Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

សូមផ្ញើចិត្តនឹកពីបុរសដែលស្រលាញ់អូន(បទពាក្យ៨)

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១៦:២២


សន្សើមផ្ដើមធ្លាក់ភ្ញាក់ពីដំណេក               ក្លិនផ្ការំចេកពុះជ្រែកអរុណ
សៀងនាឡិកាឡូឡាលើសមុន                ទោះប្រឹងទម្រន់មុនក្រោយគង់ក្រោក។


ដំណើរត្រេតត្រូតអូសគូថជាប់ពូក             ពោះកូរក្រូកៗលាន់ដូចត្រដោក
បើកទូរទឹកកកប៉ះគុយទាវគោក                ទាញប្រោកមកញុំាបានសាកាំពោះ។


មើលរូបស្រីស្រស់បងបោះលើតុ               ចិត្តនៅមិនសុខទុក្ខសែនអាឡោះ
អាល័យនួនអ្នកជំបាក់ចិត្តស្មោះ                តែស្តាយស្រណោះមិនអស់កី្តនឹក។


នឹកគ្រាធ្លាប់ដើរបណ្តើរស្រីល្អ                   ទៅលេងអង្គរកំដរល្ងាចព្រឹក
នឹកគ្រប់ទាំងអស់ទោះពេលបាយទឹក           ជំនោរកកឹ្តកបងនឹកអសោច។


នឹកគ្រាសាយណ្ណ័អូនឈរញុំាពោត            នៅក្រោមដើមត្នោតមុខអង្គរតូច
បងអោបចង្កេះកេះកៀវបេះបោច              អារម្មណ៍ញ៉ាមញោចលួចថើបថ្ពាល់ស្រី។


សាយ័ណ្ណទាបទៅនៅស្បៃងងឹត               ទាញអូនអោបរឹតពិតទ្រូងនឹងថ្លៃ
មាត់ទល់នឹងមាត់ដៃទល់នឹងដៃ                ស្រង់ក្លិននួនស្រីក្រអូបសោភា។


បងបានឃ្លាតស្រីដូចដីរហែក                  រៀមនៅជើងមេឃហត្ថឆ្ងាយពីគ្នា
ត្រជាក់អោបដៃសព្វទិនទិវា                     នឹកកម្ពុជា ជាដែនដីសេ្នហ៍។


សូមផ្ញើចិត្តនឹកពីបុរសម្នាក់                     ដែលបានជំពាក់ទាក់ចិត្តមាសមេ
នៅតែស្រលាញ់ក្នក់ក្នាញ់មិនរេ                ផ្ញើភកី្តសេ្នហ៍ជូនចំពោះអូន៕


និពន្ធដោយ-សួង  សុវណ្ណភូមិដេវិដ     borossovannaphoum@yahoo.com
Wellington. NEW ZEALAND  

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd