ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវ​ជនគណ​បក្ស​ប្រជាជន​​កម្ពុជា​ និង​មន្ត្រីអគ្គិសនី​​ខេត្ត​​ចុះ​បកស្រាយ​​លើ​តម្លៃ​​ទឹក ភ្លើង ​ជូនពលរដ្ឋ​នៅ​​​ក្រុង​ក្រចេះ

10 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ក្រុម​យុវជន​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​ជាច្រើន​ក្រុម​សហ​ការ​ជាមួយ​ និង​មន្ត្រី​​ជំនាញ​អគ្គិសនី​​បាន​ចុះ​ធ្វើការ​ពន្យល់​​​បក​ស្រាយជូនប្រជាពលរដ្ឋក្នុង​ក្រុង​ក្រចេះ​​ ​កាលពី​វេលាម៉ោង​៩ព្រឹក​ថ្ងៃទី​២៥ កក្កដា ២០១៣ បន្ទាប់ពី​ប្រជាពលរដ្ឋ និងអាជីករ​នៅ​ខេត្ត​​​ក្រចេះបានត្អូញ​ត្អែរ​គ្រប់មាត់​លើ​តម្លៃ​ភ្លើង​អគ្គិសនី​ និង​ទឹកមានតម្លៃខ្ពស់ ហើយកំពុង​ផ្គត់​​ផ្គង់​​​ឱ្យ​ប្រើ​ប្រាស់​​មិន​គ្រប់​គ្រាន់​ទៀត​

ខេត្ត​ក្រចេះ ៖ ក្រុម​យុវជន​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​ជាច្រើន​ក្រុម​សហ​ការ​ជាមួយ​ និង​មន្ត្រី​​ជំនាញ​អគ្គិសនី​​បាន​ចុះ​ធ្វើការ​ពន្យល់​​​បក​ស្រាយជូនប្រជាពលរដ្ឋក្នុង​ក្រុង​ក្រចេះ​​ ​កាលពី​វេលាម៉ោង​៩ព្រឹក​ថ្ងៃទី​២៥ កក្កដា  ២០១៣ បន្ទាប់ពី​ប្រជាពលរដ្ឋ និងអាជីករ​នៅ​ខេត្ត​​​ក្រចេះបានត្អូញ​ត្អែរ​គ្រប់មាត់​លើ​តម្លៃ​ភ្លើង​អគ្គិសនី​ និង​ទឹកមានតម្លៃខ្ពស់ ហើយកំពុង​ផ្គត់​​ផ្គង់​​​ឱ្យ​ប្រើ​ប្រាស់​​មិន​គ្រប់​គ្រាន់​ទៀត​នោះ ​។

គេ​សង្កេត​​ឃើញ​ថា ក្នុង​សកម្ម​ភាព​របស់យុវជន​គណបក្ស​ប្រជាជន​​រួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​​​អគ្គិសនី​​ដែល​បាន​ចែក​ជា​​ច្រើន​ក្រុម​​ ដើម្បី​ចុះ​​ដល់លំនៅឋាន​ប្រជាពលរដ្ឋ​នៅទូទាំង​៤​សង្កាត់ ក្នុង​ក្រុង​ក្រចេះ​មានរយៈ​ពេល​មួយថ្ងៃ​នោះ គឺ​ក្រុម​ជំនាញ​បាន​ពន្យល់​ពី​លក្ខណៈបច្ចេក​ទេស​ជូន​ដល់ប្រជាពលរដ្ឋ​​​ដែល​កំពុង​​តែ​មាន​មន្ទិល​លើការប្រើ​​ប្រាស់​អគ្គិសនី​ ។

ជាមួយគ្នានេះ លោកហង្ស​ ចាន់ឌី អភិបាល​ក្រុង​ក្រចេះ​បានប្រាប់​អ្នកសារព័ត៌មាន​​ថា អាជ្ញាធរ​​​នឹង​​មាន​វិធាន​ការ​បញ្ចុះ​តម្លៃ​ទឹកត្រឹម​​១៧០០​រៀល​នៅខែ​ខាងមុខនេះ ៕