ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កញ្ចប់​សុវត្ថិ​ភាព​ «ក» គណ​បក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ឱ្យ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ពន្លឿន​បណ្តឹង​១៥​ទៀត​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​ ៖ ​កញ្ចប់​សុវត្ថិ​ភាព​​​«ក​»​​​ទាំង​​១៣​ការិយាល័យ​​បោះឆ្នោត​​នៅ​ឃុំ​ស្វាយ​ជ្រះ​ ​​​ត្រូវ​បាន​បើក​​ដើម្បីធ្វើការ​ផ្ទៀង​ផ្ទាត់​​នៅ​ទី​ស្នាក់​ការ​​របស់​គណ​ៈ​​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​​​​​​(គ.ជ.ប) ​​នា​ព្រឹក​ថ្ងៃទី​​២៥ សីហា តាម​ការ​បង្គាប់​​របស់ក្រុម​ប្រឹក្សា​​​​​ធម្មនុញ្ញ​​ ​​ដោ​យ​មាន​ការ​ចូល​រួម​​ពី​តំណាង​​​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​​​ចំនួន​៣រូប​​​ តំណាង​គណបក្ស​​​នយោបាយ​ចំនួន​៣​​គឺ​​ គណ​បក្ស​
ប្រជា​ជន​​កម្ពុជា ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​​គណ​បក្ស​ហិ្វុន​សិុន​បិុច​​​​ ​​មន្ត្រី​​​ គ.ជ.ប អ្នក​ស​ង្កេត​ការណ៍​​ជាតិ និង​អន្តរជាតិ​ រួម​ទាំង​​អ្នក​សារព័ត៌​មាន​​​​ជាច្រើន​នាក់​ផង​ដែរ ។

រាជធានី​ភ្នំពេញ​​ ៖ ​កញ្ចប់​សុវត្ថិ​ភាព​​​«ក​»​​​ទាំង​​១៣​ការិយាល័យ​​បោះឆ្នោត​​នៅ​ឃុំ​ស្វាយ​ជ្រះ​ ​​​ត្រូវ​បាន​បើក​​ដើម្បីធ្វើការ​ផ្ទៀង​ផ្ទាត់​​នៅ​ទី​ស្នាក់​ការ​​របស់​គណ​ៈ​​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​​​​​​(គ.ជ.ប) ​​នា​ព្រឹក​ថ្ងៃទី​​២៥ សីហា តាម​ការ​បង្គាប់​​របស់ក្រុម​ប្រឹក្សា​​​​​ធម្មនុញ្ញ​​ ​​ដោ​យ​មាន​ការ​ចូល​រួម​​ពី​តំណាង​​​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​​​ចំនួន​៣រូប​​​ តំណាង​គណបក្ស​​​នយោបាយ​ចំនួន​៣​​គឺ​​ គណ​បក្ស​
ប្រជា​ជន​​កម្ពុជា ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​​គណ​បក្ស​ហិ្វុន​សិុន​បិុច​​​​ ​​មន្ត្រី​​​ គ.ជ.ប អ្នក​ស​ង្កេត​ការណ៍​​ជាតិ និង​អន្តរជាតិ​ រួម​ទាំង​​អ្នក​សារព័ត៌​មាន​​​​ជាច្រើន​នាក់​ផង​ដែរ ។ ​

​កញ្ចប់​ សុវត្ថិ​ភាព​​​«ក»​​ទាំង​​១៣​ការិយាល័យ​​​នៅឃុំ​​ស្វាយ​ជ្រះ ​​​ក្នុងមណ្ឌល​ខេត្តក្រចេះ ​​​​មាន​ភាព​​មិនប្រក្រតី​​​​​ទាំង​អស់​ដែលធ្វើ​ឱ្យ​​​ប៉ះពាល់​ដល់​ចំនួន​អាសនៈ​របស់គណបក្ស​នយោ​បាយ​​​សង្គ្រោ​ះ​​​​​ជាតិ ។  នេះជាការ​ថ្លែង​របស់​​​លោក​គួយ​ ប៊ុន​រឿ​ន​ តំណាង​គណបក្សសង្គ្រោះជាតិ​​​បន្ទា​ប់​ពីការ​ត្រួត​ពិនិត្យ​រួច​​​ ។ ​​ភាពមិន​ប្រក្រតី​​​ដែល​ចោទ​ដោយ​​តំណាង​គណ​បក្សសង្គ្រោះជាតិ​​​នេះ ​​ដោយ​សារ​កញ្ចប់​​​សុវត្ថិ​ភាព​«ក»​​​ចំនួន​​៦ការិយាល័យ​​​ត្រូវបាន​បើក​ចំហ​​​​ ចំនួន​សន្លឹក​ឆ្នោត​មិន​បានការ​ប្រែប្រួល​​​ខុស​ពីទម្រង់​​១១០៤​ ដែលគ.