រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Healol បានរៀបចំធ្វើការផ្សព្វផ្សាយលក់ផលិតផល ថែរក្សាសុខភាពរបស់ខ្លួននៅតាមផ្សារនានា ក្នុងរយៈពេលជាង១សបា្ដហ៍ ។ អ្នកតំណាង ក្រុមហ៊ុនបានប្រាប់ថា ក្រុមហ៊ុន Healol បាននាំចូលនូវផលិតផលថែរក្សាសុខភាពថ្មីៗ និង ប្រកបទៅដោយគុណភាពខ្ពស់ពីបរទេស ហើយកំពុងធ្វើការតាំងបង្ហាញ និងលក់ជូន អតិថិជននៅលើទីផ្សារសំខាន់ៗចំនួន៥កន្លែង ។ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ កុម្ភៈ មាន តាំងលក់នៅផ្សារអូឫស្សី ផ្សារអូឡាំពិកផ្សារទំនើបស៊ីធីម៉ល និងផ្សារសុវណ្ណា ។ដោយឡែកចាប់ពីថ្ងៃទី៦ ដល់ថ្ងៃ ទី១០ កុម្ភៈ មាន តាំងលក់នៅផ្សារទំនើបសូរិយា ។ ជាក់ស្ដែង នៅរសៀលថ្ងៃទី៤ កុម្ភៈកន្លងមកនេះ ក្រុម ហ៊ុន Healol មានរៀបចំដាក់តាំងលក់ផលិត ផលជាច្រើនមុខនៅផ្សារអូឡាំពិក ហើយក៏ មានការប្រគំតន្ដ្រីកំដរជូនភ្ញៀវទស្សនាយ៉ាងសប្បាយរីករាយផងដែរ ។
ចំពោះផលិតផលដែលក្រុមហ៊ុន Healol យកមកតាំងបង្ហាញលក់មានដូចជា Calfree Sugar ជាស្ករសំរាប់អ្នកមានជំងឺទឹកនោម ផ្អែមចង់ពិសាអាហារដែលមានរសជាតិផ្អែម។ បន្ទះត្រជាក់ Cool Skin Gel គឺអាច យកទៅបិទពីលើថ្ងាសដែលអាចជួយបញ្ចុះ កំដៅទាំងក្មេង និងមនុស្សចាស់ ។ Breathe Easy ជាផលិតផលពិសេសនិងមានគុណភាពខ្ពស់នៅពេលដែលលោកអ្នកមានអាការៈតឹងច្រមុះ ដេកស្រមុកពិបាកក្នុងការដេកដង្ហើម គឺអាចយកវាមកបិទនៅពីលើក្ដោងច្រមុះ នឹងអាចមានអារម្មណ៍ធូរស្រាលឡើងវិញភ្លាមៗ ។
ជាមួយនេះ នៅមានផលិតផល ផ្សេងៗជាច្រើនមុខទៀតដែលទាក់ទងទៅ នឹងការធ្វើឱ្យរាងកាយ ស្បែកស្រឡូន ភ្លឺ រលោងល្អពីធម្មជាតិ មិនបណ្ដាលឱ្យមានការ ប៉ះពាល់ដល់សុខភាពឡើយ ។បើសិនជាចង់ដឹងច្បាស់ គឺលោកអ្នកអាច អញ្ជើញទៅចូលរួមនៅក្នុងកម្មវិធីផ្សព្វផ្សាយដូចដែលបានរៀបរាប់ខាងលើ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះលោកអ្នក មិនត្រឹមតែទទួលបានការរីករាយជាមួយនឹងការប្រគំតន្ដ្រី និងឆាកកំប្លែងប៉ុណ្ណោះទេ គឺនៅពេលជាវផលិតផលណាមួយលោកអ្នក អាចមានសំណាងឈ្នះមហារង្វាន់ដល់ទៅ៤ ដងពីកម្មវិធីនេះទៀតផង ។ រង្វាន់ធំមានម៉ូតូ ហុងដា ស៊េរីឆ្នាំ២០១០ ចំនួន៤គ្រឿង ទូរទស្សន៍ LCD ចំនួន៤គ្រឿងទូរស័ព្ទដៃជាច្រើនរង្វាន់និងរង្វាន់ផ្សេងៗទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់។


ចែករំលែកព័តមាននេះ