ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​បក្សសង្គ្រោះ​ជាតិ ជាប់​ចោទ​រំលោ.ភ​ក្មេង​ស្រី ប៉ូលិស​ស្រុក​មោង​ឫស្សី​ចាប់​ខ្លួន

10 ឆ្នាំ មុន

ខេត្ត​​បាត់​ដំបង​​ ៖ ​បុរស​ម្នាក់​​​​​​ដែ​ល​សមត្ថ​កិច្ច​អះអាង​ថា​ ជាសកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ផង​នោះបាន​​​​ត្រូវ​​​ឃាត់​ខ្លួន​ក្រោយ​ពី​សង្ស័យ​​​​ថា បាន​ចាប់​រំ​លោភ​​​​ក្មេង​​ស្រី​​​​​អាយុ​​១៦ឆ្នាំ​​​ម្នាក់​ កាល​ពី​វេលា​ម៉ោង​​​​១​រំលង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​​​២៧ សីហា​ នៅ​លើ​ផ្ទះ​​របស់នាង​​​​​ក្នុង​​ឃុំ​ព្រៃ​តូច​​ ស្រុក​​​មោង​ឫស្សី​​ ប៉ុន្តែ​​បុរស​​រូប​នេះ​បាន​បដិសេធ​​​​ការ​ចោទប្រកាន់​​​នេះ ។

ខេត្ត​​បាត់​ដំបង​​ ៖ ​បុរស​ម្នាក់​​​​​​ដែ​ល​សមត្ថ​កិច្ច​អះអាង​ថា​ ជាសកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ផង​នោះបាន​​​​ត្រូវ​​​ឃាត់​ខ្លួន​ក្រោយ​ពី​សង្ស័យ​​​​ថា បាន​ចាប់​រំ​លោភ​​​​ក្មេង​​ស្រី​​​​​អាយុ​​១៦ឆ្នាំ​​​ម្នាក់​ កាល​ពី​វេលា​ម៉ោង​​​​១​រំលង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​​​២៧ សីហា​ នៅ​លើ​ផ្ទះ​​របស់នាង​​​​​ក្នុង​​ឃុំ​ព្រៃ​តូច​​ ស្រុក​​​មោង​ឫស្សី​​ ប៉ុន្តែ​​បុរស​​រូប​នេះ​បាន​បដិសេធ​​​​ការ​ចោទប្រកាន់​​​នេះ ។

​​លោក គិត​ ហ៊ាង អធិការ​នគរ​បាល​ស្រុក​​​មោង​ឫស្សី​​​​​និយាយថា ​ជន​សង្ស័យ​ឈ្មោះ​​ចម​​ សាវី ​ហៅសាយ អាយុ​​​៤០​ឆ្នាំ ​​​ជា​សកម្មជន​​គណ​បក្ស​សង្គ្រោះជាតិនៅ​ឃុំ​​​ព្រៃតូច​​​ មាន​​ប្រពន្ធ និង​កូន​​​៦នាក់​​ ។ ជន​នេះ​បាន​​ត្រូវ​​​​ឃាត់ខ្លួន​​ក្រោយ​ពី​សង្ស័យ​​ថា បាន​​រំលោភ​​បំពាន​ផ្លូវភេទ​​លើ​ក្មេង​ស្រី​​ម្នាក់​​​​អាយុ​​​១៦ឆ្នាំ​​ ​​​ខណៈ​នាង​​ដេក​​​ជាមួយ​ប្អូន​តូច​​ៗ​​២នាក់ទៀត​​នៅលើ​ផ្ទះ​​​ដែលជីដូន​​រវល់​ទៅ​សីុ​ឈ្នួល​​​គេ​នៅក្រុងបាត់​ដំបង​​​ ។ ​លោក​បន្ត​ថា ​ការ​ឃាត់ខ្លួន​​​ជន​សង្ស័យ​រូប​នេះ​​​​គឺ​យោង​​​តាម​​ការ​ចង្អុល​បង្ហាញ​​​​របស់​ក្មេង​​​ស្រី​រង​គ្រោះ​​ដែលនា​ង​បានស្គាល់ច្បាស់​​​ និង​ឃើញ​ផ្ទាល់​ភ្នែក​​​ពេល​នាង​​បំ​ភ្លឺ​ភ្លើង​​​ចង្កៀង​​​​​មុន​ពេល​កើត​ហេតុ​​​​ ប៉ុន្តែ​​ជន​សង្ស័យ​បាន​បដិសេធ​​​កា​រ​ចោទប្រកាន់​​​នេះ​ ។​

ជន​ជាប់ចោទ​​ឈ្មោះ​ចម​ សាវី​ ហៅសាយ ​ដែល​​ត្រូវ​ឃាត់​ខ្លួន​មិន​បាន​សារ​ភាព​អំពី​កំហុស​របស់​ខ្លួន​ទេ ​ចាប់​តាំង​ពី​ត្រូវ​ឃាត់​ខ្លួន​សួរ​នាំ​ដំបូង​នៅ​ប៉ុស្ដិ៍​រដ្ឋ​បាល​មូល​ដ្ឋាន​​រហូត​ដល់​អធិ​ការ​ដ្ឋាន​នគរ​បាលស្រុក ។​ ជន​នេះ​និយាយ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ដដែលៗថា​​ ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​​រំលោភ​បំពាន​ផ្លូវភេទ​លើក្មេ​ងស្រី​​​នោះ​ឡើយ​ ។
ប៉ុន្តែ​ក្មេង​ស្រីរង​គ្រោះ​​​បាន​ប្រាប់​សមត្ថ​កិច្ចថា​ ​​កាល​ពី​វេលា​កើត​ហេតុ​​​​ពេល​ដែល​​នា​ងក​ំពុង​​ដេ​ក​ជា​​មួយ​ប្អូន​ៗ២​នាក់​ទៀត​នៅ​លើ​ផ្ទះ ​​ស្រាប់​តែ​ឈ្មោះ​សាយ​បាន​មក​គោះ​ទ្វា​រ​ហៅ​នាង​​ឲ្យ​បើក​ទ្វារ​ដោយ​​​ប្រាប់​ថា​ គាត់​យក​របស់​មក​ឲ្យ​តែ​នាង​មិន​ដឹង​របស់​អ្វីទេ ។​ នាង​ប្រាប់​ថា​  ដោយ​សារ​នាង​ស្គាល់​គាត់​ច្បាស់​​និង​មាន​ផ្ទះ​នៅ​ជិត​គ្នា​ផង​​​​​ក៏​ងើបម​​ក​បើក​ទ្វា​រ​តែ​នាង​បា​ន​អុជ​ចង្កៀង​បំ​ភ្លឺ​​ដាក់​នៅ​ក្បែរ​ទ្វារ​មុន​ពេល​នាង​បើក​ទ្វារ​​ដែល​​ពេល​​នោះ​នាង​មើល​ឃើញ​មុខ​​ឈ្មោះ​សាយ​​យ៉ាង​ច្បាស់ ។​ ក្មេង​ស្រីរ​ង​គ្រោះ​បន្ត​ថា ​ពេល​ឈ្មោះ​សាយ​​រុញ​ទ្វារចូល​​គាត់​ក៏​ពន្លត់​ភ្លើង​ចង្កៀង​​រួច​ចាប់​ឱប​នាង​ជា​មួយ​នឹង​ការ​គំរាម​រក​សម្លាប់​នាង​ទៀត​បើ​នាង​ស្រែក​ ។​ ពេល​នោះ​គាត់​ចាប់​​​រំលោ​ភ​​​នាង​ទាំង​កំរោល​តែ​ម្ដង​ធ្វើ​ឲ្យ​នាង​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ តែ​​​មិន​ហ៊ា​នស្រែក​ទេ ​ព្រោះ​ខ្លា​ច​ជន​តិរច្ឆាន​នេះ​សម្លាប់ ​លុះ​ព្រឹក​ឡើង​ទើប​នាង​ប្រាប់​មេ​ភូមិ​ និង​សមត្ថ​កិច្ច​ឲ្យ​ជួយ​អន្ត​រា​គមន៍​ ។ លោក​​អធិ​ការ​នគរ​បាល​ស្រុក​មោង​ឫ​ស្សី​បាន​​បញ្ជាក់​ដែរ​ថា​​ ក្មេង​ស្រីរ​ង​គ្រោះ​៣​នាក់​បង​ប្អូន​នេះ​គឺ​រស់​នៅ​ជាមួយ​ជី​ដូន​ ខណៈ​​ដែល​ម្ដា​យ​​​​មាន​ប្ដី​ថ្មី​ស្នាក់​នៅ​បែក​ពី​ពួក​គេ​ ។​ ប៉ុន្តែ​ដោយ​ជីវ​ភាព​គ្រួសារ​តោក​យ៉ាក ​ជី​ដូន​ក៏​បាន​ចាក​ចោល​ផ្ទះ​និង​ចៅ​តូចៗ​ជា​បណ្ដោះ​អាសន្ន​ទៅ​ស៊ី​ឈ្នូល​បោក​ខោ​អាវ​ឲ្យ​គេ​នៅ​ឯ​ក្រុង​បាត់​ដំបង​ ទើប​បាន​កន្លះ​ខែ​ក៏​មាន​រឿង​នេះ​កើត​ឡើង ។​

