ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជាង​​500នាក់​​ចុះជួយ​បក​ពោត​ប្រជា​ពលរដ្ឋ​ស្រុក​ពាម​រក៍​ និង​ពាមជរ​

10 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ កាល​ពី​ព្រឹក​ថ្ងៃទី​១៤ សីហា ​លោក​បណ្ឌិត​​​​ ច័ន្ទ សារុន ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់​ និង​នេសាទ ​​រួម​ជា​មួយ​លោក​ហាស់ សា​រ៉េត​ អភិ​បាល​​​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​​​​យ៉ាង​ច្រើន​​​កុះ​ករ​​ចុះទៅ​​ភូមិ​​អ្នក​លឿង​​ ឃុំ​​អ្នក​លឿង ​​ស្រុក​ពាមរក៍ ​និង​ឃុំ​​​ព្រែក​ក្របៅ ​ស្រុក​ពាជរ ​ដើម្បី​ជួយ​​បក​ពោត​ប្រជា​កសិករ​​​ ដែល​កំពុង​ប្រឈម​​​​​ទៅ​នឹង​​ការ​ខូច​​ខាត​ ​ដោយ​​សារ​គំនរ​ពោត​ទាំង​

ខេត្តព្រៃវែង ៖ កាល​ពី​ព្រឹក​ថ្ងៃទី​១៤ សីហា ​លោក​បណ្ឌិត​​​​ ច័ន្ទ សារុន ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់​ និង​នេសាទ ​​រួម​ជា​មួយ​លោក​ហាស់ សា​រ៉េត​ អភិ​បាល​​​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​​​​យ៉ាង​ច្រើន​​​កុះ​ករ​​ចុះទៅ​​ភូមិ​​អ្នក​លឿង​​ ឃុំ​​អ្នក​លឿង ​​ស្រុក​ពាមរក៍ ​និង​ឃុំ​​​ព្រែក​ក្របៅ ​ស្រុក​ពាជរ ​ដើម្បី​ជួយ​​បក​ពោត​ប្រជា​កសិករ​​​ ដែល​កំពុង​ប្រឈម​​​​​ទៅ​នឹង​​ការ​ខូច​​ខាត​ ​ដោយ​​សារ​គំនរ​ពោត​ទាំង​នោះ​​​​នៅ​ហាល​​ក្តៅ​ ហាល​ភ្លៀង​​យូរពេក​ ​បន្ទាប់​ពី​​ការ​ប្រមូល​​ផល​​​​​ដណ្តើម​​ពី​ទឹក​​​ដែល​ជន់​លិច​ចម្ការ​ ។​​

លោក អ៊ុក សំណាង ​ប្រធាន​មន្ទីរ​​កសិកម្ម​​​ខេត្ត​​​ថ្លែង​ថា ក្នុង​​​យុទ្ធ​នាការ​ជួយ​បក​ពោត​ប្រជា​កសិករ​នៅ​ពេលនេះ​ មាន​និស្សិត​​ និង​សាស្ត្រា​ចារ្យ​​​​​មកពី​សាកល​វិទ្យា​ល័យ​​​​​ភូមិន្ទ​​កសិកម្ម​​​​​ចំការ​ដូង ចំនួន​​១០០នាក់​ រ​ួម​នឹង​មន្ត្រី​មក​ពី​អង្គ​ភាព​នានាជុំ​វិញ​ខេត្ត​ ដែល​​ដឹកនាំ​​​ដោយ​លោក​ប្រធាន​ -​អនុ​ប្រធាន​​​មន្ទីរ​ លោក​ប្រធាន-​អនុប្រធាន​ការិយាល័យ​​ទាំង​អស់​​សរុប​ជាង៥០០​នាក់​ បាន​ចូល​រួម​​​ ។ ​​កម្លាំង​​ទាំងអស់នោះ ​ត្រូវបាន​​បែង​ចែក​ជា​ក្រុម​តូចៗ​ដាក់​ពង្រាយ​​តាម​​​ផ្ទះ ​ប្រជា​ពលរដ្ឋ​​​ដែល​មានពោត​​​​ច្រើន​ ចាប់​តាំងពី​​​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាមរក៍ ​រហូត​​ដល់​ឃុំ​​​ព្រែក​​ក្របៅ ស្រុក​ពាមជរ ​ដើម្បី​​​ជ​ួយ​សម្រុក​​​​បក​ពោត​​​​ឱ្យ​​ប្រជា​ពលរដ្ឋ​​​ឱ្យ​អស់ ។​​
​​

