ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កែប​ ជុតិមា​ ចុះ​បង្រៀន​​បង​ប្អូន​​ប្រជាពល​រដ្ឋនៅ​សង្កាត់​កោះដាច់​​​​គូស​សន្លឹក​ឆ្នោត​ចំ​លេខ​រៀង​ទី​៤

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំរាជធានី​ភ្នំពេញ​​ លោក​កែប ជុតិមា​ និង​លោក​ជំទាវ​ ព្រម​ទាំង​មន្ត្រី​សកម្ម​ជន​គណបក្សជាច្រើន នា​វេលា​ព្រឹក​ថ្ងៃទី​២០ កក្កដា បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​ និង​បង្រៀន​បងប្អូន​ប្រជាពល​រដ្ឋនៅ​តាម​ផ្ទះ​ ក្នុង​សង្កាត់​កោះ​ដាច់

រាជធានីភ្នំពេញ​ ៖ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំរាជធានី​ភ្នំពេញ​​ លោក​កែប ជុតិមា​ និង​លោក​ជំទាវ​ ព្រម​ទាំង​មន្ត្រី​សកម្ម​ជន​គណបក្សជាច្រើន នា​វេលា​ព្រឹក​ថ្ងៃទី​២០ កក្កដា បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​ និង​បង្រៀន​បងប្អូន​ប្រជាពល​រដ្ឋនៅ​តាម​ផ្ទះ​ ក្នុង​សង្កាត់​កោះ​ដាច់ ខណ្ឌ​ប្ញស្សីកែវ ឱ្យ​​ចេះ​គូស​សន្លឹក​ឆ្នោត​ចំ​លេខ​រៀង​ទី​៤ ដើម្បី​គាំ​ទ្រ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​តំណាងរាស្រ្ត​​ អាណត្តិ​ទី​៥ថ្ងៃទី​២៨ កក្កដា នេះ​ ហើយ​ការ​ចុះ​សំណេះ​សំណាល​ក៏មាន​ការ​ទទួល​ស្វាគមន៍​ពី​បងប្អូន​ប្រជាពល​រដ្ឋ​យ៉ាងរាក់ទាក់​ផងដែរ​ ។

សូម​បញ្ជាក់ថា​ កន្លង​មក​លោក​កែប​ ជុតិមា​ តែង​តែ​ចុះ​បង្រៀនបង​​ប្អូន​ប្រជាពល​រដ្ឋចេះគូស​សន្លឹកឆ្នោត​នៅ​ទូ​ទាំងរាជធានី​ភ្នំ​ពេញ​ ៕​​