ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប​ បានសាទរចំពោះការបោះឆ្នោត​នៅកម្ពុជា

10 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និងសហភាពអឺរ៉ុប ​បានអបអរ​សាទរចំពោះ​ការបោះឆ្នោត​​នៅ​ប្រទេស​កម្ពុជា​ ​ដោយថា​បាន​ប្រព្រឹត្ត​ទៅដោយ​សន្តិភាព ​​ភាពស្ងប់ស្ងាត់ ហើយ​បានចាត់ទុកការ​បោះឆ្នោតនេះ​ជាជំហានប្រវត្តិសាស្ត្រ​មួយ​នៅក្នុង​​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ ។
​ យ៉ាងណាក៏ដោយទំាងអ្នកនំាពាក្យស្ថានទូតអាមេរិកប្រចំាកម្ពុជា ​ និង សហភាពអឺរ៉ុប បាន​សម្តែង​ការសោកស្តាយ​​ចំពោះ​បញ្ហាខ្លះ​ដែលមិនទាន់​បាន​

សហរដ្ឋអាមេរិក​ និងសហភាពអឺរ៉ុប ​បានអបអរ​សាទរចំពោះ​ការបោះឆ្នោត​​នៅ​ប្រទេស​កម្ពុជា​ ​ដោយថា​បាន​ប្រព្រឹត្ត​ទៅដោយ​សន្តិភាព ​​ភាពស្ងប់ស្ងាត់ ហើយ​បានចាត់ទុកការ​បោះឆ្នោតនេះ​ជាជំហានប្រវត្តិសាស្ត្រ​មួយ​នៅក្នុង​​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ ។ 
          យ៉ាងណាក៏ដោយទំាងអ្នកនំាពាក្យស្ថានទូតអាមេរិកប្រចំាកម្ពុជា ​ និង សហភាពអឺរ៉ុប បាន​សម្តែង​ការសោកស្តាយ​​ចំពោះ​បញ្ហាខ្លះ​ដែលមិនទាន់​បាន​ដោះស្រាយ ​និងបាន​ស្នើអោយ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​ធ្វើ​ការ​ស៊ើបអង្កេត​រាល់​ភាពមិន​ប្រក្រតី ​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​កើត​មាន​​នៅក្នុង​ពេល​ដំណើរការ​បោះឆ្នោត​ ។​

លោក ទេព នីថា ​អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គជប)​ បាន​មានប្រសាសន៏ថា ​មកទល់នឹងពេលនេះ គជប បានខិត​ខំ​និងកំពុងដោះស្រាយនូវពាក្យ​បណ្តឹង​អំឡុង​ពេលឃោសនាបោះឆ្នោត​ រីឯបញ្ហាមួយចំនួនទៀតដែលកើតឡើងនៅថ្ងៃបោះឆ្នោត​ គជប កំពុងតែធ្វើ​ការ​ដោះស្រាយ​ទៅតាមច្បាប់ ។
 
          ​គួរបញ្ជាក់ថា​ នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥នៃរដ្ឋសភា​ ដែលបាន​ប្រព្រឹត្តទៅកាលពីថ្ងៃទី២៨កក្កដា ​២០១៣កន្លងទៅ ឆ្លងតាមលទ្ឋផលបណ្តោះអាសន្នបានបង្ហាញថា​ មានតែគណបក្ស​ប្រជាជន​កម្ពុជា​ និងគណបក្ស​សង្គ្រោះជាតិប៉ុណ្ណោះ ​​ដែលទទួលបានអាសនៈសភាសរុប​១២៣ ក្នុងចំណោមគណបក្សនយោបាយចំនួន០៨ ​ដែលចូលរួមប្រកួតប្រជែង ​ក្នុងនោះ​គណបក្ស​ប្រជាជនកម្ពុជាទទួល​បាន៦៨អាសនៈ ​និង​ គណបក្ស​សង្គ្រោះ​ជាតិ ​ទទួលបាន៥៥អាសនៈ ៕