ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ជាមួយ​គ្នា ម្នាក់​ស្លា.ប់​រុំសពនឹង​តង់​កៅស៊ូ​រក្សា​ទុក​ក្នុង​បន្ទប់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​ ៖ បុរស​​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់​ ត្រូវ​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិ​ការ​ដ្ឋាន​​​​ខណ្ឌ​ដូន​ពេញ​ សហ​ការ​ជាមួយ​នគរ​បាល​បុ៉ស្តិ៍​​រដ្ឋ​បាល​ផ្សារ​ថ្មី​ទី​៣​​​​ឃាត់​ខ្លួន​​​​កាល​ពី​​វេលា​មោ៉​ង​១០​និង​១០​នាទី​យប់​ថ្ងៃទី​១១​​ សីហា ​​បន្ទា​ប់​ពី​នគរ​បាល​ជំនាញ​រក​ឃើញ​សាក​សព​បុរ​សជន​ជាតិ​អង់​គ្លេស​ម្នាក់​​ដែល​​មាន​សភាព​​រលួយ​​​​​​ទៅ​ហើយ​នៅ​ក្នុង​កៅ​ស៊ូ​តង់ ​​ដែល​គេ​រុំ​ទុក​​ក្នុ​ង​បន្ទប់​លេខ​D៣​E៤​នៃ​ផ្ទះ​ជួល​លេ​ខ​១៦០​ ផ្លូវ​​លេខ​៦៣ ​ភូមិ​ទី១២​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​ដូន​ពេញ ។​

រាជធានី​ភ្នំពេញ​​ ៖ បុរស​​ជន​ជាតិ​អេស្បា៉ញ​ម្នាក់​ ត្រូវ​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិ​ការ​ដ្ឋាន​​​​ខណ្ឌ​ដូន​ពេញ​ សហ​ការ​ជាមួយ​នគរ​បាល​បុ៉ស្តិ៍​​រដ្ឋ​បាល​ផ្សារ​ថ្មី​ទី​៣​​​​ឃាត់​ខ្លួន​​​​កាល​ពី​​វេលា​មោ៉​ង​១០​និង​១០​នាទី​យប់​ថ្ងៃទី​១១​​ សីហា ​​បន្ទា​ប់​ពី​នគរ​បាល​ជំនាញ​រក​ឃើញ​សាក​សព​បុរ​សជន​ជាតិ​អង់​គ្លេស​ម្នាក់​​ដែល​​មាន​សភាព​​រលួយ​​​​​​ទៅ​ហើយ​នៅ​ក្នុង​កៅ​ស៊ូ​តង់ ​​ដែល​គេ​រុំ​ទុក​​ក្នុ​ង​បន្ទប់​លេខ​D៣​E៤​នៃ​ផ្ទះ​ជួល​លេ​ខ​១៦០​ ផ្លូវ​​លេខ​៦៣ ​ភូមិ​ទី១២​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​ដូន​ពេញ ។​

​​មន្ត្រីន​គរ​បាល​ជំនាញ​​​ឲ្យ​ដឹង​ថា ​បុរស​​ជន​​​​ជាតិ​​អេស្ប៉ាញ​​​ដែល​រ​ង​ការ​ចោទ​ប្រកាន់​ពី​បទ​​​មនុស្ស​ឃាត​​ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​នេះ​​​​ឈ្មោះ​BLUNDELL​ PEREZ​ RICARDO​​​​ អាយុ​៤០​ឆ្នាំ​ ​​កាន់​​​លិខិត​ឆ្លង​ដែន​លេខ​BA៣០​១៩៦០​​​​​ចូល​មក​​​​កម្ពុ​ជា​​ជា​អ្នក​ទេសចរ​​​​ស្នាក់​នៅ​បន្ទប់​លេខ​D៣E​៤ ផ្លូវ​លេខ​៦៣​​ ភូមិទី​១២​​​ សង្កាត់​ផ្សារ​ថ្មីទី​៣​ ខណ្ឌ​ដូន​ពេញ​ ។​ ដោយ​​ឡែក ​ជន​រង​គ្រោះ​ដែល​សមត្ថ​កិច្ច​ជំនាញ​ដាក់កា​រ​សង្ស័យ​  ​ថា ស្លាប់​ដោយ​គេធ្វើ​ឃាត​​​​ឈ្មោះ​JOHN​ CONNELL​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ជន​ជាតិ​អង់​គ្លេស​ ​ចូល​មក​កម្ពុជា​​​​​ជា​អ្នក​ទេសចរ​​ដូច​​គ្នា​​​កាន់​​​លិខិត​ឆ្លង​ដែន​លេខ​៥១២១៥៩៦៨៣​ ស្នាក់​នៅ​ជា​មួយ​ជន​សង្ស័យ​ខាង​លើ ។​ ​យោង​តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​មូល​​ដ្ឋាន​​​​ឲ្យ​ដឹងថា​​ នៅ​ក្នុង​​អំឡុង​ខែកក្កដា ឆ្នាំ​២០១៣ ប្រហែល​មោ៉ង​​៩និង​៣០​នាទី​យប់​ជន​​ឈ្មោះBLUNDELL​ PEREZ​ RICARDO​ ​​​បាន​​​ទៅ​ផឹកស​ុ​ីនៅ​ផ្សារ​សូរិ​យា​ម៉ល់ ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មីទី​៣​ ខណ្ឌ​ដូន​ពេញ​ ហើយ​ក៏​បាន​ជួប​ជា​មួយ​ឈ្មោះ​JOHN​ CONNELL​ និង​បាន​រាប់​អាន​គ្នា​ជា​មិត្ត​ភ​ក្ដិ ។​ ក្រោយ​ពី​ចប់​ការ​ផឹក​សុី ​បុរស​រង​គ្រោះ​បា​ន​សុំ​មក​លេ​ងផ​្ទះ​​ជួល​ខាង​លើ​របស់​ជន​សង្ស័យ​និង​បាន​ស្នាក់​នៅ​ជា​មួយ​គ្នា​ចំនួន​២​យប់​ ។​ លុះ​ដល់​ថ្ងៃ​សៅរ៍​​មួយ​ក្នុង​ខែ​កក្ក​ដា​ ឆ្នាំ២០១៣ ​ជន​រង​គ្រោះ​ និង​ជន​សង្ស័យ​​បាន​ដើរ​លេង​ផឹក​សុី​ជា​មួយ​គ្នារ​ហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​អាទិត្យ​ បុរស​រង​គ្រោះ​ក៏​បាន​រើ​​អី​វា៉ន​់ម​កស្នាក់​នៅ​​​ផ្ទះ​ជួល​ជា​មួយ​ជន​សង្ស័យ​តែ​ម្ដង ​​ក្នុង​នោះ​ក៏​​មា​​ន​ឈ្មោះ​ARON​ ភេ​ទ​ប្រុស​ អា​​យុ​៤៣​ឆ្នាំ ជន​ជាតិ​អាមេរិ​ក​​​​​ធ្វើ​ជា​គ្រូប​ង្រៀន​​​​ និ​ង​​ជា​មិត្ត​ភក្ដិ​របស់​បុរស​រង​គ្រោះ​​មក​ជា​មួយ​​ផង​​ដែ​រ​ ​។​ ​​​

លុះ​​យប់​​ឡើង​​នៅ​ម៉ោង​​​​ប្រហែល​​​ជា​១រំលង​អធ្រាត្រ​​ឈាន​ចូល​​​​ថ្ងៃ​ចន្ទ ជន​រង​គ្រោះ​បាន​អង្គុយ​​ផឹ​កស្រា​ម្នាក់​ឯង​បណ្តើរ​ និង​ប្រើ​ថ្នា​ំញៀន​​ផង ​ដោយ​ដាក​់លើ​ប្រអប់​​​​មួយ​រួច​ហិត​ចូល​​តាម​ច្រមុះ​អស់​ជា​ច្រើន​ ​​នៅ​​យ៉​ខាង​ក្រៅ​មុខ​បន្ទប់​ ។​ ចំណែក​​ជន​សង្ស័យ​និង​​​ឈ្មោះARON​ពុំ​បាន​អង្គុយ​​​​​ផឹក​​​ជា​​មួយ​ទេ​ ហើយ​​ក៏​​បាន​ដេក​លក់​ទៅ​​ ។ ​លុះ​ព្រឹក​ឡើង​ឈ្មោះ​ARON​ក៏​បាន​ចេញ​ទៅ​បាត់​​ដែរ​ រហូត​ដល់​មោ៉ង​​ប្រហែ​ល​​៤​រសៀល​​​ជន​សង្ស័​យ​​បាន​ចេញ​មក​ដាស់​បុរស​រង​គ្រោះ​​ ​តែ​ឃើញ​កំពុង​អង្គុយ​ពុំ​កម្រើ​ក ​​​​​ក៏​លើក​បី​​​ចូល​ទៅ​ក្នុង​បន្ទប់​វិញរ​ួច​ស្ទាប​ដង្ហើម​ទើប​ដឹង​ថា​ បុរស​​​​ឈ្មោះ​JOHN​ CONNELL​ ​​​ស្លាប់​បាត់​ទៅ​ហើយ​ ។​ ​​​​ក្រោយ​ពី​ដឹង​ថា ឈ្មោះ​JOHN​ CONNELL​​ស្លាប់ ​​បុរស​​ឈ្មោះ​PEREZ​ RICARDO​​​ក៏​បាន​​ទូរស័ព្ទ​ហៅ​ឈ្មោះARON​ឲ្យ​ត្រឡប់​មក​វិញ​ ​បុ៉ន្តែ​ពេល​​​​ឈ្មោះ​ARON​​​ទៅ​ដ​ល​​់​​​ដឹង​ថា​​ ស្លាប់​​​ក៏​បាន​​ត្រឡប់​​ទៅ​វិញ​​បាត់​ទៅ​​ ។ រី​ឯ​ឈ្មោះ​JOHN​ CONNELL​ ​​ដែល​ស្លាប់​​ទៅ​ហើយ​នេះ​ត្រូវ​​ជន​សង្ស័យ​ឈ្មោះ​BLUNDELL​ PEREZ​ RICARDO ​​​មិន​រាយ​ការណ៍​មក​សមត្ថ​កិច្ច​​ទេ បែរ​ជា​​​​​យក​កៅ​ស​ូ៊​តង​់ពណ៌​ខៀវ​ដែល​មាន​នៅ​លើ​ផ្ទះ​ស្រាប់​មក​​គ្រប​​​​​​សព​ទុក​​អស់​​​រយៈ​​​ពេ​ល​៤​​ថ្ងៃ​​ ។ ប៉ុន្តែ​​ក្រោយ​ពី​ហើម​​ និង​​មាន​ក្លិន​ស្អុយ​ខ្លាំ​ង​​ ​ពេក​​​ ​ក៏​​​យក​កៅ​សូ៊​តង់​នោះ​រុំ​​​សព​​ជុំ​ជិត​និង​​រក្សា​ទុក​ក្នុ​ង​ផ្ទះ​រហូត​​មក​ ។​ លុះ​ដល់​ថ្ងៃទី​១១​​​ សី​ហា​ ​​វេ​លា​​​​​​មោ៉ង​​៣​រសៀល​ នគរ​បាល​បុ៉ស្តិ៍​រដ្ឋ​បាល​ផ្សា​រ​ថ្មីទី​៣​ ដែល​​​​ទទួល​ព័ត៌​មាន​ពី​ម្ចាស់​ផ្ទះ​ទើប​នាំ​កម្លាំ​ង​ចម្រុះ​​ចូល​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​និ​ង​ឃាត់​ខ្លួន​ជន​សង្ស័យ​​​​មក​សាក​សួរ ។​​​

