពូ​វ័ន​ជាមួយ​ក្រុម​វិទ្យាល័យ​ឫស្សី​កែវ

រាជធានី​ភ្នំពេញៈ កម្មវិធី​ប្រកួត​បាល់ទះ  ដណ្ដើម​ពានរង្វាន់ Western Cup 2010 ដែល   មាន​វិទ្យាល័យ​ចំនួន​២៥​ក្នុង​រាជធានី​ភ្នំពេញ ចូលរួម​នោះបាន​ឈាន​ចូល​ដល់​ដំណាក់កាល បញ្ចប់​ហើយដោយ​វិទ្យាល័យ​ឫស្សី​កែវ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ​ហ៊ុន សែន​ជម្ពូ​វ័ន លេខ​២ វិទ្យាល័យ​ច្បារ​អំពៅ លេខ​៣ និង​វិទ្យាល័យ​វត្ដ​កោះ លេខ​៤ ។


កម្មវិធី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ត្រូវ​បាន​ធ្វើ ឡើង​កាលពី​ថ្ងៃ​ទី​២៩ ឧសភា នៅ​វិទ្យាល័យ ហ៊ុន សែន ភ្នំពេញ​ថ្មី ក្រោម​អធិបតីភាព លោក​មាស សា​រិ​ន អនុរដ្ឋលេខាធិការ​ក្រសួង  អប់រំ យុវជន  និង​កីឡា និង​លោក​តែ ឡូ​រិ​ន ទីប្រឹក្សា​អម​ទីស្ដីការគណៈរដ្ឋមន្ដ្រី    និង​ជា​សាកល​វិទ្យា​ធិ​ការ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន  ហើយ​ពិធី​ប្រគល់​ពានរង្វាន់​ក៏​ត្រូវ​បាន​ធ្វើ ឡើង​នៅ​ក្នុង​ឱកាស​នោះ​ដែរ ។


ក្រុម​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ពាន​មួយ ទង់​មួយ បាល់​២ ខ្សែ ហ្វ៉ី​ឡេ​(​សំណាញ់​បាល់ទះ​)​មួយ កា​តាប​១២ អាវយឺត​១២ ថវិកា​៤​លាន​រៀល និង​អាហា រូបករណ៍​បរិញាបត្រ បរិញាបត្រ​រង​ឬ​ថ្នាក់ ភាសា​អង់គ្លេស​ពេញ​ម៉ោង​និង​ក្រៅ​ម៉ោង គ្រប់​កំរិត​ចំនួន​៥០​ភាគរយ ។ លេខ​២ ទទួល​បាន​ពាន​១ ទង់​១ បាល់​២ ខ្សែ​ហ្វ៉ី​ឡេ​១ កា​តាប​១២ អាវយឺត​១២ ថវិកា​២​លាន​៥ សែន​រៀល និង​អាហារូបករណ៍​បរិញាបត្រ បរិញាបត្រ​រង​ឬ​ថ្នាក់​ភាសា​អង់គ្លេស​ពេញ ម៉ោង និង​ក្រៅ​ម៉ោង​គ្រប់​កំរិត​៣០​ភាគរយ ។

លេខ​៣ ទទួល​បាន​ពាន​១ ទង់​១ បាល់​២ ខ្សែ ហ្វ៉ី​ឡេ​១ កា​តាប​១២ អាវយឺត​១២ ថវិកា​១ លាន​៥​សែន​រៀល និង​អាហារូបករណ៍​បរិ​ញា ប​ត្រ បរិញាបត្រ​រង ឬ​ថ្នាក់​ភាសា​អង់គ្លេស ពេញ​ម៉ោង​និង​ក្រៅ​ម៉ោង​គ្រប់​កំរិត​៣០​ភាគ រយ  ។ លេខ​៤ ទទួល​បាន​ទង់​១ បាល់​២ ខ្សែ ហ្វ៉ី​ឡេ​១ កា​តាប​១២ អាវយឺត​១២ ថវិកា​៥ សែន​រៀល និង​អាហារូបករណ៍​បរិញាបត្រ បរិញាបត្រ​រង ឬ​ថ្នាក់​ភាសា​អង់គ្លេស​ពេញ ម៉ោង​និង​ក្រៅ​ម៉ោង​គ្រប់​កំរិត​២០​ភាគរយ ។  ដោយឡែក ចំ​ពោះ​ក្រុម​ដែល​មិន​ទទួល បាន​ចំណាត់ថ្នាក់​វិញ គឺ​ទទួល​បាន​ទង់ អនុស្សាវរីយ៍​១ បាល់​២ ខ្សែ​ហ្វ៉ី​ឡេ​១ អាវ យឺត​១២ ថវិកា​១២​ម៉ឺន​រៀល និង​អាហា រូបករណ៍​បរិញាបត្រ បរិញាបត្រ​រង​ថ្នាក់ ភាសា​អង់គ្លេស​ពេញ​ម៉ោង​និង​ក្រៅ​ម៉ោង​គ្រប់​កំរិត​២០​ភាគរយ ។


គួរ​រំលឹក​ថា ការ​ប្រកួត​បាល់ទះ​ដណ្ដើម ពានរង្វាន់​វេ​ស្ទើ​ន​ខាប់ ២០១០ គឺ​ធ្វើ​ឡើង ក្រោម​កិច្ច​សហប្រតិបត្ដិការ​រវាង​សាកល វិទ្យាល័យ​វេ​ស្ទើ​ន និង​ក្រសួង​អប់រំ  យុវជន  និង​កីឡា​ដែល​មាន​វិទ្យាល័យ​ចំនួន​២៥​ក្នុង រាជធានី​ភ្នំពេញ​ចូលរួម​ប្រកួត​ដោយ​ចាប់ ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ  រហូត​ដល់​ថ្ងៃ​ទី​២៩ ឧសភា ទើប​បញ្ចប់​ការ​ប្រកួត ហើយ​លោក តែ ឡូ​រិ​ន បាន​សន្យា​ថា  និង​បង្កើត​កម្មវិធី បែប​នេះ​នៅ​ឆ្នាំ​ក្រោយ​ទៀត  ហើយនឹង​ផ្ដល់ រង្វាន់​ឱ្យ​កាន់តែ​ធំ​ជាង​ឆ្នាំ​នេះ​។
លោក​មាស សា​រិ​ន បាន​ថ្លែង​ថា ការ​ណ្ដុះ គំនិត​ប្រាជ្ញា​ចំណេះដឹង​វា​មិន​គ្រប់គ្រាន់​ទេ សំរាប់​មនុស្ស គឺ​ត្រូវ​បង្វឹក​រាង​កាយ​ឱ្យ​កាន់តែ  រឹង​មាំ​ថែម​ទៀត​ទើប​ជា​ការ​ល្អ​៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd