ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់ច្រាំង​ទន្លេបាសាក់​ដល់​ផ្ទះ​អ្នក​ផ្សារ​ក្បែរ​ផ្លូវជាតិ​21B

10 ឆ្នាំ មុន

ខេត្ដ​កណ្ដាល​ ៖ លំនៅ​ឋាន​៥ខ្នង​មាន​៥​គ្រួសារ​នៅ​តាម​មាត់​ច្រាំង​ទន្លេ​បាសាក់​ ក្នុង​ផ្សារ​ឈូង​លៀប​ ស្ថិត​ក្នុង​ភូមិ​កោះគរ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ បាន​បង្ខំ​ចិត្ដ​រុះរើ​ចេញ​ជា​បន្ទាន់​ ដោយ​សារ​ការ​បាក់ច្រាំង​ទន្លេ​ដល់​ផ្ទះ​ និង​ជិត​ឈាន​ដល់​ផ្លូវ​ជាតិ​លេខ​២១Aហើយ​ ។​
បាតុភូត​ធម្មជាតិ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៧​ កក្កដា​ ធ្វើ​ឱ្យ​ផ្ទះ​ប្រជាពល​រដ្ឋ​១ខ្នង​បាក់​ពាក់​កណ្ដាល​ និង​បង្ខំ​

ខេត្ដ​កណ្ដាល​ ៖ លំនៅ​ឋាន​៥ខ្នង​មាន​៥​គ្រួសារ​នៅ​តាម​មាត់​ច្រាំង​ទន្លេ​បាសាក់​ ក្នុង​ផ្សារ​ឈូង​លៀប​ ស្ថិត​ក្នុង​ភូមិ​កោះគរ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ បាន​បង្ខំ​ចិត្ដ​រុះរើ​ចេញ​ជា​បន្ទាន់​ ដោយ​សារ​ការ​បាក់ច្រាំង​ទន្លេ​ដល់​ផ្ទះ​ និង​ជិត​ឈាន​ដល់​ផ្លូវ​ជាតិ​លេខ​២១Aហើយ​ ។​
បាតុភូត​ធម្មជាតិ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៧​ កក្កដា​ ធ្វើ​ឱ្យ​ផ្ទះ​ប្រជាពល​រដ្ឋ​១ខ្នង​បាក់​ពាក់​កណ្ដាល​ និង​បង្ខំ​ចិត្ដ​រុះរើ​ចេញ​ភ្លាមៗ​ ប៉ុន្ដែ​មិន​មាន​អ្នក​រង​គ្រោះ​ថ្នាក់​ឡើយ​ តែ​សម្ភារ​មួយ​ចំនួន​បាន​ខូចខាត​ ។​ បាន​ជា​មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន​ ។​

នេះ​ជា​ការ​បាក់​ច្រាំង​ទន្លេ​មួយ​ថ្មី​ទៀត​ ដែល​ជា​ប្រការ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាច​បាក់​ដល់​ផ្លូវ​ជាតិ​ បន្ទាប់​ពី​មាន​ការ​បាក់​ច្រាំង​ទន្លេ​ដល់​ផ្លូវ​ជាតិ​លេខ​២១​B ម្ដង​មក​ហើយ​​ ស្ថិត​ក្នុង​ភូមិ​ព្រែក​រុន​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ កាល​ពី​ដើម​ខែ​ មិថុនា​កន្លង​ទៅ​​ ។​ កន្លែង​ដែល​បាក់​ច្រាំង​នេះ​ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា​ មិន​មាន​ការ​បូម​ខ្សាច់​នៅ​ទី​នោះ​ទេ​​ គឺ​ដោយ​សារ​ចរន្ដ​ទឹក​ហូរ​បុក​មក​ចំ​ ។​

