ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់​ បន្ទាប់​ពី​រក​ឃើញ​សព​ស្អុយ​រលួយ​នៅក្នុង​ផ្ទះ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់​ត្រូវ​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ពេញសហ​ការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី​ទី​៣​ធ្វើ​ការ​ឃាត់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់​ ថ្ងៃ​ទី១១ សីហា ២០១៣ បន្ទាប់​ពី​នគរ​បាល​ជំនាញ​រក​ឃើញ​សាក​សព​បុរស​ជន​ជាតិ​អង់​គ្លេស​ម្នាក់​ដេក​ស្លា.ប់ស្អុយ​រលួយ​ត្រូវ​គេ​រុំ​ក្នុង​តង់​កៅ​ស៊ូទុក​ក្នុង​បន្ទប់​លេខ​D3E4 នៃ​ផ្ទះជួល​លេខ​១៦០ ផ្លូវ​លេខ​៦៣ ភូមិ​ទី​១២ សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌ​ដូន​ពេញ​​។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់​ត្រូវ​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ពេញសហ​ការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី​ទី​៣​ធ្វើ​ការ​ឃាត់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់​ ថ្ងៃ​ទី១១ សីហា ២០១៣ បន្ទាប់​ពី​នគរ​បាល​ជំនាញ​រក​ឃើញ​សាក​សព​បុរស​ជន​ជាតិ​អង់​គ្លេស​ម្នាក់​ដេក​ស្លាប់ស្អុយ​រលួយ​ត្រូវ​គេ​រុំ​ក្នុង​តង់​កៅ​ស៊ូទុក​ក្នុង​បន្ទប់​លេខ​D3E4 នៃ​ផ្ទះជួល​លេខ​១៦០ ផ្លូវ​លេខ​៦៣ ភូមិ​ទី​១២ សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌ​ដូន​ពេញ​​។

មន្ត្រី​នគរ​បាល​ជំនាញ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ BLUNDELL PEREZ RI CARDO ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជន​ជាតិ​អេស្ប៉ាញ កាន់​លិខិត​ឆ្លង​ដែន​​លេខ​BA ៣០១៩៦០ ជា​អ្នក​ទេស​ចរណ៍​ ស្នាក់​​នៅ​​ផ្ទះ​ជួល​កើត​ហេតុ​ខាង​លើ​ ដោយ​ឡែក​ជន​រង​គ្រោះ​ដែល​សមត្ថ​កិច្ច​ជំនាញ​ដាក់​ការ​សង្ស័យ​ថា​ស្លាប់​ដោយ​គេ​ធ្វើ​ឃាត​ឈ្មោះ JOHN CONNELL ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​ជន​ជាតិ​អង់​គ្លេស​ ជា​អ្នក​ទេស​ចរណ៍ កាន់​លិខិត​ឆ្លង​ដែន​លេខ​៥១២១៥៩៦៨៣ ស្នាក់​នៅ​ជាមួយ​ជន​សង្ស័យ​ខាង​លើ។

នគរ​បាល​ជំនាញ​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា សព​បុរស​ជន​ជាតិ​អង់​គ្លេស​នេះ​អាច​ស្លាប់​២សប្តាហ៍​មក​ហើយ​ ព្រោះ​សាច់​បាន​រលេះ​រលួយ​ឃើញ​ឆ្អឹង​ដោយ​អន្លើ។ ការ​ស្លាប់​នេះ​សមត្ថ​កិច្ច​ដាក់​ការ​សង្ស័យ​ជា​រឿង​ឃាត​កម្ម​ច្រើន​ជាង​ តែ​ទោះ​ជា​យ៉ាង​ណា​​សមត្ថ​កិច្ច​កំពុង​បន្ត​ការ​ស្រាវ​ជ្រាវ​​។ ពេល​នេះ​ជន​សង្ស័យ​ខាង​លើ​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​នគរ​បា​ល​ខណ្ឌ​ដូន​ពេញ​៕