ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​ជាតិ​អូស្ត្រា​លី​ម្នាក់​នាំ​នារី​ម៉ាស្សា​ទៅ​រំលោ.ភ​ក្នុង​ផ្ទះ​

10 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ បុរស​ជន​ជាតិ​អូស្ត្រា​លី​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​១១ សីហា ២០១៣ នៅ​ក្នុង​ហាង​ម៉ាស្សា​​មួយ​កន្លែង​​ក្នុង​​ភូមិ​ព្រែក​មហា​ទេព​ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង​បន្ទាប់​ពី​មាន​នារី​ម៉ាស្សា​ម្នាក់​ប្តឹង​សមត្ថ​កិច្ច​ថា បាន​ចាប់​រំលោ.ភ​នាង​រហូត​ស្ទើរដើរ​មិន​រួច​ ។

ខេត្ត​បាត់​ដំបង ៖ បុរស​ជន​ជាតិ​អូស្ត្រា​លី​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​១១ សីហា ២០១៣ នៅ​ក្នុង​ហាង​ម៉ាស្សា​​មួយ​កន្លែង​​ក្នុង​​ភូមិ​ព្រែក​មហា​ទេព​ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង​បន្ទាប់​ពី​មាន​នារី​ម៉ាស្សា​ម្នាក់​ប្តឹង​សមត្ថ​កិច្ច​ថា បាន​ចាប់​រំលោភ​នាង​រហូត​ស្ទើរដើរ​មិន​រួច​ ។

បុរស​ជន​ជាតិ​អូស្ត្រា​លី​នោះ​ឈ្មោះ​រ៉ូប៊ីត ភិធ័រ​រ៉ូឆត់ អាយុ​៦១​ឆ្នាំ​ ។ បុរស​នេះ​អះ​អាង​ថា ខ្លួន​​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យា​ល័យ UBB និង​នៅ​ ACD ក្នុង​ក្រុង​បាត់​ដំបង​ដែល​ចូល​មក​​ប្រទេស​កម្ពុជា​៣​ឆ្នាំ​ហើយ។ រី​ឯ​នារី​ម៉ាស្សា​ឈ្មោះ​អ៊ុត នីតា ហៅ​ផាន់​ណា អាយុ​២៧​ឆ្នាំ បម្រើ​ការ​ក្នុង​ហាង​ម៉ាស្សា​យី​ហោ៩៩៩ ក្នុង​ភូមិ​-ឃុំខាង​លើ ។

សមត្ថ​កិច្ច​និយាយ​ថា បុរស​ជន​ជាតិ​អូស្ត្រាលី​រូប​នេះ​​ត្រូវ​ចាប់​ខ្លួន​ក្នុង​ហាង​ម៉ាស្សា​ខាង​លើ​ដោយ​សារ​តែ​បុរស​នេះ​ត្រឡប់មក​អុក​ឡុក​ហាង​ម៉ាស្សា​នេះ​ជា​ថ្មី​ ក្រោយ​ពី​នាំ​នារី​រង​គ្រោះ​យក​ទៅ​រំលោភ​នៅ​ផ្ទះ​​របស់​ខ្លួន​នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ ។ បុរស​នេះ​​បាន​មកចចារហៅ​នាង​​ទៅ​ម៉ាស្សា​នៅ​​ផ្ទះ​តាំង​ពី​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែលក្នុង​តម្លៃ​១០​ដុល្លារ​ ប៉ុន្តែ​ពេល​​នាំ​នាង​ទៅ​ដល់​បុរស​នេះ​មិន​បាន​ឱ្យ​នាង​ម៉ាស្សា​ទេ បែរ​ជា​បង្ខំ​ចាប់​នាង​រំលោភ​ទាំង​កំរោល​តែ​ម្តង​រហូត​នាង​ទ្រាំ​លែង​បាន​ក៏​រត់​ចេញ​ក្រៅ​ផ្ទះ​ទាំង​ខ្លួន​អាក្រាត​ដែល​ដើរ​ស្ទើរ​មិន​រួច​។

មិន​តែ​ប៉ុណ្ណោះ​បើ​តាម​ចម្លើយ​​របស់​នារី​រង​គ្រោះថា បុរស​អូស្ត្រា​លី​នេះ​បាន​ប្រើ​ប្រាស់​កាមេរ៉ា​ថត​សកម្ម​ភាព​ពេល​ចាប់​រំលោភ​ទៀតផង​ ៕