ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឧត្តម​សេនីយ៍​ឯក យ៉ា គឹម​អីុ មេ​បញ្ជា​​ការ​​កង​​រាជ​អាវុធ​​ហត្ថ​រាជធានី​ភ្នំពេញ ឈប់​សម្រាក​ពី​ការ​ងារ​ដោយ​សារ​សុខ​ភាព​លោក​ឧត្តម​សេនីយ៍​ឯក​ វង្ស ពិសេន ជំនួសវិញ

10 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌​មាន​ពីបញ្ជា​ការ​កង​រាជ​អាវុធ​​​លើ​ផ្ទៃ​ប្រទេស​​បាន​ឱ្យ​ដឹងថា លោក​ឧត្តម​សេនីយ៍​ឯក យ៉ា គឹមអីុ មេបញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​​ប្រទេស និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវបាន​​ឈប់​សម្រាក​​​ពីការងារ​​​បណ្តោះ​អាសន្ន ដោយ​សារ​លោក​មាន​សុខភាពទ្រុឌ​​ទ្រោម​​មិន​អាចបំពេញ​ការ​ងារ​នៅ​ចំពោះ​មុខ​បាន ហើយ​អ្នក​ដែល​​មក​ជំនួស​តំណែង​​ និង​ការ​ងាររបស់​​លោក​​មេ​បញ្ជា​ការ​រូប​នេះ គឺ​លោក​ឧត្តម​សេនីយ៍​ឯក វង្ស ពិសេន

តាម​ប្រភព​ព័ត៌​មាន​ពីបញ្ជា​ការ​កង​រាជ​អាវុធ​​​លើ​ផ្ទៃ​ប្រទេស​​បាន​ឱ្យ​ដឹងថា លោក​ឧត្តម​សេនីយ៍​ឯក យ៉ា គឹមអីុ មេបញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​​ប្រទេស និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវបាន​​ឈប់​សម្រាក​​​ពីការងារ​​​បណ្តោះ​អាសន្ន ដោយ​សារ​លោក​មាន​សុខភាពទ្រុឌ​​ទ្រោម​​មិន​អាចបំពេញ​ការ​ងារ​នៅ​ចំពោះ​មុខ​បាន ហើយ​អ្នក​ដែល​​មក​ជំនួស​តំណែង​​ និង​ការ​ងាររបស់​​លោក​​មេ​បញ្ជា​ការ​រូប​នេះ គឺ​លោក​ឧត្តម​សេនីយ៍​ឯក វង្ស ពិសេន មេបញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​នឹង​ត្រូវ​មក​​កាន់​​ការងារ​បន្ថែម​ថ្មី​មួយ​ទៀត គឺ​មេបញ្ជា​ការ​កង​រាជ​អាវុធហត្ថ​​រាជធានី​ភ្នំពេញ។

ពុំ​​មាន​ប្រភពព័ត៌​មាន​ច្បាស់​​ការណ៍​​ណា​​មួយ​អះអាង​ពី​ការ​ឈប់​សម្រាក​របស់​លោក​យ៉ា គឹមអីុ ​ក្រៅពី​បញ្ហា​សុខភាព​នោះទេ គឺមន្ត្រី​ភាគ​ច្រើន​តែង​តែ​និយាយ​​ថា លោក​យ៉ា គឹមអីុ ​មានសុខភាពទ្រុឌ​ទ្រោម ហើយ​ត្រូវបាន​សុំ​សម្រាក​ពី​​ការ​ងារ​ជា​បណ្តោះអាសន្ន ។

ដោយ​ឡែក​​​លោកយ៉ា គឹម​អីុ ពេលមើល​ឃើញ​ព័ត៌​មាន​នេះ​បាន​ទូរស័ព្ទ​​មក​កាន់​វែប​សាយ​កោះ​សន្តិ​ភាព​​​បញ្ជាក់ថា តាម​ពិត​រូប​លោក​នៅធ្វើការ​​ងារ​​ដដែល​ទេ មិន​មាន​ការ​ឈប់​សម្រាក​អ្វី​ឡើយ… ​ចំណែក​​លោក​វង្ស ពិសេន គឺ​ពិត​ជា​ត្រូវ​​ថ្នាក់​​លើ​បញ្ជូន​ឱ្យ​មក​កាន់​ការ​ងារ​នៅ​បញ្ជា​ការ​ដ្ឋាន​រាជធានី​ភ្នំពេញមែន គឺ​ជួយ​ការ​ងារ​ដល់​រូប​លោក ។

ប្រភព​ព័ត៌​មាន​និយាយ​មិន​ចំ​ចំណុច​បែប​នេះ ​ធ្វើ​ឱ្យ​មតិ​​សាធារណៈ​​ឆ្ងល់​​ថា តើ​លោក​វង្ស ពិសេន ​មក​ជួយ​ធ្វើ​ការ​ងារ​ក្នុង​នាម​កូន​ចៅ ឬ​យ៉ាង​ណា? ​ប៉ុន្តែ​បើ​តាម​មន្ត្រី​ប៉េអឹម​​​បាន​និយាយថា ​មកដល់​បញ្ជា​ការ​ដ្ឋាន​រាជ​ធានី​ថ្ងៃ​ដំបូង​លោក​វង្ស ពិសេន បាន​ប្រជុំ​​ដាក់​ផែន​ការ​ការ​ងារ និង​ប្រកាស​ចាត់​ចែង​​ទៅ​​​កាន់​មេ​បញ្ជា​ការ​ប៉េអឹម​តាម​ខណ្ឌ​នីមួយៗ​ឱ្យ​ពង្រឹង​ការ​ងារ​រួច​រាល់​អស់​ទៅ​ហើយ ប្រៀបដូច​រូប​លោក​ជាមេ​បញ្ជា​ការ​ស្តី​​​ទី​អញ្ចឹង ៕