ជ​.ប ​ផ្ដល់​​​ឱ្យ​នៅ​ថ្ងៃទី​​២៨ កក្កដា ​​និង​ថ្ងៃទី​​៣០​ កក្កដា​ រួម​ទាំងការ​កោស​លុប​​​​​​និង​សរសេរជាថ្មី​​​លើ​លទ្ធផល​​ចាស់​ជា​ដើម​​​ ។ សម្រាប់​លោកគួយ ប៊ុនរឿន​ ប្រសិន​បើ​ភាព​មិន​ប្រក្រតី​​​​មាន​តែ​​២៥​ទៅ​​៥០​សំឡេង​​​នោះ​វានឹង​​​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​​​ ឬ​គណ​បក្ស​​សង្គ្រោះ​ជាតិ​​​បាត់អាសនៈ​​ដែល​នឹង​ត្រូវ​​ទទួល​បាន ។ ​​​ហេតុ​ដូច្នេះ​​​ហើយ​ ទើប​​​​​​​គណ​បក្ស​សង្គ្រោះជាតិ​​​បាន​ទទូច​​ឱ្យក្រុ​ម​ប្រឹក្សា​ធម្មនុញ្ញ​​​បើក​​ការ​សើុប​អង្កេត​​​លើ​បណ្ដឹង​​ទាំង​​១៥​ខេត្ត​​របស់គណ​បក្ស​សង្គ្រោះជាតិបន្ថែម​ទៀត ។

គ្មាន​​ការ​ឆ្លើយ​​តប​ភ្លាម​ៗ​​ពី​តំណាងក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​​​ចំពោះការ​បើក​កញ្ចប់​​សុវត្ថិភាព​​នៅ​ក្នុង​​​ខេត្ត​​ផ្សេង​​ទៀត​ដូចការ​ចង់បាន​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​នៅ​​ឡើយ​ទេ ។  ​លោក ព្រហ្ម​​​ ញាណ​វិចិត្រ​​​ តំណាង​​ក្រុម​ប្រឹក្សា​​​ធម្មនុញ្ញ​​​​បាន​​ថ្លែង​​ថា ក្រោយ​ពី​​​ពិនិត្យ​មើល​​​ឃើញ​ភាព​មិន​ប្រក្រតី​​ទាំង​​នេះ​ហើយ ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​​​នឹង​ពិចារណា​​​​​ពី​​ការ​បើក​​​សវ​នាការ​​​ជាសាធារណៈ​​លើ​ភាព​​​​មិន​ប្រក្រតី​​​​ទាំង​នេះ​​​ ។ ​​លោក ព្រហ្ម​ ​​ញាណ​វិចិត្រ​​​​ ​បញ្ជាក់​ថា ​ក្រុម​ប្រឹក្សា​​​ធម្មនុញ្ញ​​​នឹង​​​ដោះស្រាយ​រាល់​​បណ្ដឹង​​ទាំង​​​អស់​របស់​​គណ​បក្ស​​​សង្គ្រោះជាតិ​​ឱ្យ​បាន​​​មុន​ថ្ងៃ​​ទី​​​៨ កញ្ញា​ ខាងមុខ​​​​ ។ គួរ​បញ្ជាក់​​ថា យោង​តាម​​ប្រតិទ​ិន​​​នៃការ​បោះឆ្នោ​ត​​ ​​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​​​មាន​រយៈ​ពេល​​​​២០ថ្ងៃ​ប៉ុណ្ណោះ​​សម្រាប់​​ដោះ​​​ស្រាយ​​ភាព​មិន​ប្រក្រតី​​នៃ​ការ​បោះ​ឆ្នោត​។ ​លោក ព្រហ្ម​ ញា​ណ​វិចិត្រ​ ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មានប្រសាសន៍​ថា ទោះ​បី​ជា​ការ​ពិនិត្យ​នៅ​ថ្ងៃ​នេះ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​​ក៏​ដោយ ​​ក៏​យើង​ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​បណ្តឹង​ទាំង​អស់​នេះ​ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​​កំណត់​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះ​ឆ្នោត​ក្នុងការ​ប្រកាស​លទ្ធ​ផល​ផ្លូវការ ។​ យើង​ត្រូវ​តែ​ធ្វើការ​ដោះស្រាយ​បណ្តឹង​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ប៉ុន្តែ​ការ​ដោះស្រាយ​បណ្តឹង​នៅ​ថ្នាក់​ក្រុម​ប្រឹក្សា​ធមុញ្ញ​មាន​បណ្តឹង​ខ្លះ​​មិនអា​ច​ប្រកាស​ជា​សាធារណៈ​បាន​ទេ ។​ លោក​បន្ត​ថា​ ការ​ពិនិត្យ​កញ្ចប់​សុវត្ថិ​ភាព​ «ក»​ នៅ​មណ្ឌល​ខេត្ត​ក្រចេះ ដែល​មាន​ចំនួន​១៣​ការិយាល័យ​នេះ លោក​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ចំពោះ​ការបើក​កញ្ចប់​ទាំង​នោះ​ដែល​បង្ហាញ​នៅ​ក្នុងថ្ងៃ​នេះ​ យើង​មិន​ទាន់​សម្រេច​បាន​នៅ​ឡើយ​ទេ​ អ្វី​ដែល​សំខាន់​នោះ​ត្រូវធ្វើ​អ្វី​ឱ្យ​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​។​ លោក​បញ្ជាក់​ថា​ ការ​បង្ហាញ​​​កញ្ចប់​សុវត្ថិ​ភាព «ក» នេះ​មិន​មាន​ការ​ចំណេញ​ពី​គណបក្ស​នយោ​បាយ​ណាមួយ​​ឡើយ ។​ អ្វីដែល​សំខាន់​នោះ​គ​ឺ​តម្លា​ភាព​ ធ្វើឱ្យ​មាន​ភាព​ភ្លឺ​ថ្លា​ មើល​ឃើញ​ទាំង​អស់​គ្នា​ ។​

លោក គួយ​ ប៊ុនរឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​​មានប្រសាសន៍​ថា ការ​ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​នៅ​មណ្ឌល​ខេត្ត​ក្រចេះ​ចំនួន​១៣​ការិយាល័យ​​នៅ​ថ្ងៃ​នេះ​​​បង្ហាញ​ថា​ កាល​ណា​គណ​បក្ស​​នយោ​បាយ​ណាមួយ​​មាន​ការ​លើស​សំឡេង​តែ​៥​សំឡេង​​លើ​គ្នា​នោះ​ អាសនៈ​ទី​២ ត្រូវ​បាន​លើ​គណបក្ស​នយោ​បាយ​ដែល​លើស​នោះ​ ។ លោក​ គួយ ប៊ុន​រឿន​ បន្ថែម​ថា​ ក្នុង​ការ​ពិនិត្យ​ចំនួន​១៣​ការិ យាល័យ​នេះ ​មិន​ទាន់​បង្ហាញ​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​អាសនៈ​​ក្នុង​រដ្ឋ​សភា​នោះទេ ឬ​ក៏​ធ្វើ​ឱ្យ​ប៉ះ​ពាល់​លទ្ធ​ផល​បោះ​ឆ្នោត​នោះ​ទេ ។ ប៉ុន្តែ​​ការ​ពិនិត្យ​នៅ​ថ្ងៃនេះ ​វាអាច​ធ្វើ​ជា​មូលដ្ឋាន​នៅ​ក្នុង​មណ្ឌល​ខេត្ត​ក្រចេះ​ទាំង​មូល​ ព្រោះថា​នៅ​មណ្ឌល​ខេត្ត​ក្រចេះ​មានតែ​៣​អាសនៈ​នៃ​រដ្ឋ​សភា ។​ លោក​ គួយ ប៊ុនរឿន​ បន្ត​ថា ​ ពេល​នេះ គ.ជ.ប​​ ពិនិត្យ​ចំនួន​១៣​ការិយាល័យ​នេះ​គិត​ជា​មធ្យម​​មាន​តែ​២៥​សំឡេង​ទៀត​ទេ​ ​ដែល​គណ​បក្ស​​សង្គ្រោះ​ជាតិ​នឹង​ទទួល​បាន​២​អាសនៈ ។​ តាម​លទ្ធផល​ដែល​ពិនិត្យ​នៅ​ក្នុងការិយា​ល័យ​ចំនួន​១៣ នេះ​សុទ្ធ​តែ​មាន​បញ្ហា​ទាំង​អស់​ ព្រោះ​ថា​នៅ​មណ្ឌល​ខេត្ត​ក្រចេះ​មាន​៤២១​ការិយា​ល័យ​ ប៉ុន្តែ​យើង​ពិនិត្យ​តែ​១៣​ការិយា​ល័យ​ ។​