លោក​ ស៊ុន​ ផៃ​ មន្ដ្រី​កង​រាជអាវុធ​ហត្ថ​ស្រុក​ស្អាង​ ជា​ម្ចាស់​ផ្ទះ​រងគ្រោះ​ដោយ​ការ​បាក់ច្រាំង​ទន្លេ​កាល​ពី​ព្រឹក​ថ្ងៃទី​១៧​​ កក្កដា​ ឱ្យ​ដឹង​ថា​ ចំណុច​ដែល​បាក់​ច្រាំង​នេះ​គឺ​នៅ​ក្នុង​ផ្សារ​ឈូង​លៀប​ ភូមិ​កោះ​គរ​ ឃុំ​រកាខ្ពស់​ ស្រុក​ស្អាង​ ។​ ច្រាំង​ទន្លេ​បាន​បាក់​ជា​បន្ដបន្ទាប់​តាំង​ពី​កន្លះ​ខែ​មុន​មក​ អស់​ផ្ទះ​អ្នកផ្សារ​៥ខ្នង​ត្រូវ​បង្ខំ​ចិត្ដ​រុះរើ​ចេញ​ជា​បន្ដបន្ទាប់​ ។​ នៅ​ព្រឹក​ថ្ងៃទី​១៧​ កក្កដា​ ច្រាំង​បាន​បន្ដបាក់​ដល់​ផ្ទះ​របស់​គាត់​ទៀត​ ធ្វើ​ឱ្យ​ខូចខាត​អស់​ពាក់កណ្ដាល​ ហើយ​គាត់​បង្ខំ​ចិត្ដ​រុះរើ​ជា​បន្ទាន់​ផង​ដែរ​ ។​ ចំណុច​ដែល​បាក់​ច្រាំង​នេះ​ មិន​មាន​គេ​បូម​ខ្សាច់​ទេ​ ប៉ុន្ដែ​កាល​ពី​មុន​មាន​គេ​បូម​ខ្សាច់​នៅ​ក្បែរ​នោះ​ ។​ ពេលនេះ​គឺ​បាក់​មក​ដល់​ជាប់​ផ្លូវ​ជាតិ​លេខ​២១​A ហើយ​ ។​

លោក​ ឈឿន​ ឆូរ​ មេឃុំ​រកាខ្ពស់​ឱ្យ​ដឹង​ថា​ នៅ​ចំណុច​ច្រាំង​បាក់​នេះ​​ គឺ​មិន​មាន​បូមខ្សាច់​ទេ​ ប៉ុន្ដែ​ទឹក​ហូរ​មក​បុក​ចំ​ចំណុច​នេះ​ ដែល​ធ្វើ​ឱ្យ​ច្រាំង​ទន្លេ​ស្រុត​ និង​បាក់​ម្ដង​បន្ដិច​ៗ​ជា​បន្ដ​បន្ទាប់។​

ប្រជាពលរដ្ឋ​មាន​ផ្ទះ​នៅ​ក្បែរ​នោះ​កំពុង​ព្រួយ​បារម្ភ​ខ្លាំង​ ខ្លាច​បាក់​ដល់​ផ្ទះ​របស់​ពួក​គាត់​ទៀត​ ។​ ទីនោះ​ជា​ទី​ប្រជុំ​ជន​ផ្សារ​ក្នុង​ឃុំ​​ មាន​អ្នក​រស់​នៅ​ជាប់​មាត់​ទន្លេ​បាសាក់​ច្រើន​គ្រួសារ​ ។​ ប្រជាពលរដ្ឋ​បន្ដ​ថា​ បើ​មិន​មាន​ការ​ទប់​ស្កាត់​ទាន់​ពេល​ទេ​ កំណាត់​ផ្លូវ​ជាតិលេខ​២១A ចំណុច​នេះ​អាច​នឹង​បាក់​ចូល​ក្នុង​ទន្លេ​ និង​កាត់​ផ្ដាច់​ការ​ធ្វើ​ដំណើរ​នៅ​ពេល​ណា​មួយ​​ ។​

នេះ​ជា​បាតុភូត​ធម្មជាតិ​ថ្មី​មួយ​ទៀត​ បន្ទាប់​ពី​ច្រាំង​ទន្លេ​នៅ​ភូមិ​ព្រែក​រុន​ ឃុំ​ព្រែក​គយ​ បាន​បាក់​ដល់​ផ្លូវ​ជាតិ​លេខ​២១​B កាល​ពី​ដើម​ខែ​ មិថុនា​ ហើយ​មិន​ទាន់​មាន​សកម្មភាព​ទប់​ស្កាត់​នៅ​ឡើយ​ ។​ ពេល​នេះ​បើ​ទោះ​បី​ច្រាំង​ទន្លេ​មិន​បាន​បន្ដ​បាក់​ទៀត​ក៏​ដោយ​ តែ​នៅ​រដូវ​ទឹក​ឡើង​ហូរ​ខ្លាំង​នា​ពេល​ខាង​មុខ​ អាច​នឹង​បាក់​បន្ដ​ទៀត​ជា​មិន​ខាន​ ៕​