ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ជន​ជាតិ​អាមេរិក​ម្នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​ជន​ជាតិ​អាមេរិកាំង​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​សហការ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​គ្រឿង​ញៀន​សហ​រដ្ឋ​អាមេរិក​(DEA) តំណាង​ស្ថាន​ទូត​អាមេរិក​​ប្រចាំ​កម្ពុជា​ និ​ងព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាប់​ឃាត់​ខ្លួន​នៅ​មុខ​ផ្ទះ​លេខ​៣៦Eo ផ្លូវ​លេខ​១០៨ ភូមិ​៥ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៨ សីហា ២០១៣ ខណៈពេល​ជន​នោះ​កំពុង​ឈ​រ​ជាមួយ​ប្រពន្ធ​ ។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា បុរស​ជន​ជាតិ​អាមេរិក​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​តាម​ដីកា​របស់​តុលាការ​សហ​រដ្ឋ​អាមេរិក​ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​នៅ​សហ​រដ្ឋ​អាមេរិក​ និង​ឆ្លង​ដែន​ខុស​ច្បាប់​មក​កម្ពុជា​។ ​​ជន​សង្ស័យ​ឈ្មោះ PETERSEN CHRI STOPHER JAMES ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជន​ជាតិ​អាមេរិក​ កាន់​លិខិត​ឆ្លង​ដែន​លេខ​៥០៤៥៥២៤១១ ស្នាក់​នៅអាសយ​ដ្ឋាន​ដូច​បាន​រៀប​រាប់​ខាង​លើ​។

នគរ​បាល​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​អាមេរិក​ដែល​ឃាត់​ខ្លួន​ខាង​លើ​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ទើប​តែ​បាន​រយៈ​ពេល​២​ខែ​ប៉ុណ្ណោះ ហើយ​មាន​ប្រពន្ធ​ជា​ជន​ជាតិ​អាមេរិក​ដែរ​ តែ​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ។ បន្ទាប់​ពី​សួរ​ចម្លើយ​អស់​រយៈ​ពេល​ជាង​២​ម៉ោង​ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​ដក​ហូត​សម្ភារ​មួយ​ចំនួន​ រួច​បញ្ជូន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​ ។

ទាក់​ទិន​នឹ​ង​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជន​ជាតិ​អាមេរិក​ខាង​លើ​នេះ​មិន​ត្រូវ​បាន​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​មូល​ហេតុ​លំអិត​នោះ​ទេ គ្រាន់​តែ​ប្រាប់​ថា អនុ​វត្ត​តាម​ដីកា​តុលាការ​សហ​រដ្ឋ​អាមេរិក​ ហើយ​ជន​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​អាមេរិកវិញ​​នៅ​ពេល​ណា​មាន​បញ្ជា​ពី​ថ្នាក់​លើ៕