​មន្ត្រី​​​នគរ​បាល​ជំនាញ​មួយ​រូប​​​បង្ហើ​ប​ឱ្យ​​ដឹង​ថា ​​ប​ុរស​ជន​ជាតិ​អង់​គ្លេស​ដែល​ស្នាក់​​នៅ​​ក្នុង​បន្ទប់​ខាង​លើ​អាច​ស្លាប់​​​២​សប្តាហ៍​មក​ហើយ​ព្រោះ​​សាច់​បាន​រ​លេះ​​រលួយ​ឃើញ​ឆ្អឹង​ដោយ​អន្លើ​​​ទៅ​ហើយ​​​​​ ។ ការ​ស្លាប់​នេះ​សមត្ថ​កិច្ច​ដាក់​ការ​​សង្ស័យ​ថា ជា​រឿង​ឃាត​កម្ម​ច្រើន​ជាង​ ​​ប៉ុន្តែ​​ទោះ​​ជា​យា៉ង​​​​នេះ​ក្ដី ​​​​​ក៏​សមត្ថ​កិច្ច​កំពុង​បន្ត​​​ស្រាវ​​​​ជ្រា​វ​​​បន្ថែម​ទៀត​​ឲ្យ​​​​ហ្មត់​ចត់​​​ ។​ ពេល​នេះ​ជន​សង្ស័​យ​​​​ខាង​លើ​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិ​ការ​ដ្ឋាន​នគរ​​បាល​ខណ្ឌ​ដូន​ពេញ ដើ​ម្បី​សើុប​អង្កេត​​​លើ​ករណី​នេះ​ ។ ​​ដោយ​ឡែក​ប្រភព​ព័ត៌​មាន​​ពីមន្ត្រី​ប៉ូលិស​​​​​​សាលា​សង្កាត់​​​​មួយ​រូប​​ដែល​បាន​​​ចូល​រួម​​​ក្នុងការ​ពិនិត្យ​​​​សព​​នេះ​ដែរ​និយាយថា ​​បើ​តាម​ការ​សាក​សួរ​បុរស​ជនជាតិអេស្ប៉ាញ​​​​រូប​នេះ​​​ឆ្លើយថា ​​រូប​គេ​មិន​​បាន​ដឹង​​ពី​មូ​ល​ហេតុ​​​នៃ​ការ​ស្លាប់​​របស់​បុរស​អង់​គ្លេស​​​នេះ​ឡើយ ប៉ុន្តែ​​ក្រោយ​ពី​ដឹង​​ថា ស្លាប់​​ក៏​បាន​​យក​ក្រណាត់កៅ​ស៊ូ​​​​គ្រប​ ។ លុះ​ក្រោយ​​​​មក ដោយ​សារ​​​ធុំ​ក្លិន​​ក៏​យកក្រណាត់​​​កៅ​ស៊ូ​​​រុំ​​​​ ហើយ​ពេលស​ព​​​​​ហើម​រលួយ​រហូត​​​ហូរ​​​ទឹក​រងៃ​​ក៏​បាន​ស្រាយ​​​​ដួស​ទឹក​រងៃចេញ​​​យក​ទៅ​ចាក់​​​ចោល​ក្នុ​ងបង្គន់​​​ ។

ចំណែក​​​រូប​គេ​មិន​​ដឹង​ជា​ទៅ​ ​ នៅ​ទី​ណា​ទេ ​​ក៏​ដេក​ក្នុង​បន្ទប់ជាមួយ​​​​សព​នោះ​ដែរ​​ទៅ ។ ផ្ទុយ​​ទៅ​វិញក្លិនស្អុយ​​​នោះមិន​បាន​ថម​ថយ​ឡើយ​​​គឺកាន់​តែ​​ស្អុយ​ខ្លាំង​​ឡើង​ៗ​​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ​​ ។ ​ចំណែក​ម្ចាស់ផ្ទះ​ជួល​វិញ​​​​ដោយ​មានធុំ​ក្លិន​​ស្អុយ​​​គួរ​ឱ្យ​សង្ស័យ​​ ​​​ក៏លប​មើល​​ទើប​ដឹង​ និង​រាយ​ការណ៍​​​ប្រាប់​សមត្ថកិច្ច​​ឱ្យ​ចុះ​មក​ត្រួត​ពិនិត្យ​​​តែ​​ម្ដង ​៕