លោក គួួយ ប៊ុន​រឿន​ បញ្ជាក់​ថា​ ​ការ​ពិនិត្យ​កញ្ចប់​សុវត្ថិ​ភាព​ «ក» ជាសញ្ញា​មួយ​ល្អ​នៃ​ការ​ចាប់​​ផ្តើម​បើក​កញ្ចប់សុវត្ថិ​​​ភាព​​ «ក» នៃ​ខេត្ត​ក្រចេះ​ដែល​មាន​លក្ខណៈ​តូច​មួយ​ ប៉ុន្តែ​បណ្តឹង​របស់​យើង​មាន​ករណី​ជាច្រើន​ទៀត​នៅ​ខេត្ត​ធំៗ​ដូចជា នៅ​ខេត្ត​កណ្តាល​ ព្រៃវែង​ តាកែវ​ បាត់​ដំបង​ និង​សៀម​រាប​​ ​ដែល​មាន​ករណី​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៀត​ ។ ដូច្នេះ​ បើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​ដើរ​តួនាទី​ជា​អាជ្ញា​កណ្តាល​ដូចអ្វីដែល​សមាជិក​ក្រុម​ប្រឹក្សា​​​បង្ហាញ​ថា​ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​តុលាការ​មួយ​ដែល​អព្យាក្រឹត​ ផ្តល់​យុត្តិ​ធម៌​មួយ​ពិត​ប្រាកដ​ និង​​​ប្រកាស​លាត​ត្រដាង​ជា​​​សាធារណៈ​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​យក​បាន​ ។ ​​ដោយ​ចូល​រួម​​តាម​ដាន​ក្នុង​សកម្ម​ភាព​ពិនិត្យ​ផ្ទៀង​ផ្ទាត់​​នេះ​​ លោក​ ព្រាប​ កុល​ ប្រធាន​អង្គ​ការ​តម្លា​ភាព​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ពិនិត្យ​​​កញ្ចប់​សុវត្ថិ​ភាព​ «ក» នេះ​យើង​មាន​ភាព​ខុស​គ្នា​ យើង​ឃើញ​មាន​តួ​លេខ​ខុស​គ្នា​ រវាង​កំណត់​ហេតុ​គណៈ​កម្ម​​ការ​ឃុំ​-សង្កាត់​ រៀប​ចំ​ការ​បោះ​ឆ្នោត​គណៈ​កម្មការ​រាជ​ធានី​-ខេត្ត​ គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។​

អ្វី​ដែល​បង្ហាញ​ថា​ ​មាន​ភាព​ខុស​គ្នា​រវាង​កំណត់​ហេតុ​នេះ​ គឺ​បាន​បង្ហាញពី​ភាព​មិន​ប្រក្រតី​ ដែល​ទាម​ទារ​ឱ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់​ ​និង​អាច​ឈាន​ដល់​ការ​ធ្វើ​សវន​កម្ម​ទៅ​លើ​ឯក​សារ​មួយ​ចំនួន​ទៀត​ដូច​ជា​ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ឈ្មោះ​អ្នក​បោះ​ឆ្នោត​ សន្លឹក​ឆ្នោត​បាន​ការ​ និង​សន្លឹក​ឆ្នោត​មិន​បាន​ការ​ជា​ដើម​ ។​ លោក​ ព្រាប​ កុល​ បន្ត​ថា​ ការ​ពិនិត្យ​មើល​កញ្ចប់​សុវត្ថិ​ភាព​ «ក» ជា​ចំណុច​​វិជ្ជ​មាន​មួយ​ដែល​មាន​ការ​ផ្ទៀង​ផ្ទាត់​ និង​ការ​សម្រប​សម្រួល​ពី​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ ។ ​ក្នុង​ការ​ពិនិត្យ​មើល​​គឺ​មាន​​កន្លែង​ខ្លះ​អាច​ទទួល​យក​បាន​ និង​កន្លែង​ខ្លះ​ធ្វើ​ឱ្យ​មាន​មន្ទិល​សង្ស័យ​ ដូច្នេះ​យើង​ទាម​ទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ ដើម្បី​​ធ្វើ​ការ​សន្ន​ិ​ដ្ឋាន​មួយ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ៕​