ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​​ដែល​សង្សារ​​ប្លន់​​សម្លា.ប់នាង​ខារ៉ាអូខេ​​​នៅ​ប៉ោយ​ប៉ែត​​រក​ឃើញ​វិញ​​ហើយ​

10 ឆ្នាំ មុន

ក្រុងប៉ោយ​ប៉ែត​ ៖ ​ម៉ូតូម៉ាក​​ស្គូពី​​ស៊េរី​ឆ្នាំ​​​​២០១៣ ពណ៌ស ជារបស់​​ឈ្មោះព្រុំ ​សុភា ហៅ​ភឿក មាន​ទីលំនៅ​​​ភូមិបាលិលេយ្យ​២ សង្កាត់​​​-​ក្រុង​ប៉ោយប៉ែត​​ ដែល​ជួល​ឱ្យនាង​ខារ៉ាអូខេ​​​​ឈ្មោះ​​ស៊ុន ​សុផាន្នី​ អាយុ​​​២៦ឆ្នាំជិះ​ ហើយ​ត្រូ​វ​គេ​ប្លន់​សម្លា.ប់​​​យកម៉ូតូ​​​​ទៅបាត់​​​​ ហើយ​​​ឃើញ​តែ​សព​​​គេ​កប់​ក្រោម​ពំ​នូក​​ក្រណាត់នៅ​ភូមិ​​​បាលិ​លេយ្យ​​​​​២ ​កាល​ពី​​ព្រឹក​ថ្ងៃទី​​១២ កក្កដា ​​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​​នោះ​​

ក្រុងប៉ោយ​ប៉ែត​ ៖ ​ម៉ូតូម៉ាក​​ស្គូពី​​ស៊េរី​ឆ្នាំ​​​​២០១៣ ពណ៌ស ជារបស់​​ឈ្មោះព្រុំ ​សុភា ហៅ​ភឿក មាន​ទីលំនៅ​​​ភូមិបាលិលេយ្យ​២ សង្កាត់​​​-​ក្រុង​ប៉ោយប៉ែត​​ ដែល​ជួល​ឱ្យនាង​ខារ៉ាអូខេ​​​​ឈ្មោះ​​ស៊ុន ​សុផាន្នី​ អាយុ​​​២៦ឆ្នាំជិះ​ ហើយ​ត្រូ​វ​គេ​ប្លន់​សម្លាប់​​​យកម៉ូតូ​​​​ទៅបាត់​​​​ ហើយ​​​ឃើញ​តែ​សព​​​គេ​កប់​ក្រោម​ពំ​នូក​​ក្រណាត់នៅ​ភូមិ​​​បាលិ​លេយ្យ​​​​​២ ​កាល​ពី​​ព្រឹក​ថ្ងៃទី​​១២ កក្កដា ​​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​​នោះ​​នៅ​​ពេល​នេះ​​​បាន​រក​ឃើញ​​វិញ​​ហើយ។

​​​​​លោក​ព្រហ្ម ​​ពិសិដ្ឋ ​នាយ​ផ្នែក​​​នគរ​បាល​​យុត្តិធម៌​​​នៃ​អធិការ​នគរបាល​​​ក្រុង​ប៉ោយ​ប៉ែត​​​​បាន​ប្រាប់​តាម​ទូរស័ព្ទ​​​​​ថា ក្រោយ​ពី​​ចាប់​បាន​ជន​សង្ស័យ​ឈ្មោះ​​នឹង លន់ ​​ភេទប្រុស អាយុ​​២៦ឆ្នាំ ​​នៅ​ភូមិ​​​រការ ឃុំ​មេបុណ្យ​ ស្រុកស្វាយ​អន្ទរ ​​ខេត្ត​ព្រៃ​វែង កាល​​​ពី​ថ្ងៃទី​​​​១៤ ​កក្កដា​ កន្លង​​​ទៅ​​ នៅ​​ពេល​​​​នាំ​​ជន​សង្ស័យ​​​មក​​​ដល់ក្រុងប៉ោយ​ប៉ែត​​​ដើម្បី​​​​ធ្វើការ​សួរ​នាំ​​​​ទើប​ដឹង​ថា ម៉ូតូ​ដែលគេប្លន់​​នោះ​​គឺ​​យក​ទៅ​លក់​​ឱ្យ​អ្នក​ស្រុក​​ម្នាក់​នៅ​​​​ភូមិក្របៅ សង្កាត់​​​ស្ទឹង​សែន ​ក្រុង​ស្ទឹ​ងសែន ខេត្តកំពង់ធំ​  ។ 

លោក​ព្រហ្ម ​ពិសិដ្ឋ ​​​បន្ត​ថា ​ដោយមានការ​ចង្អុល​បង្ហាញ​​​ពីជន​សង្ស័យ​​​ និង​មាន​​កិច្ច​​​​សហការ​ល្អ​​​​ជាមួយ​នគរ​បាល​ក្រុង​ស្ទឹង​សែន ​​​​សមត្ថកិច្ចក៏​បាន​​ឈាន​​ទៅ​យក​​ម៉ូតូម៉ាក​​ស្គូពី​ សេ៊រី​​​​ឆ្នាំ​​២០១៣ ​ដែលជន​ដៃ​ដល់​​​លក់​ទៅ​ឱ្យ​​​ឈ្មោះ​អៀង ​ធារ៉ា ភេទប្រុស ​អាយុ​២៣ឆ្នាំ​ នៅ​ភូមិក្របៅ​ ​សង្កាត់​ស្ទឹង​សែន​​នៅ​វេលាម៉ោង​​​ប្រហែល​​​៥ល្ងាច​​ថ្ងៃទី​១៥ ​កក្កដា ​​ហើយ​​នៅ​​​​ពេលនេះ​​​លោក​​​កំពុង​​​រង់​ចាំបញ្ជា​​​ពីលោក​ព្រះរាជ​អាជ្ញា​​អម​សាលា​ដំបូង​​​ដើម្បី​ប្រគល់​​​ម​៉ូតូ​​ឱ្យ​ទៅ​​ម្ចាស់​វិញ ៕​