ឆេះអគារមួយនៅកណ្ដាលទីក្រុងទ្បុង
ដោយ ៖ អប្សរា
ថ្ងៃសៅរ៏ ទី១៣ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៨:៥៤

គេហទំព័របរទេស
.
អគ្គីភ័យធំមួយបានកើតមានកាលពីថ្ងៃទី ១១ មីនា នៅកណ្ដាលទីក្រុងឡុង ជិតស្ថានីយមេត្រូ OLD STREET ។ ភ្លើងបានឆាបឆេះអគារមាន៤ជាន់មួយ ស្ថិតនៅតាមវិថី TABERNACTE STREET ។
ភ្លើងបានឆាបឆេះពីម៉ោង៤ព្រឹកម៉ោងនៅអង់គ្លេស ដោយមានការកេណ្ឌប្រមូលអ្នកពន្លត់អគ្គីភ័យ១០០នាក់ និងឡានទឹក២៥គ្រឿង។ អ្នកតំណាងម្នាក់នៃក្រុមពន្លត់ភ្លើងក្រុងឡុងនិយាយថា នេះជាអគ្គីភ័យយ៉ាងស្មុគស្មាញមួយ ដែលភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស ញ៉ាំងឱ្យពពកផ្សែងហុយឡើងពីលើទីក្រុង ដោយបង្កើតលក្ខខណ្ឌយ៉ាងលំបាកបំផុតសំរាប់ក្រុមអ្នកពន្លត់ភ្លើង។
ក្រុមអ្នកពន្លត់ភ្លើងត្រូវស្ថិតនៅទីនោះរហូតដល់យប់ថ្ងៃទី១១ មីនា ។ ទំហំនៃការខូចខាត និងមូលហេតុនៃគ្រោះអគ្គីភ័យនេះនៅពុំទាន់កំណត់ដឹងនៅឡើយ រួចពុំមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាមួយដែរ ទោះបីមានរថយន្ដសង្គ្រោះជាច្រើនគ្រឿងស្ថិតនៅក្បែរកន្លែងកើតអគ្គីភ័យនេះក៏ដោយ ។