ប្រជា​ពលរដ្ឋ​ជា​ច្រើន​​​​នាក់​ក្នុង​​ទឹកមុខ​​​​​សប្បាយ​​ផង ​ក្រៀម​​ក្រំ​ផង ​បាន​​​​​និយាយ​ប្រាប់​​លោក​​រដ្ឋ​មន្ត្រី​ និង​លោក​អភិ​បាល​​ខេត្ត ​អំពី​ការ​ជួប​ផល​​​លំបាក​​ផ្សេងៗ​​​របស់​ពួក​គាត់ ។ ក្នុង​​​នោះ ពួក​​​គាត់​បាន​​​សំណូម​ពរ​ដល់​លោក​​​រដ្ឋ​មន្ត្រី​​និង​លោក​អភិ​បាល​​​​​ខេត្ត ​​​​ឱ្យ​ជួយ​បញ្ចុះ​តម្លៃ​​​ពូជ​​ពោត​​​​​ស​ម្រាប់​​​ដាំ​បន្ត​​​​ដែល​បច្ចុ​ប្បន្ន​​​​ពូជ​ទិញ​ពី​វៀត​ណាម​​​ថ្លៃ​ណាស់ ​១គីឡូ​​ក្រាម​ថ្លៃ​១២.០០០  រៀល ។ ជា​មួយ​នេះ ​សុំ​ឱ្យ​ជួយរក​ឈ្មួញ​​​​​មក​ទិញ​ពោត​​ឱ្យ​​បាន​​ថ្លៃ​​​​សមរម្យ​​បន្តិច​​​ព្រោះ​​ឈ្មួញ​ក្នុង​ស្រុក​កំពុង​​​ដើរ​ទិញ​​​ដោយ​ទម្លាក់​​​ថ្លៃ​ពី​​៧៥០រៀល​មក​​៧០០​​​រៀល​​គត់ ​​ហើយ​​​​​ឥឡូវ​នេះ​ធ្លាក់​​​​នៅ​ត្រឹម​​​​តែ​៦០០​រៀល​ ​ក្នុង​​​១គីឡូក្រាម ។

ឆ្លើយ​​​តប​​ទៅនឹង​​​សំណូម​ពរ​​​​របស់​ប្រជា​​ពលរដ្ឋ​នេះ ​លោក​បណ្ឌិត​​ ច័ន្ទ សារុន ​​​​ថ្លែង​ថា ​​បញ្ហា​ទាំង​នេះ​​លោក​បាន​​​ដឹង​តាម​​រយៈ​ការ​​ផ្សព្វ​​ផ្សាយ​​​​របស់​សារព័ត៌​មាន​​​​អស់​ហើយ​ ហើយ​លោក​កំពុង​​​​តែ​គិត​គូរ​​​​រិះរក​​មធ្យោ​បាយ​​​ដើម្បី​​ជួយ​ដោះស្រាយ​​​​​​​ឱ្យ​ពោត​​​បាន​ថ្លៃ​​ ។ ប៉ុន្តែ​​​អ្វី​ដែល​​​​សំខាន់​​​​នៅពេលនេះ​ ​គឺ​​​លោក​​ខិត​ខំកៀង​​គរ​​​​ប្រមែ​ប្រមូល​​​មន្ត្រី​​ក្រោម​ឱវាទ​​ទាំង​នៅ​ក្រសួង​​​​​ ​ទាំង​ថ្នាក់​ខេត្ត​ ​ទាំង​​និស្សិត​ និង​​សាស្រ្ត​ា​ចារ្យ​ ​ឱ្យ​មក​​ទីនេះ​​​​ ​​​​ដើម្បី​​នាំ​គ្នា​ជួយ​សម្រុក​​​​បក​ពោត​​​ហាល​​ឱ្យ​ស្ងួត​​​ល្អ ​ទុក​​​ដាក់​ឱ្យ​បាន​​​ត្រឹម​ត្រូវ ​​​ចៀស​វាង​​​​ទុក​នៅ​​ក្នុង​​គំនរ​​​​ធំៗ​​​យូរ​​​​ហាល​​ភ្លៀង​​​​​​ហាល​ក្តៅ​​​​​​យ៉ាង​នេះ ​​ពោត​របស់​​ប្រជា​ពលរដ្ឋ​​​​​​អាចខូច​​ លក់​​អត់​​​​បាន​​​ថ្លៃ​ទេ ។ ​

ដូច្នេះ​​​​​ដើម្បី​​​កុំ​ឱ្យ​ពោត​​​​ខូច ​​​ត្រូវ​​​នាំ​គ្នា​​ ​​សម្រុក​​​​បក​ពោត​​​​​ឱ្យ​ហើយ​​​អស់​ទុក​​ដាក់​​​ឱ្យ​​​​បាន​ល្អ ​​​រង់​ចាំ​​​​​ពេល​​​ណា​មាន​​ឈ្មួញ ​មក​ទិញ​​​​ហ៊ាន​​​​​ឱ្យ​តម្លៃ​​​​ខ្ពស់​​ ដែល​​​ប្រជា​ពល​រដ្ឋ​​​​​អាច​លក់​បាន​​​ ដើម្បី​​​​ដោះ​​ស្រាយ​​​​ជីវភាព​​​​គ្រប់​​ក្រុម​គ្រួសារ ។ ​​លោក​​រដ្ឋ​​​មន្ត្រី​​​ក៏​បាន​​​ថ្លែង​​​​ដែរថា​ ការ​មក​​​ជួយ​នា​ពេល​​​​​នេះ​ គឺ​​​មិន​ប្រកាន់​​​និន្នា​​ការ​​​​នយោ​បាយ​​​ណា​មួយ​​​​ឡើយ ៕