ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ​ហ៊ុន ​សែន​ ៖​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​​បង្កើត​គណៈ​កម្មការ​មួយ ​ដើម្បី​ចរចា​នយោ​បាយ​​ជាមួយ​​គណ​បក្ស​​សង្គ្រោះ​ជាតិ

10 ឆ្នាំ មុន

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បានមាន​ប្រសាសន៏ថា ​គណបក្ស​ប្រជាជន​កម្ពុជា ​បានគណៈ​កម្មការមួយ​ដឹកនំាដោយ​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ​ស ខេង និង ​លោក សាយ ឈុំ​ អគ្គលេខា​ធិការគណ​បក្សប្រជា​ជនក​ម្ពុជា​ ​ដើម្បីចរចា​នយោបាយ​​​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ ​ហើយថា បើចំាបាច់​​សម្តេចនឹង​ចរចា​ផ្ទាល់​​ជាមួយ​លោក​សមរង្ស៊ី ។

ប្រសាសន៏របស់សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ យ៉ាងដូច្នេះបានធ្វើឡើងនៅរសៀល​ថ្ងៃទី៣១​​កក្កដា ២០១៣នេះ ក្នុងឱកាសដែលសម្តេច​បានបង្ហាញមុខជាសាធារណៈ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​មាន​ប្រសាសន៏ថា ​គណបក្ស​ប្រជាជនកម្ពុជា ​បាន​បង្កើត​​គណៈ​កម្មការ​មួយ​ដឹកនំា​ដោយ​លោកឧបនាយក​រដ្ឋមន្រ្តី ​ស ខេង និង ​លោក សាយ ឈុំ​ អគ្គលេខាធិកា​រគណបក្ស​ប្រជាជនកម្ពុជា​ ​ដើម្បីចរចា​នយោបាយ​​ជា​មួយ​គណបក្ស​​សង្គ្រោះជាតិ ​ហើយថា បើចំាបាច់​សម្តេចនឹងចរចា​ផ្ទាល់​​ជាមួយ​លោកសមរង្ស៊ី ។

ប្រសាសន៏របស់សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ យ៉ាងដូច្នេះបានធ្វើឡើងនៅរសៀល​ថ្ងៃទី៣១​​កក្កដា ២០១៣នេះ ក្នុងឱកាសដែលសម្តេច​បានបង្ហាញ​មុខ​ជា​សាធារណៈ នៅក្នុងការចុះពិនិត្យ​ការដ្ឋាន​​សាង​សង់​​ស្ពាន​អាកាសស្ទឹង​មាន​ជ័យ​ ។

កោះសន្តិភាព​នៅមិនទាន់​អាចទាក់ទង​ ដើម្បី​សុំសេចក្តី​អត្ថាធិប្បាយបាន​ភ្លាមៗនៅឡើយទេ ពីតំណាងគណបក្ស​សង្គ្រោះជាតិនៅរសៀល​ថ្ងៃពុធនេះ ។ ជាមួយគ្នា​នេះដែរ សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ក៏បានស្វាគមន៏​ចំពោះសំណើឲ្យមានអន្តរជាតិ​ចូលរួម​ពិនិត្យភាព​មិនប្រក្រតីនៅក្នុងការ​​បោះ​ឆ្នោត​នោះផងដែរ ។

ការលើកឡើង​ស្វាគមន៏របស់សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន នៅរសៀល​នេះ​ បានធ្វើឡើង​ បន្ទាប់ពីលោក​សមរង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ​កាលពីព្រឹក​ថ្ងៃទី២៩កក្កដា​​កន្លងមកនេះ ​បាន​ប្រកាសមិនទទួល​យកលទ្ឋផលនៃការ​បោះឆ្នោត ​និង បានស្នើសុំឲ្យមានការ​បង្កើត​គណៈកម្មការ​​ចម្រុះ​មួយ​ ដើម្បីស៊ើប​អង្កេតនូវភាព​មិនប្រក្រតីនៃ​ការបោះឆ្នោត ។

បើតាមមេបក្ស​ប្រឆាំង ​គណៈកម្មការ​ចម្រុះនេះមានសមាស​ភាពមកពី ​គណបក្សប្រជា​ជនកម្ពុជា ​គណបក្ស​សង្គ្រោះជាតិ តំណាង គជប​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និងអង្គការអន្តរ​ជាតិនានា ដែល​ធ្វើ​ការងារពាក់​ព័ន្ឋនឹងការបោះឆ្នោត ៕