ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ សម រង្ស៊ី​ គោរព​វិញ្ញាណ​ក្ខន្ធ​សមាជិក​គណបក្ស​ដែល​ស្លា.ប់​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ លោក សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អម​ដំណើរ​ដោយ​សមាជិក​ សមាជិកា​ប្រមាណ​២០០​នាក់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០​ កក្កដា​ បាន​ទៅ​អុជ​ធូប​គោរព​វិញ្ញាណ​ក្ខន្ធ​ និង​បង្សុកូល​ដល់​សមាជិក​ សមាជិកា​ដែល​ស្លា.ប់​ក្នុង​ហេតុ​ការណ៍​បោក​គ្រាប់​បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​៣០​ មីនា​ ១៩៩៧ កន្លង​មក ។​

រាជធានី​ភ្នំពេញ​ ៖ លោក សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អម​ដំណើរ​ដោយ​សមាជិក​ សមាជិកា​ប្រមាណ​២០០​នាក់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០​ កក្កដា​ បាន​ទៅ​អុជ​ធូប​គោរព​វិញ្ញាណ​ក្ខន្ធ​ និង​បង្សុកូល​ដល់​សមាជិក​ សមាជិកា​ដែល​ស្លាប់​ក្នុង​ហេតុ​ការណ៍​បោក​គ្រាប់​បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​៣០​ មីនា​ ១៩៩៧ កន្លង​មក ។​

នៅក្នុង​ឱកាស​នោះ​ លោក​​ សម រង្ស៊ី​ មាន​ប្រសាសន៍​ថា លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ​ ហើយ​ពេល​នេះ​លោក​មក​គោរព​វិញ្ញាណ​ក្ខន្ធ​ជូន​ដល់​អ្នក​ដែល​ស្លាប់​ដោយ​សារ​ការ​គប់​គ្រាប់​បែក​នៅ​លើ​កំណាត់​វិថី​ព្រះ​​សុធារស​ មុខ​អតីត​រដ្ឋ​សភា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០​ មីនា​ ១៩៩៧​ បណ្តាល​ឱ្យ​សមាជិក​ សមាជិកា​ គណបក្ស​សម​រង្ស៊ី​ (អតីត​គណបក្ស​ជាតិ​ខ្មែរ)​ របួស និង​ស្លាប់​ជាង​១០០​នាក់ ។ លោក​មិន​ដែល​ភ្លេច​ទេ​ទឹក​ដី​កំណើត​របស់​លោក​ និង​បាន​សន្យា​រៀបចំ​ប្រទេស​ជាតិ​ឱ្យ​មាន​យុត្តិ​ធម៌​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ហើយ​បាតុករ​ដែល​ស្លាប់​នឹង​បាន​ឃើញ ។​

ក្រោយ​ពី​បញ្ចប់​ពិធី​បង្សុ​កូល​ លោក​ សម រង្ស៊ី​ បាន​បន្ត​ដំណើរ​ទៅ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​នរោត្តម​ វជ្ជរ៉ា​ នៅ​ព្រះរាជ​ដំណាក់​ស្តេច​ក្រុម​ព្រះ​ឃុននរោត្តម​សិសរី​វុឌ្ឍន៍​ នៅ​ក្នុង​សង្កាត់​ចតុ​មុខ​ ខណ​្ឌ​ដូន​ពេញ​ ដែល​បាន​សោយ​ទិវង្គត​នៅ​ប្រទេស​បារាំង ៕​