ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការិយា​ល័យ​បោះ​ឆ្នោតចំនួន​៣​ដែល​មានបញ្ហា​ចម្រូង​ចម្រាសត្រូវ​បើក​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​ហើយ បន្ទាប់​ពី​បិទ​ជាង​១​ម៉ោង​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​មាន​បញ្ហា​ចម្រូង​ចម្រាស់គ្នា​មួយ​ប្រាវ​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៨ កក្កដា ២០១៣​​ នៅ​ក្នុង​ការិយា​ល័យ​បោះ​ឆ្នោតចំនួន​៣ដែល​ត្រូវ​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​តវ៉ា​ឱ្យ​​​បិទ​មួយ​រយៈ​ពេល​ខ្លី​​ដោយ​សារពួក​គេបាន​ចោទ​ប្រកាន់​ថា មាន​ជន​ជាតិ​វៀត​ណាម​ទៅ​បោះ​ឆ្នោត​ដែរ​

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​មាន​បញ្ហា​ចម្រូង​ចម្រាសគ្នា​មួយ​ប្រាវ​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៨ កក្កដា ២០១៣​​ នៅ​ក្នុង​ការិយា​ល័យ​បោះ​ឆ្នោតចំនួន​៣ដែល​ត្រូវ​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​តវ៉ា​ឱ្យ​​​បិទ​មួយ​រយៈ​ពេល​ខ្លី​​ដោយ​សារពួក​គេបាន​ចោទ​ប្រកាន់​ថា មាន​ជន​ជាតិ​វៀត​ណាម​ទៅ​បោះ​ឆ្នោត​ដែរ​នោះ រហូត​មក​ដល់​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ដដែល ​គណៈកម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ប្រចាំនៅ​ការិយា​ល័យ​ទាំង​នោះ​បាន​ធ្វើ​ការ​សម្រប​សម្រួល​​​ឱ្យ​បើក​ដំណើរ​ការ​វិញ​ហើយ​។

តាមប្រភព​ពី​​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ឱ្យ​ដឹង​ថា ការិយា​ល័យ​បោះ​ឆ្នោត​ទាំង​៣​នោះ ​ស្ថិត​នៅ​មណ្ឌល​បឋម​សិក្សា​ចុង​កោះ​ ​​ក្នុង​សង្កាត់​កោះ​ដាច់​ ខណ្ឌ​ប្ញស្សី​កែវ​ ហើយ​អ្នក​ដែល​មក​ចូល​រួម​បោះ​ឆ្នោត​សុទ្ធ​តែ​​មាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រឹម​ត្រូវ​ទើប​អនុញ្ញាត​ឱ្យ​បោះ​ឆ្នោត​បាន​ តែ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួ​នដែល​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​​មិន​សុ​ខ​ចិត្ត​ទើប​នាំគ្នា​តវ៉ា​ឱ្យ​បិទ​ការិយា​ល័យ​បោះ​ឆ្នោត​ទាំង​៣​នោះដោយ​ចោទ​ថា មាន​ជន​ជាតិ​វៀត​ណាមបោះ​ឆ្នោត​ដែរ​។

រហូត​មកដល់​ពេល​នេះ​ នៅ​តាម​ការិយា​ល័យ​បោះ​ឆ្នោត​មួយ​ចំនួន​ដូច​ជា​អនុវិទ្យា​ល័យ​បឹង​សាឡាង វិទ្យា​ល័យ​ជា ស៊ីម សាមគ្គី វិទ្យា​ល័យ​ជា ស៊ីម ជ្រោយ​ចង្វា​ ​គេ​សង្កេតឃើញ​ហាក់​ដូច​ជាស្ងប់​ស្ងាត់​​​​ហាក់​ស្បើយ​ប្រជា​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោតហើយ​។ តាម​មន្ត្រី​គ.ជ.ប​បាន​ឱ្យ​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ​ចំនួន​តែ​៤០​%ទៅ​៥០​%ប៉ុណ្ណោះ​ទៅ​បោះ​ឆ្នោត​ ​​៕