លោក គិត​ ហ៊ាង​ ប្រាប់​ថា​​ សមត្ថ​កិច្ច​បាន​​​​រក​ឃើញ​អាវ​របស់​ក្មេង​ស្រី​ដែល​ជន​បង្ក​បាន​ចាប់​ហែក​​និង​ខោរ​បស់​នាង​ដែល​ប្រឡាក់​​​ឈាម ។​ ទោះ​ជា​មាន​ការ​​បដិសេធ​​យ៉ាង​ណា​​​ក្ដី​​ក៏​លោក​អធិ​ការ​បញ្ជាក់​ថា​ ដោយ​យោង​លើច​ម្លើយ​​និង​ការចង្អុល​បង្ហាញ​របស់​ជន​រង​គ្រោះ​ទើប​លោក​ស្នង​ការ​​​នគរ​បាល​ខេត្ត​ និង​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ សម្រេច​បញ្ជា​ឲ្យ​ឃាត់​ខ្លួន​ជន​សង្ស័យ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​​​សាលា​ដំបូង​​សួរ​នាំ​បន្ត​ បើ​ទោះ​ជា​មាន​មន្រ្តី​គណ​បក្ស​​ប្រឆាំង​ជា​ច្រើន​បាន​ព្យា​យាម​អន្ត​រាគ​មន៍​យ៉ាង​ណាក្ដី ។ សូម​បញ្ជាក់​ថា ​ ករណី​រំលោភ​សេព​សន្ថវៈ​ហាក់​ដូច​​កំពុង​មាន​សន្ទុះ​​​​ខ្លាំ​ង​សម្រាប់​ខេត្ត​បាត់​ដំបង​ដែល​​គ្រាន់​តែ​រយៈ​ពេល​៣​ថ្ងៃកើត​មាន​បទ​ល្មើស​នេះ​លើ​ក្មេង​ស្រី​​ដែល​ជា​អនី​តិ​ជន​ចំនួន​៣​ករណី​ទៅ​ហើយ ។​ លើក​ទី១​ ​នាថ្ងៃទី​២៥ ​សីហា​ នៅ​ភូមិ​ទួល​កកោះ​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំ​ព្រឹក​ បង្ក​ឡើង​ដោយ​បុរស​ឈ្មោះ​ញឹម​ ចាន់​នឿន  អាយុ​៣​៩ឆ្នាំ​ បាន​ចាប់​រំលោភ​ក្មេង​ស្រី​ម្នាក់​អាយុ​៥ឆ្នាំ​ រហូត​បាន​សម្រេ​ច​ហើយ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ។​

លើក​ទី២​ ​កើត​​ឡើង​នា​ថ្ងៃទី​២៦​សីហា​ នៅ​ភូមិ​ត្រពាំង​​ព្រ​លិត​ ឃុំ​សន្តិ​ភាព​​ ស្រុក​សំពៅ​លូន​ បង្កឡើង​ដោយ​ឈ្មោះ​សាន់​​ សុធា​រ៉ាត់​​ អាយុ​៣៣​ឆ្នាំ​ បាន​ចាប់​រំលោភ​កូន​ស្រី​​​បង្កើត​​​​​​​អាយុ​៧​ឆ្នាំ​បាន​សម្រេច​ចំនួន​៣​ដង​ ហើយ​​ក៏​​​ត្រូវ​បាន​ឃាត់​ខ្លួន​​ដែរ ​។​​ លុះ​លើក​ទី​៣​នេះ​គឺ​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៧​សីហា​​ នៅស្រុក​មោង​ឫ​ស្សី ​បង្កឡើង​ដោយ​​សកម្ម​​ជន​គណ​បក្ស​ប្រឆាំង​ខាង​លើ​នេះ​តែម្ដង​ ហើយ​ក៏​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ ៕